fbpx

ជម្ងឺប្រមេះទឹកបាយ តើខ្ញុំបានឆ្លងវាមែនទេ?

Gonorrhea Topic
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

ជម្ងឺប្រមេះទឹកបាយជាប្រភេទជម្ងឺមួយដែលខ្ញុំឧស្សាហ៍ជួបអ្នកជម្ងឺនៅកន្លែងព្យាបាលរបស់ខ្ញុំ។ យើងឃើញថាជាទូទៅក្រុមមនុស្សដែលប្រឈមនឹងជម្ងឺនេះ ភាគច្រើនគឺក្រុមបុរសវ័យក្មេង ដែលពួកគាត់មានប្រវត្តិសកម្មក្នុងការរួមភេទ។ កើតជម្ងឺនេះអ្នកជម្ងឺនឹងមានអាការៈហៀរខ្ទុះចេញមក និងឈឺចាប់នៅពេលនោម ហើយអាការៈនេះនឹងកើតមានឡើងប្រហែលជា 14ថ្ងៃបន្ទាប់ពីមានការចម្លងរោគ។ ក្នុងប្រធានបទមួយនេះ ខ្ញុំនឹងជម្រាប់ជូណលោកអ្នកអោយបានដឹងពាក់ព័ន្ធនឹងព័ត៏មានទូទៅនៃជម្ងឺកាមរោគប្រភេទនេះ ដែលគេហៅវាឈ្មោះវាជាភាសាអង់គ្លេសថា Neisseria gonorrhea។ ជំងឺប្រមេះទឹកបាយ Neisseria.

ជម្ងឺប្រមេះទឹកបាយ
តើខ្ញុំបានឆ្លងវាមែនទេ?
សុបិន្តអាក្រក់សម្រាប់សុភាពនារីគឺច្រើនជាងស្ត្រី 50% នឹងមិនដែលបង្ហាញរោគសញ្ញាអ្វីទាំងអស់។

ការឆ្លងមេរោគ Neisseria gonorrhea.

Neisseria gonorrhea វាជាពពួកកោសិកាមេរោគរបស់មនុស្សយើង ដែលវាអាចបង្ករការចម្លងបានតាមរយៈសកម្មភាពផ្លូវភេទ។ អង្គការសុខភាពពិភពលោកបានព្យាករណ៍ថា មានអ្នកចម្លងថ្មីនៃជម្ងឺប្រមេះទឹកបាយនេះប្រហែលជា 106លានករណីរៀងរាលឆ្នាំក្នុងពិភពលោកយើង។ វាត្រូវបានគេរាយការណ៍មកថាករណីភាគច្រើនគឺកើតលើបុរស ដោយសារមានការបង្ហាញអាការៈសញ្ញានៅពេលបុរសកើតជម្ងឺនេះ ហើយពិសេសជាងនេះទៅទៀតគឺកើតលើបុរសដែលចូលចិត្តរួមភេទជាមួយបុរស(ខ្ទើយ)។

Gay
ការឆ្លងជំងឺប្រមេះត្រូវបានរាយការណ៍ច្រើនជាងបុរសដែលរួមភេទជាមួយបុរស។

វាជារឿងអាក្រក់មួយសម្រាប់សុភាពបុរសដែលត្រូវប្រុងប្រយ័ត្ន! ស្រ្តីដែលបានចម្លងជម្ងឺនេះប្រហែល 50%គឺពុំមានបង្ហាញអាការៈសញ្ញាអ្វីផ្លែកឡើយ ចំនែកការដែលមានធ្លាកស,ឈឺក្រហាយពេលនោម,ឈឺអាងត្រគៀក អាការៈទាំងអស់នេះគឺបានបង្ហាញតិចតួចបំផុតសម្រាប់ស្រ្តីដែលទទួលការចម្លងមេរោគ។ ដោយឡែកសម្រាប់បុរសវិញ នៅពេលដែលពួកគាត់បានចម្លងមេរោគំយយនេះចូលទៅហើយ ប្រហែលជា 90%នៃអ្នកជម្ងឺនឹងបង្ហាញអាការៈនិងសញ្ញាផ្សេងៗនៃការចម្លង។ នៅពេលមានការចម្លងរោគ យើងអាចដឹងនិងកំនត់អាការៈសញ្ញានៃមេរោគបាន ថាពិតជាមានវិជ្ជមានគឺដោយសារវាបានបង្ហាញអាការៈយ៉ាងច្បាស់ដូចរៀបរាប់ខាងដើមនោះឯង ដូច្នេះការបញ្ជាក់ថាវាពិតជាវិជ្ជមានតាមរយៈការធ្វើតេស្ត វាអាចនឹងធ្វើបានក៏តែចំពោះបុគ្គលដែលចង់ធ្វើតែប៉ុណ្ណោះ។ មានវណ្ណកម្មពិសេសចុងក្រោយបង្អស់ដែលល្អសម្រាប់ការធ្វើតេស្តរកមរោគប្រភេទនេះ នោះគឺការធ្វើតេស្តប្រភេទការស្វែងរកចំនុចនូក្លីអ៊ីកអាស៊ីតរបស់មេរោគដើម្បីកំនត់ភាពវិជ្ជមានដែលយើងហៅឈ្មោះតេស្តនេះជាភាសាអង់គ្លេសថា nucleic acid amplification test kit (NAATs) ប្រភេទតេស្តនេះអាចផ្តល់ភាពច្បាស់លាស់នៃមេរោគដល់ទៅ 95%ក្នុងការចាប់យកមេរោគនេះតាមរយៈការពិនិត្យទឹកនោម។

Urine test
បច្ចេកវិទ្យាចុងក្រោយស្តីពីតេស្តទឹកនោមពិសេសត្រូវបានគេរាយការណ៍ថាមានអត្រារកឃើញច្រើនជាង ៩៥១TP១T ។

នៅពេលដែលជម្ងឺប្រមេះទឹកបាយត្រូវបានវិនិច្ឆ័យថាវិជ្ជមានហើយ នោះការព្យាបាលប្រហែល២យ៉ាងនឹងត្រូវបានណែនាំជូនដល់អ្នកជម្ងឺ។ ដោយសារនៅពេលមានការឆ្លងជម្ងឺនេះគឺវាតែងតែមានមេរោគមួយប្រភេទទៀតដែលមានឈ្មោះថា Chlamydia bacteria ចូលរួមគ្នាមកជាមួយដែរ ជាកិច្ចព្យាបាលតាមក្បួនខ្នាត អ្នកជម្ងឺនឹងត្រូវទទួលការព្យាបាលដោយការចាក់ថ្នាំចូលតាមសាច់ដុំមួយម្ជុលនិងពិសារថ្នាំគ្រាប់អោយគ្រប់តាមការកំនត់របស់វេជ្ជបណ្ឌិត។ អ្វីដែលជាផ្នែកសំខាន់នោះគឺ បើដៃគូរួមភេទរបស់លោកអ្នកត្រូវបានសង្ស័យផងដែរនោះ ដូច្នោះអ្នកដែលត្រូវបានសង្ស័យនឹងត្រូវទទួលការព្យាបាលដូចគ្នាហើយតាមរបៀបការព្យាបាលដូចគ្នាជាមួយអ្នកជម្ងឺដែលបង្ហាញអាការៈផងដែរ។ ការព្យាបាលរបៀបនេះគឺដើម្បីកំចាត់មេរោគចម្លងទាំងអស់នោះអោយអស់ ដើម្បីកុំអោយវាមានការបង្ករសារជាថ្មី។

IM injection
ការចាក់ថ្នាំអង់ទីប៊ីយោទិចក្នុងសាច់ដុំត្រូវបានគេណែនាំអោយធ្វើនៅពេលការឆ្លងមេរោគរោគស្ត្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ។

មានពេលខ្លះអ្នកជម្ងឺបានលើកសំនួរឡើងថា ”ចុ៎ះបើយើងមិនធ្វើការព្យាបាលជម្ងឺប្រមេះទឹកបាយនេះ តើវានឹងក្លាយទៅយ៉ាងណា?” ប្រាកដណាស់! ប្រសិនបើយើងធ្វើព្រងើយកន្តើយមិនព្រមព្យាបាលជម្ងឺនេះ ជាលទ្ធផលវានឹងបង្ករផលស្មុគស្មាញពាក់ព័ន្ធនឹងសុខភាពផ្លូវភេទនិងការបង្ករកំនើតទាំងបុរសនិងស្រ្តី ខ្លាំងជាងនេះទៅទៀតនឹងមានការត្អូញត្អែការឈឺចាប់ឆ្អឹងអាងត្រគៀក, ការមិនអាចបង្ករកំនើត(ពិបាកមានកូន) និងការងាយរលូតជាដើម ។ល។

ជាសំណាងល្អដែលជម្ងឺប្រមេះទឹកបាយនេះជាជម្ងឺដែលងាយនឹងព្យាបាល វាគ្រាន់តែតម្រូវអោយអ្នកជម្ងឺត្រូវយកចិត្តទុកដាក់អនុវត្តអោយបានម៉ត់ចត់ក្រោយការព្យាបាលតាមរយៈការណែនាំដូចខាងក្រោមនេះ ៖

  • សម្រាក់សកម្មភាពផ្លូវភេទរយៈពេល១សប្តាហ៍ក្នុងពេលទទួលការព្យាបាល
  • ពេលរួមភេទត្រូវប្រុងប្រយ័ត្ននឹងកុំធ្វេសប្រហែស ដូចជាត្រូវពាក់ស្រោមអនាម័យនៅពេលដែលត្រូវរួមភេទជាមួយដៃគូផ្សេង។ មានរបាយការណ៍លើកឡើងថា 27%នៃអ្នកជម្ងឺដែលផ្ទុកមេរោគអេដស៍គឺមានជម្ងឺប្រមេះទឹកបាយក្នុងរយៈពេល 12ខែរួចស្រេចទៅហើយ។ វាជាការប្រឈមមួយនៅពេលដែលយើងទទួលយកការរួមភេទដែលមិនមានសុវត្ថិភាព! ចូរកុំព្យាយាមយកខ្លួនទៅប្រឈមជាមួយនឹងរឿងទាំងនេះ។ សូមអរគុណនិងសូមអោយមានសុខភាពល្អ!

សំណួរណាមួយអ្នកអាចមានអារម្មណ៍សេរីដើម្បីពិភាក្សាជាមួយ ខ្ញុំ.

ឥតគិតថ្លៃ ១
ឥតគិតថ្លៃ ២
WeChat
WhatsApp BW ៣
Telegram ចុងក្រោយ
ជួរ

ប្រធានបទនៅលើ ជំងឺកាមរោគ

HPV PCR នៅក្នុងសំណាកទឹកនោម៖ តើអត្រារកឃើញមានប៉ុន្មាន?

ការធ្វើតេស្តេ HPV PCR តាមរយៈទឹកនោម តើអាត្រាការចាប់មេរោគមានកម្រិតល្អប៉ុណ្ណា?

ខ្ញុំបានចំណាយពេលជាច្រើនឆ្នាំអនុវត្តការងារនៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកជម្ងឺយ៉ាងច្រើនបានសាកសួរនឹងស្វែងរកការណែនាំទាក់ទងនឹងជម្ងឺ Human Papilloma virus (HPV)។យើងដឹងហើយថាការបង្កររោគដោយវីរុសប្រភេទនេះវាអាចនឹងបង្ករអោយយើងជួបបញ្ហាដូចតទៅនេះ ៖អានបន្ត “HPV PCR in urine specimen: How much the detection rate?“

Gardasil 9: តើវាប្រសើរជាង Gardasil 4 ទេ?

Gardasil-9 តើវាមានអ្វីល្អជាង Gardasil-4?

នៅពេលដែលអ្នកជំងឺជាច្រើននៅក្នុងការិយាល័យរបស់ខ្ញុំដែលបានសួរអំពីភាពខុសគ្នារវាងការចាក់វ៉ាក់សាំង HPV ទាំងនេះ Gardasil 9 និង Gardasil 4. នៅក្នុងអត្ថបទនេះ វានឹងឆ្លើយសម្រាប់សំណួរទាំងអស់នោះនៅក្នុងព័ត៌មានលម្អិត។ សំណួរគេសួរញឹកញាប់ Gardasil 9 ។ តើប្រភេទរង HPV មួយណាអាចការពារបាន? Gardasil 4 មានការការពារប្រឆាំងនឹង HPV 6, 11,អានបន្ត “Gardasil 9: Does it better than the Gardasil 4?“

ការធ្វើតេស្តវិជ្ជមានក្លែងក្លាយ VDRL៖ តើមូលហេតុអ្វីខ្លះដែលនាំឱ្យកើតជំងឺនេះ?

តេស្តវិជ្ជមានក្លែងក្លាយ VDRL៖ តើនេះបណ្តាលមកពីអ្វី?

តេស្ត VDRL ឬតេស្តមន្ទីរពិសោធន៍ស្រាវជ្រាវជំងឺ Venereal គឺជាការធ្វើតេស្តពិនិត្យរោគស្វាយទូទៅដែលគ្រូពេទ្យបច្ចុប្បន្នកំពុងប្រើនៅទូទាំងពិភពលោក។ ដោយសារតែងាយស្រួលរកសូម្បីតែអ្នកជំងឺខ្លួនឯងក៏អាចរកឃើញការធ្វើតេស្តនេះនៅមន្ទីរពិសោធន៍ក្នុងស្រុកក្បែរផ្ទះរបស់ពួកគេដោយមិនចាំបាច់ពិគ្រោះយោបល់ជាមួយអ្នកជំនាញមុននឹងយកគំរូឈាមពីសរសៃឈាមវ៉ែនរបស់ពួកគេ។អានបន្ត “VDRL false positive test: What are the causes of this?“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

2 គិតអំពី“ Gonorrhea infection: Am I infected?

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖