ខ្នួចសរសែឈាមនៅក្នុងពងស្វាស

កាយវិភាគសាស្ត្រពងស្វាស
វេជ្ជបណ្ឌិត Pom Getbutton
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា
We Wellness clinicឈុនបុរី ប្រទេសថៃ

ខ្នួចសរសៃឈាមនៅក្នុងពងស្វាសក៏ជាបញ្ហាដោយឡែកមួយទៀតដែលជំរុញអោយអ្នកជម្ងឺត្រូវមកជួបខ្ញុំផងដែរ។ ខ្នួចសរសៃឈាមត្រូវបានគេចាត់ទុកជាបញ្ហាខុសប្រក្រតីមួយនៃការីកសរសៃឈាមខ្មៅដែលកើតមានឡើងនៅលើថង់ស្រោបពងស្វាសុ។ ការកួចសរសៃឈាមនេះបានបង្ករអោយកម្រិតអ៊ុកស៊ីសែននៅក្នុងឈាមដែលរត់មកដល់ពងស្វាសមានកម្រិតទាប។ ខ្នួចសរសៃឈាមនៅក្នុងពងស្វាសនេះស្តាប់ទៅវាស្រដៀងនឹងជម្ងឺខ្នួចសរសៃឈាមដែលកើតឡើងនៅលើកំភួនអីចឹងដែរ។ ហើយជម្ងឺខ្នួចសរសៃឈាមនេះភាគច្រើនតែងកើតលើមនុស្សវ័យចំណាស់។

ខ្នួចសរសែឈាមនៅក្នុងពងស្វាស
កាយវិភាគសាស្ត្រធម្មតានៃពងស្វាសសរសៃឈាមវ៉ែនពងស្វាស (ពណ៌ស្វាយ)
Varicocele
Varicocele (ការពង្រីកសរសៃឈាមវ៉ែននៅតំបន់ពងស្វាសរីកធំ)

ជម្ងឺខ្នួចសរសៃឈាមត្រូវបានចំនាត់ថ្នាក់នៅក្នុងប្រភេទជម្ងឺស្ងៀមស្ងាត់មួយ ហើយយើងតែងតែសង្កេតឃើញអ្នកជម្ងឺប្រភេទនេះភាគច្រើនគាត់រត់រកការព្យាបាលនៅតាមគ្លីនិកព្យាបាលជម្ងឺអសមត្ថភាពនៃការបង្ករកំនើត។ វាត្រូវបានគេរាយការណ៍មកថា ជម្ងឺនេះមានអាត្រាគិតជាភាគរយចាប់ពី15%-20%កើតលើមនុស្សពេញវ័យ ហើយមានអាត្រាខ្ពស់ដល់ទៅ 40%កើតឡើងដល់អ្នកជម្ងឺរហូតធ្វើអោយពួកគាត់ជួបបញ្ហារឿងអសមត្ថភាពក្នុងការបង្ករកំនើតជាដើម។ មូលហេតុនៃជម្ងឺខ្នួចសរសៃឈាមពងស្វាសនេះត្រូវបានគេកត់ត្រាទុកនិងបង្ហាញដូចខាងក្រោមនេះ ៖

ភាពគ្មានកូន
Varicocele ជាធម្មតាជួបដោយចៃដន្យនៅគ្លីនិកភាពគ្មានកូន
  1. មើលតាមកាយវិភាគ- ពងស្វាសខាងឆ្វេងដែលមានខ្នួចសរសៃឈាម គឺមានទម្រង់ធំជាងពងស្វាសខាងស្តាំ។
  2. វាបរាជ័យក្នុងការទប់ស្កាត់ឬបើកបិទសន្ទះធ្វើអោយមានការច្រានរុញឡើងទៅខាងលើដោយសារភាពមិនប្រក្រតីនៃសៃឈាមខ្មៅនោះឯង។

រោគសញ្ញានៃ Varicocele

  1. មានការត្អូញត្អែររឿងអសមត្ថភាពក្នុងការបង្ករកំនើត៖
    • បញ្ហាគ្មានកូនកើតឡើងដោយសារការប្រមូលផ្តុំឈាមដែលមានអុកស៊ីសែនទាបហើយវាធ្វើឱ្យគុណភាពនិងបរិមាណមេជីវិតឈ្មោលថយចុះដោយសារស្ត្រេសអុកស៊ីតកម្មសម្ពាធសន្ទនីយស្តាទិចដោយផ្ទាល់និងសីតុណ្ហភាពកើនឡើងនៅលើពងស្វាស។
  2. មានអារម្មណ៍មិនស្រណុកឬដូចជាធ្ងន់លើពងស្វាសមួយចំហៀង
    • ទម្រង់នេះហើយដែលវាបង្ករកត្តាអសមត្ថភាពក្នុងការបង្ករកំនើត ប្រព័ន្ធទទួលការឈឺចាប់នៅឯពងស្វាសនេះហើយដែលជាអ្នកបញ្ចេញអាការៈការឈឺឬភាពមិនស្រណុកសុខស្រួល នៅពេលដែលពងស្វាសត្រូវបានឋិតនៅក្នុងលក្ខខណ្ឌឬស្ថានភាពមិនសមស្របណាមួយនោះ។
  3. មានអារម្មណ៍ថាក្នុងពងស្វាសមានចលនា(ដូចជាមានសត្វល្មូនលូនទៅលូនមក) អាការៈនេះច្រើនកើតឡើងនៅពេលងូតទឹក
    • ខ្នួចសរសៃឈាមពងស្វាសចែកចេញជា៣ប្រភេទ៖ ទី១-មានអារម្មណ៍ថាថង់ពងស្វាសដូចជាប៉ោងធំជាងធម្មតា ទី២-ឃើញច្បាស់នឹងភ្នែកថាពងស្វាសមានភាពធំមែន។ ការដែលយើងឃើញថាការធំកាន់តែខ្លាំង វាជាការវាស់ស្ទង់កម្រិតស្រាលឬធ្ងន់ក្នុងបញ្ហានេះឯង ហើយរឿងទាំងអស់នេះហើយដែលតម្រូវអ្នកជម្ងឺត្រូវប្រញ៉ាប់មកជួបគ្រូពេទ្យដើម្បីពិភាក្សាដោះស្រាយ។

ពេលដែលអ្នកជម្ងឺមកជួបខ្ញុំដើម្បីទទួលការព្យាបាលពាក់ព័ន្ធនឹងរឿងខ្នួចសរសៃឈាមពងស្វាសនេះ ការសាកសួរប្រវត្តិនិងអាការៈជម្ងឺ គួបផ្សំជាមួយការពិនិត្យលើពងស្វាសហើយនឹងការធ្វើអេកូសាស្រ្តប្រភេទស្វែងរកសរសៃឈាមកួច doppler ultrasound និងត្រូវធ្វើបញ្ជាក់។ ប្រសិនបើមានការចំបាច់ណាមួយសម្រាប់ការព្យាបាល ដូចជាកវះកាត់កែតម្រូវសម្រាប់បញ្ហាខ្នួចសរសៃនេះ លក្ខខណ្ឌដែលត្រូវដឹងពីរយ៉ាងនឹងត្រូវជម្រាប៖

  • ការវិភាគទឹកកាមដែលបង្ហាញភាពខុសប្រក្រតី
  • ការឈឺចាប់ដែលបណ្តាលមកពីជម្ងឺខ្នួចសរសៃឈាមពងស្វាសនេះ
ការវិភាគទឹកកាម
ការវិភាគទឹកកាមមិនធម្មតាគឺជាការចង្អុលបង្ហាញដ៏សំខាន់មួយសម្រាប់ការវះកាត់កែទឹកនោម

វិធីដ៏សំខាន់បំផុតសម្រាប់ការព្យាបាលគឺអ្នកជម្ងឺជាអ្នកសម្រេចចិត្ត ព្រោះការវះកាត់ខ្នួចសរសៃឈាមពងស្វាសនេះផលទទួលបានមិនមែន 100% ដែលយើងត្រូវធានាជូនថានឹងសម្រេចជោគជ័យនោះទេ។ ប្រសិនបើលោកអ្នកមានសំនួរឬលោកអ្នកមានបញ្ហាជម្ងឺខ្នួចសរសៃឈាមពងស្វាសនេះ សូមលោកអ្នកស្វែងវេជ្ជបណ្ឌិតដែលមានជំនាញក្នុងរឿងនេះ។ សូមអរគុណ!

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

វិធីព្យាបាលភាវៈកង្វះអ័រមនបុរសឬ hypogonadism លើបុរសដោយប្រើបច្ចេកទេស hCG monotherapy

ឥឡូវនេះមួយថ្ងៃសុភាពនារីមកជួបខ្ញុំជាមួយនឹងបញ្ហារោគសញ្ញា hypogonadism ។ ថ្ងៃនេះយើងនឹងពិភាក្សាអំពីវិធីជំនួសថ្មីដើម្បីព្យាបាលជំងឺប្រភេទនេះដោយប្រើការព្យាបាលដោយ hCG monotherapy ជាមួយនឹងថ្នាំផ្អែកលើភស្តុតាង។ យើងនឹងយកចិត្តទុកដាក់ចំពោះ hypogonadism ចាប់ផ្តើមយឺតដែលទាក់ទងនឹងដំណើរការនៃភាពចាស់តែប៉ុណ្ណោះ ហើយនេះគឺជានិយមន័យ។ ការថយចុះកម្តៅ…

តើអាត្រាជោគជ័យសម្រាប់ការមានផ្ទៃពោះក្នុងមួយខែមានប៉ុន្មានដង?

ការធ្វើផែនការគ្រួសារសម្រាប់សុភាពបុរសគឺជាកាតព្វកិច្ចមួយទៀតនៅគ្លីនិក urology របស់ខ្ញុំ។ នៅពេលដែលសុភាពបុរសជាច្រើនបានមកសួរពីរបៀបធ្វើឱ្យដៃគូរបស់ពួកគេមានផ្ទៃពោះ ដូច្នេះថ្ងៃនេះយើងនឹងនិយាយបន្ថែមទៀតអំពីអត្រានៃការមានគភ៌ដែលអ្នកអាចរំពឹងទុកក្នុង 1 វដ្តរដូវ។ ជាដំបូងយើងត្រូវដឹងពីនិយមន័យនៃអត្រាមានផ្ទៃពោះ…

បំណកស្រាយការវិភាគទឹកកាមបុរស

ភាពគ្មានកូនរបស់បុរសគឺជាបញ្ហាទូទៅមួយផ្សេងទៀតនៅក្នុងការិយាល័យ andrology របស់ខ្ញុំ ហើយការធ្វើតេស្តមេជីវិតឈ្មោល ឬការវិភាគទឹកកាមគឺជាគន្លឹះក្នុងការបើកសោរសម្រាប់ដំណោះស្រាយនេះ។ តើភាពគ្មានកូនរបស់បុរសជាអ្វី? ភាពគ្មានកូនរបស់បុរសគឺត្រូវបានសង្ស័យនៅពេលដែលការបន្តពូជរបស់ប្តីប្រពន្ធមួយគូមិនអាចមានគភ៌បន្ទាប់ពីការរួមភេទដោយមិនបានការពាររយៈពេល 1 ឆ្នាំ។ វាត្រូវបានបង្ហាញ; សម្រាប់ឡើង…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

គំនិតមួយលើ "Varicocele: Varicose vein in testicle"

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖