ការទប់នោមមិនជាប់ឬការលិចនោមជាប្រធានបទមួយដែលយើងនឹងលើកយកមកនិយាយគ្នាក្នុងថ្ងៃនេះ។ ខ្ញុំចង់បញ្ជាក់ប្រាប់លោកអ្នកថាជម្ងឺនេះមិនបានគំរាមកំហែងដល់អាយុជីវិតរបស់យើងឡើយ វាគ្រាន់បង្ករភាពធុញទ្រាន់និងកាត់បន្ថយកម្រិតគុណភាពនៃការរស់នៅប្រចាំថ្ងៃរបស់យើងមួយកម្រិតតែប៉ុណ្ណោះ។ ជម្ងឺមួយនេះពេលខ្លះវាបានបង្ករភាពខ្មាសអៀនដល់អ្នកដែលទទួលរង ហើយជាពិសេសជម្ងឺនេះភាគច្រើនបានកើតលើមនុស្សវ័យចំណាស់។ ការដំណើរទៅមុខឬការវិវឌ្ឍន៍នៃជម្ងឺនេះមិនមានការរាយការណ៍ឬជារបាយការណ៍ណាមួយជាក់លាក់នោះទេ គេគ្រាន់តែដឹងត្រួសៗថាប្រហែលជាមានអ្នកកើតជម្ងឺនេះច្រើនជាង 400លាននាក់ជាចំនួនសរុបនៅក្នុងពិភពលោកយើងនេះ។ យើងបានឃើញដូចគ្នាដែរថាភាគច្រើនជាស្រ្តីពួកគាត់តែងតែកើតឬទទួលរងអាការៈជម្ងឺនេះជាទូទៅក៏ប្រហែលជា២ដងដែរក្នុងមួយឆ្នាំៗ។
រោគវិទ្យានៃ ការនោមទាស់ អាចប្រែប្រួលតាមភេទ
- កត្តាប្រឈមសម្រាប់ស្រ្តី
- មានប្រវត្តិធ្លាប់មានគភ៌
- មានកូនច្រើននាក់
- មានជម្ងឺទឹកនោមផ្អែម
- មានជម្ងឺធាត់


- កត្តាប្រឈមសម្រាប់បុរស
- មានប្រវត្តិធ្លាប់វះកាត់ក្រពេញប្រូស្តាត

មានកត្តាធំៗចំនួន៤នៃជម្ងឺទប់នោមមិនជាប់ឬជម្ងឺលិចនោមនេះ
- ទទួលរងសម្ពាធខ្លាំងឬទទួលរងភាពតានតឹងខ្លាំង
- ការលេចធ្លាយទឹកនោមមានសភាពធ្ងន់ធ្ងរដោយការកើនឡើងនៃសម្ពាធក្នុងពោះឧទាហរណ៍ក្អកកណ្តាស់ឬហៀរសំបោរ។
- ភាគច្រើនកើតឡើងចំពោះស្រ្តី
- ច្រើនតែកើតលើស្រ្តីដែលមានវ័យចាប់ពីអាយុ 30ឡើង
- ការរ៉ាន់នោម
- លិចនោមជាមួយរ៉ាន់នោម ឧទហរណ៍៖ ភ្លាមៗនោះអ្នកស្រាប់តែមានការរ៉ាន់នោមតែម្តង ហើយលោកអ្នកមិនអាច់ទ្រាំឬទប់វាក្នុងពេលដែលលោកអ្នកកំពុងដើរទៅបន្ទប់ទឹក។
- បុរសវ័យចំណាស់ក៏ឧស្សាហ៍កើតដែរ
- រហូតដល់ 42%កើតលើបុរសអាយុចាប់ពី 75ឆ្នាំឡើងទៅ

- ការរួមបញ្ចូលជាមួយអាការៈផ្សេងៗទៀតដែលធ្វើអោយទប់នោមមិនបាន
- លិចនោមដែលបណ្តាលមកពីកត្តាជម្រុញផ្សេងទៀតដូចជា ភាពតានតឹង និងការប្រឹងទប់។
- ទុកអោយទឹកនោមកើនឡើងហួសកំនត់
- លិចនោមដោយសារប្លោកនោមផ្ទុកទឹកនោមលើសកម្រិត
- ប្រព័ន្ធប្រសាទទាក់ទងនឹងការបញ្ជារបានទទួលរងការខូចខាត ដូចជាអ្នកជម្ងឺមានជម្ងឺទឹកនោមផ្អែម ទទួលរងភាពខូចខាតលើខួរឆ្អឹងខ្នងជាដើម។
- មានការខ្ទប់ឬបិទនៅក្នុងបង្ហួរនោមដូចជា៖ ជម្ងឺក្រពេញប្រូស្តាតរីកធំ,ជម្ងឺដុំសាច់ក្នុងឆ្អឹងអាងត្រគៀក។
នៅពេលអ្នកជម្ងឺមកជជែកពិភាក្សាជាមួយខ្ញុំអំពីបញ្ហានេះ ខ្ញុំតែងតែចាប់ផ្តើមសាកសួរប្រវត្តិដ៏ប្រុងប្រយ័ត្នបំផុតពីអ្នកជម្ងឺរួមផ្សំជាមួយការពិនិត្យរាងកាយយ៉ាងម៉ត់ចត់។ គ្រប់ប្រភេទនៃជម្ងឺទប់នោមមិនជាប់មានរបៀបការព្យាបាលដោយឡឺកនឹងខុសប្លែកពីគ្នា ដូច្នេះការសាកសួរពីអាការៈជម្ងឺរបស់អ្នកជម្ងឺម្នាក់ៗទើបមានសារៈសំខាន់ខ្លាំងណាស់មុននឹងផ្តល់ការព្យាបាលដល់ពួកគាត់។ ដូចខ្ញុំបានជម្រាប់ហើយថាជម្ងឺនេះវាគ្រាន់តែជាប្រភេទជម្ងឺមួយដែលបង្ករភាពរំខានដល់គុណភាពការរស់នៅប្រចាំថ្ងៃរបស់យើងតែប៉ុណ្ណោះ ម្លោះហើយប្រសិនលោកអ្នកជួបបញ្ហារឿងនេះសូមមេត្តាស្វែងរកការពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។ សូមអរគុណ!
សំណួរណាមួយអ្នកអាចមានអារម្មណ៍សេរីដើម្បីពិភាក្សាជាមួយ ខ្ញុំ.




