fbpx

ការទប់នោមមិនជាប់ តាមទ្រឹស្តីទូទៅ

Incontinence Topic
FB Dr Soarawee
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

ការទប់នោមមិនជាប់ឬការលិចនោមជាប្រធានបទមួយដែលយើងនឹងលើកយកមកនិយាយគ្នាក្នុងថ្ងៃនេះ។ ខ្ញុំចង់បញ្ជាក់ប្រាប់លោកអ្នកថាជម្ងឺនេះមិនបានគំរាមកំហែងដល់អាយុជីវិតរបស់យើងឡើយ វាគ្រាន់បង្ករភាពធុញទ្រាន់និងកាត់បន្ថយកម្រិតគុណភាពនៃការរស់នៅប្រចាំថ្ងៃរបស់យើងមួយកម្រិតតែប៉ុណ្ណោះ។ ជម្ងឺមួយនេះពេលខ្លះវាបានបង្ករភាពខ្មាសអៀនដល់អ្នកដែលទទួលរង ហើយជាពិសេសជម្ងឺនេះភាគច្រើនបានកើតលើមនុស្សវ័យចំណាស់។ ការដំណើរទៅមុខឬការវិវឌ្ឍន៍នៃជម្ងឺនេះមិនមានការរាយការណ៍ឬជារបាយការណ៍ណាមួយជាក់លាក់នោះទេ គេគ្រាន់តែដឹងត្រួសៗថាប្រហែលជាមានអ្នកកើតជម្ងឺនេះច្រើនជាង 400លាននាក់ជាចំនួនសរុបនៅក្នុងពិភពលោកយើងនេះ។ យើងបានឃើញដូចគ្នាដែរថាភាគច្រើនជាស្រ្តីពួកគាត់តែងតែកើតឬទទួលរងអាការៈជម្ងឺនេះជាទូទៅក៏ប្រហែលជា២ដងដែរក្នុងមួយឆ្នាំៗ។

មូលហេតុនៃជម្ងឺទប់នោមមិនជាប់ឬលិចនោមនេះគេអាចបង្ហាញតាមទិន្នន័យដូចខាងក្រោមនេះ៖

  • កត្តាប្រឈមសម្រាប់ស្រ្តី
    1. មានប្រវត្តិធ្លាប់មានគភ៌
    2. មានកូនច្រើននាក់
    3. មានជម្ងឺទឹកនោមផ្អែម
    4. មានជម្ងឺធាត់
Pregnancy
ប្រវត្តិនៃការមានផ្ទៃពោះជាពិសេសការមានផ្ទៃពោះច្រើនដងបានរាយការណ៍កាន់តែច្រើននៅក្នុងការនោមទាស់
Obesity
ភាពធាត់ដើរតួយ៉ាងសំខាន់ក្នុងការទប់ចិត្តស្ត្រី។ ទំងន់បាត់បង់នឹងធ្វើអោយរោគសញ្ញាកាន់តែប្រសើរឡើង។
  • កត្តាប្រឈមសម្រាប់បុរស
    1. មានប្រវត្តិធ្លាប់វះកាត់ក្រពេញប្រូស្តាត
Prostate surgery
ប្រវត្តិនៃការវះកាត់ក្រពេញប្រូស្តាតគឺជាតម្រុយសំខាន់មួយសម្រាប់ការមិនអត់ធ្មត់របស់បុរស។

មានកត្តាធំៗចំនួន៤នៃជម្ងឺទប់នោមមិនជាប់ឬជម្ងឺលិចនោមនេះ

  1. ទទួលរងសម្ពាធខ្លាំងឬទទួលរងភាពតានតឹងខ្លាំង
    • ការលេចធ្លាយទឹកនោមមានសភាពធ្ងន់ធ្ងរដោយការកើនឡើងនៃសម្ពាធក្នុងពោះឧទាហរណ៍ក្អកកណ្តាស់ឬហៀរសំបោរ។
    • ភាគច្រើនកើតឡើងចំពោះស្រ្តី
    • ច្រើនតែកើតលើស្រ្តីដែលមានវ័យចាប់ពីអាយុ 30ឡើង
  2. ការរ៉ាន់នោម
    • លិចនោមជាមួយរ៉ាន់នោម ឧទហរណ៍៖ ភ្លាមៗនោះអ្នកស្រាប់តែមានការរ៉ាន់នោមតែម្តង ហើយលោកអ្នកមិនអាច់ទ្រាំឬទប់វាក្នុងពេលដែលលោកអ្នកកំពុងដើរទៅបន្ទប់ទឹក។
    • បុរសវ័យចំណាស់ក៏ឧស្សាហ៍កើតដែរ
    • រហូតដល់ 42%កើតលើបុរសអាយុចាប់ពី 75ឆ្នាំឡើងទៅ
Male Incontinence
អសមត្ថភាពក្នុងការកាន់ទឹកនោមភាគច្រើនត្រូវបានគេមើលឃើញចំពោះបុរសដែលមិនមានការអត់ធ្មត់។
  1. ការរួមបញ្ចូលជាមួយអាការៈផ្សេងៗទៀតដែលធ្វើអោយទប់នោមមិនបាន
    • លិចនោមដែលបណ្តាលមកពីកត្តាជម្រុញផ្សេងទៀតដូចជា ភាពតានតឹង និងការប្រឹងទប់។
  2. ទុកអោយទឹកនោមកើនឡើងហួសកំនត់
    • លិចនោមដោយសារប្លោកនោមផ្ទុកទឹកនោមលើសកម្រិត
    • ប្រព័ន្ធប្រសាទទាក់ទងនឹងការបញ្ជារបានទទួលរងការខូចខាត ដូចជាអ្នកជម្ងឺមានជម្ងឺទឹកនោមផ្អែម ទទួលរងភាពខូចខាតលើខួរឆ្អឹងខ្នងជាដើម។
    • មានការខ្ទប់ឬបិទនៅក្នុងបង្ហួរនោមដូចជា៖ ជម្ងឺក្រពេញប្រូស្តាតរីកធំ,ជម្ងឺដុំសាច់ក្នុងឆ្អឹងអាងត្រគៀក។

នៅពេលអ្នកជម្ងឺមកជជែកពិភាក្សាជាមួយខ្ញុំអំពីបញ្ហានេះ ខ្ញុំតែងតែចាប់ផ្តើមសាកសួរប្រវត្តិដ៏ប្រុងប្រយ័ត្នបំផុតពីអ្នកជម្ងឺរួមផ្សំជាមួយការពិនិត្យរាងកាយយ៉ាងម៉ត់ចត់។ គ្រប់ប្រភេទនៃជម្ងឺទប់នោមមិនជាប់មានរបៀបការព្យាបាលដោយឡឺកនឹងខុសប្លែកពីគ្នា ដូច្នេះការសាកសួរពីអាការៈជម្ងឺរបស់អ្នកជម្ងឺម្នាក់ៗទើបមានសារៈសំខាន់ខ្លាំងណាស់មុននឹងផ្តល់ការព្យាបាលដល់ពួកគាត់។ ដូចខ្ញុំបានជម្រាប់ហើយថាជម្ងឺនេះវាគ្រាន់តែជាប្រភេទជម្ងឺមួយដែលបង្ករភាពរំខានដល់គុណភាពការរស់នៅប្រចាំថ្ងៃរបស់យើងតែប៉ុណ្ណោះ ម្លោះហើយប្រសិនលោកអ្នកជួបបញ្ហារឿងនេះសូមមេត្តាស្វែងរកការពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។ សូមអរគុណ!

សំណួរណាមួយអ្នកអាចមានអារម្មណ៍សេរីដើម្បីពិភាក្សាជាមួយ ខ្ញុំ.

Free 1
Free 2
WhatsApp BW 3
Telegram Final
LINE

ប្រធានបទនៅលើ អ៊ប៉សស្ត្រី

Transcient Topic

ជម្ងឺទប់នោមមិនជាប់រយៈពេលខ្លី និងដំណើស្រាយ

Urinary incontinence (UI) is a common complaint at my Urology office. UI being defined as the involuntary leakage of urine, affects millions of people all over the world with the prevalence increasing in elderly. Patients more likely terrifying with their first episode of UI and trying to seek a medical profession for specific treatment. Goodអានបន្ត “Transient Urinary Incontinence: Management“

Stress incontience

ជម្ងឺរាន់នោម ការលិចនោមមុនទៅដល់បន្ទប់ទឹក

និយមន័យនៃការនោមទាស់គឺជាការដឹងភ្លាមៗនៃការបត់ជើងតូចដែលពិបាកនឹងទប់វាណាស់ដែលបណ្តាលអោយទឹកនោមខ្លះធ្លាយពេលខ្លះ។ ផ្នែកជីវវិទ្យានៃអាយភីអាចត្រូវបានគេចែកចេញជាបីផ្នែកធំ ៗ ។ ភាពខ្លាំងនៃសាច់ដុំប្លោកនោម - ប្លោកនោមគឺដូចជាម៉ាស៊ីនបូមទឹកមុខងាររបស់វាគឺធ្វើឱ្យនោមទាំងអស់ចេញពីទឹកនោមអានបន្ត “Urge incontinence (UI): Urine leaking before getting to toilet“

Stress incontinence Topic

ជម្ងឺទប់នោមមិនជាប់ ជម្ងឺដែលបង្ករការអៀនខ្មាស់

ការនោមទាស់ស្ត្រេសគឺជាការបាត់បង់ទឹកនោមភ្លាមៗដោយអចេតនាដែលទាក់ទងនឹងការកើនឡើងនៃសម្ពាធក្នុងពោះ។ SUI ប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពជីវិតរបស់អ្នកជំងឺដោយធ្វើឱ្យពួកគេខ្វះទំនុកចិត្តលើការប្រាស្រ័យទាក់ទងក្នុងសង្គមដោយសារក្លិនទឹកនោមដែលហូរចេញពីច្រមុះរបស់ពួកគេ។ អ្នកជំងឺនឹងមកការិយាល័យអៀរហ្ស៊ីជានិច្ចអានបន្ត “Stress urinary incontinence: The embarrassing symptom“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖