ការកាត់បន្ថយភាពប្រឈមនៃជម្ងឺមហារីកក្រពេញប្រូស្តាត ដោយការបញ្ចេញទឹកកាមអោយបានញឹកញាប់

ការបញ្ចេញទឹកកាមញឹកញាប់
វេជ្ជបណ្ឌិត Pom Getbutton
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា
We Wellness clinicឈុនបុរី ប្រទេសថៃ

ជម្ងឺមហារីកក្រពេញប្រូស្តាតត្រូវបានរាយការណ៍ថាជាជម្ងឺមហារីកដែលច្រើនកើតលើបុរសទូទៅនៅក្នុងពិភពលោកយើងនេះ ប្រហែលជាង១លានករណីថ្មីដែលបានវិនិច្ឆ័យថាមានជម្ងឺមហារីកក្រពេញប្រូស្តាតហើយបានបាត់បង់ជីវិតដោយសារជម្ងឺនេះ។ ជាសំណាងល្អដែលជម្ងឺមហារីកមួយនេះស្ថិតនៅក្នុងចំណាត់ថ្នាក់ជម្ងឺមហារីកដែលមិនសូវកាចហើយមានការវិវឌ្ឍន៍យឺតយាវ។ ការធ្វើតេសត្តរកមេរោគនៅក្នុងក្រពេញប្រូស្តាតឬដែលយើងតែងតែហៅឈ្មោះជាភាសាអង់គ្លសេថា Prostate-specific antigen (PSA) វាគឺជាអាវុធតេសត្តដ៏សំខាន់មួយដែលគ្រូពេទ្យប្រើវានៅក្នុងការតាមដាននឹងស្វែងរកជម្ងឺមហារីកដែលប្រៀបដូចជាឃាតករឈាមត្រជាក់អីចឹង។ ដែលយើងហៅវាថាឃាតករឈាមត្រជាក់នេះគឺដោយសារវាមិនបញ្ចេញសញ្ញាអ្វីអោយយើងដឹងសោះ លុះពេលយើងដឹងគឺវាបានឈានចូលដំណាក់កាលចុងក្រោយទៅហើយ។ 

ការកាត់បន្ថយភាពប្រឈមនៃជម្ងឺមហារីកក្រពេញប្រូស្តាត 
ដោយការបញ្ចេញទឹកកាមអោយបានញឹកញាប់
ជំងឺមហារីកក្រពេញប្រូស្តាតគឺជាឃាតកដែលស្ងាត់ស្ងៀមដែលការធ្វើតេស្តឈាម PSA អាចត្រូវបានប្រើនៅក្នុងកម្មវិធីពិនិត្យ។

មានសំនួរដ៏គួរអោយចាប់អារម្មណ៍ជាច្រើនបានសួរមកថា ៖ តើយើងមានវិធានការពារឬបង្ការសម្រាប់បញ្ហាជម្ងឺមហារីកក្រពេញប្រូស្តាតនេះដែរទេ? ពេលដែលខ្ញុំធ្វើការស្រាវជ្រាវបន្ថែមលើបញ្ហាមួយនេះ ខ្ញុំបានរកឃើញហេតុផលម្យ៉ាងដែលអាចជួយកាត់បន្ថយការប្រឈមលើជម្ងឺនេះបាន ដោយមិនពឹងផ្អែកលើការប្រើប្រាសថ្នាំសង្កូវឬការផ្លាស់ប្តូរទម្លាប់ការរស់នៅអ្វីឡើយ។ វាប្រហែលជាតម្រូវអោយលោកអ្នកផ្តោតអារម្មណ៍តែទៅលើរឿងការកែតម្រូវបញ្ហាសភាវៈផ្លូវភេទតែប៉ុណ្ណោះ។ ត្រង់នេះ ខ្ញុំចង់មានន័យថាលោកអ្នកត្រូវតែចាប់អារម្មណ៍ថាក្នុងរយៈពេលមួយខែៗលោកអ្នកមានការបញ្ចេញទឹកកាមប៉ុន្មានដងដែរ។

បុរស​វ័យក្មេង
ការបាញ់ទឹកកាមកាន់តែច្រើនអ្នកអាចកាត់បន្ថយជំងឺមហារីកក្រពេញប្រូស្តាតបានកាន់តែច្រើន។

ការសិក្សាដ៏ធំមួយនៅសហរដ្ឋអាមរិកបានបោះពុម្ពជាសាធារណៈក្នុងឆ្នាំ 2016 បានសិក្សាផ្តោតតែទៅលើចំនួនញឹកញាប់នៃការបញ្ចេញទឹកកាមដែលវាពាក់ព័ន្ធក្នុងរឿងកាត់បន្ថយការប្រឈមជម្ងឺមហារីកក្រពេញប្រូស្តាតនេះ។ មានប៉ាន់គំរូអ្នករួមភេទជ្រើសរើសយកមកសិក្សាចំនួន 32,000គូដែលពួកគាត់សកម្មក្នុងការរួមភេទ ហើយពួកគាត់មានអាយុចន្លោះពី 29-49ឆ្នាំ ចំនែកឯមួយក្រុមទៀតមានអាយុ 18ឆ្នាំឡើងទៅ ការសិក្សាលើរឿងនេះត្រូវបានបង្ហាញនូវចំនាប់អារម្មណ៍ដូចខាងក្រោមនេះ ៖

ព័ត៌មានគួរឱ្យចាប់អារម្មណ៍សម្រាប់ការការពារជំងឺមហារីកក្រពេញប្រូស្តាត។

  • ពី 8-12ដងនៃការបញ្ចេញទឹកកាមក្នុង១ខែៗ - មានន័យថាមានការបញ្ចេញទឹកកាមញឹកញាប់ក្នុងចំនោមមនុស្សទូទៅផ្សេងទៀត។
  • មានការបញ្ចេញទឹកកាមអោយបានញឹកញយនឹងទទួលបានការបង្ការនិងការពារលើបញ្ហាជម្ងឺមហារីកក្រពេញប្រូស្តាតនេះ។
  • ច្រើនជាង21ដងនៃការបញ្ចេញទឹកកាមក្នុងមួយខែៗ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងល្អក្នុងការទប់ស្កាត់ជម្ងឺមហារីក្រពេញប្រូស្តាត។
  • អត្ថប្រយោជន៍ខាងលើគឺនិយាយតែចំពោះប្រភេទមហារីកក្រពេញប្រូស្តាតដែលស្ថិតនៅក្នុងកម្រិតទាបនិងមធ្យមនិងមិនកាចតែប៉ុណ្ណោះ។
បុរស​ចំណាស់
ច្រើនជាង21ដងនៃការបញ្ចេញទឹកកាមក្នុងមួយខែៗ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងល្អក្នុងការទប់ស្កាត់ជម្ងឺមហារីក្រពេញប្រូស្តាត។

យើងមើលឃើញច្បាស់តាមរយៈរបាយការណ៍ការសិក្សាថា ការបញ្ចេញទឹកកាមអោយបានកាន់តែញឹកញាប់តាមដែលយើងអាចធ្វើបាន នោះយើងនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនក្នុងបញ្ហាការកាត់បន្ថយការប្រឈមជម្ងឺមហារីកក្រពេញប្រូស្តាតនេះ។ រឿនេះមិនមែនជារឿងដែលយកមកនិយាយចំអកលេងសើចនោះទេ វាជាការសិក្សាដ៏ច្បាស់លាស់មួយលើបញ្ហានេះ ហើយម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកអាចធ្វើបានចំពោះទម្លាប់មួយនេះ វាពិតជារឿងល្អមួយដែលលោកអ្នកអាចទប់ស្កាត់ក៏ដូចជាព្យាបាលនូវជម្ងឺដ៏គួរអោយភ័យខ្លាចមួយនេះដោយខ្លួនលោកអ្នកផងដែរ។ ជាក់ស្តែងលោកអ្នកពិតជាបានចំនិញនិងសន្សំសំចៃប្រាក់កាសដែលលោកអ្នកត្រូវចំណាយលើថ្នាំសង្កូវ និងលោកអ្នកពុំសូវទទួលរងលើបញ្ហាផ្លូវចិត្តនៃជម្ងឺនេះឡើយ។ សូមអោយលោកចៀសផុតពីជម្ងឺមួយនេះ នឹងសូមជូនពរអោយមានសុខភាពល្អតរៀងទៅ។ សូមអរគុណ!

សំណួរណាមួយអ្នកអាចមានអារម្មណ៍សេរីដើម្បីពិភាក្សាជាមួយ ខ្ញុំ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ ជំងឺមហារីកស្បូន

ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល

ការតឹងនៃបំពង់នោម គឺជាលក្ខខណ្ឌមួយដែលវិលជុំវិញគ្លីនិក urology របស់ខ្ញុំ។ ភាគច្រើននៃអ្នកជំងឺត្រូវបានបញ្ជូនពីគ្លីនីកផ្សេងទៀតដោយមូលហេតុផ្សេងៗនៃ etiology ខ្លះមានរោគសញ្ញា និងខ្លះមិនមាន។ ស្ថានភាព​បែប​នេះ​ត្រូវ​ការ​ការ​ពិនិត្យ​ប្រវត្តិ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ការ​ពិនិត្យ​រាង​កាយ​រួម​ជាមួយ​នឹង​ការ​ស៊ើបអង្កេត​រូបភាព​ត្រឹមត្រូវ​មុន​នឹង​ពិភាក្សា…

Lycopene តើយើងត្រូវបរិភោគកម្រិតណាដើម្បីជួយបង្ការជម្ងឺមហារីកក្រពេញប្រូស្តាត

សារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលសម្បូរទៅដោយប៉េងប៉ោះ ការ៉ុត ឪឡឹក និងផ្លែល្ហុងត្រូវបានលើកឡើងយ៉ាងទូលំទូលាយនៅក្នុងទស្សនិកជនទូទៅសម្រាប់ការការពារអាហារបំប៉នមហារីកក្រពេញប្រូស្តាត។ ប្រធានបទនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដូចវេទមន្ត។ Q&A លើ Lycopene Q: តើ Lycopene ជាអ្វី? ចម្លើយ៖ វាគឺជាសារធាតុពណ៌ដែលយើងអាចរកឃើញនៅក្នុងរុក្ខជាតិដែលគេស្គាល់…

ជម្ងឺគីសតម្រងនោម តើយើងត្រូវធ្វើដូចម្តេច?

សម្រាប់ខ្ញុំជាអ្នកជំនាញខាង urologist ដែលដោះស្រាយបញ្ហាតម្រងនោមជារៀងរាល់ថ្ងៃ។ មាន​ជំងឺ​តម្រងនោម​ទាក់ទង​នឹង​ហ្សែន​មួយ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​វ័យ​ក្មេង ហើយ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ការ​ភ័យ​ខ្លាច ដែល​គេ​ហៅ​ថា “ជំងឺ​តម្រងនោម Polycystic”។ វាគឺជាស្ថានភាពនៃដំបៅជាច្រើននៅទូទាំងសរីរាង្គតម្រងនោម។ ថ្ងៃនេះ ខ្ញុំនឹងបកស្រាយជូនអ្នកទាំងអស់គ្នា…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖