មានអ្នកជំងឺជាច្រើននៅគ្លីនិករបស់ខ្ញុំបានបង្ហាញរោគសញ្ញានៃការនោមបង្ហូរឈាមនិងបញ្ចប់ដោយការធ្វើរោគវិនិច្ឆ័យនៃ“ដុំសាច់ប្លោកនោម” ។ បន្ទាប់ពីការវះកាត់ចក្ខុនិមិត្ដរូបច្បាស់លាស់ខ្ញុំតែងតែទទួលការអប់រំនិងពន្យល់អ្នកជំងឺថាយើងនៅតែត្រូវធ្វើដដែលៗលើការពិនិត្យអេកូសឺរសម្រាប់រកមើលដុំសាច់ប្លោកនោមដែលអាចកើតមានឡើងវិញ។ សំណួរបានកើតឡើងដូចជា; ហេតុអ្វីយើងចាំបាច់ត្រូវធ្វើការឃ្លាំមើលសូម្បីតែការបញ្ចប់ការដកយកចេញនូវដុំមហារីកប្លោកនោមក៏ដោយ? ដូចអ្វីដែលខ្ញុំបានលើកឡើងអញ្ចឹងយើងនឹងបំបែកទៅរកមូលហេតុដែលកម្មវិធីពិនិត្យប្លោកនោមទៀងទាត់ក្រោយពេលវះកាត់ចាំបាច់។

ក្នុងប្រធានបទនេះខ្ញុំនឹងលើកយកមកនិយាយតែចំពោះដុំសាច់កម្រិតទាបតែម្យ៉ាងប៉ុណ្ណោះ។ ពាក្យថាដុំសាច់កម្រិតទាបនៅទីនេះចង់មានន័យសំដៅលើដុំសាចដែលមិនអាចវិវឌ្ឍន៍ក្លាយជាដុំសាច់មហារីកបាន។ យើងអាចដឹងថាវាជាដុំសាច់មហារីកឬមិនមែនជាដុំសាច់មហារីក តាមរយៈការយកភ្នាសសាច់ទៅវិភាគក្រោយការវះកាត់តាមរបៀបអង់ដូស្កូបនោះឯង។ មានហេតុផលដំបូងមួយដែលបានបញ្ជាក់ថាការកើតដុំសាច់លើប្លោកនោមនេះគឺអាចកើតឡើងតាមរយៈការជក់បារី ការប៉ះពាល់ទៅនឹងសារធាតុប្រេងញឹកញាប់ពេក។ យើងឃើញថាកត្តាបង្ករនៃជម្ងឺនេះគឺដោយសារការដែលយើងដកដង្ហើមស្រូបយកភ្នាក់ងារអ៊ុកស៊ីដកម្មចូលទៅក្នុងចរន្តឈាមតាមរយៈសួតហើយវាធ្វើដំណើរឆ្លងកាត់ពាសពេញរាងកាយតាមរយៈចរន្តឈាមនឹងចម្រាញ់ហើយបញ្ចេញចោលទៅវិញតាមរយៈតម្រងនោម។
សារធាតុបង្ករជម្ងឺមហារីក៖ គ្រប់ភ្នាក់ងារអ៊ុកស៊ីដកម្មបានបង្ករជាល្បាយជាមួយទឹកនោមហើយល្បាយនេះឋិតនៅក្នុងប្លោកនោមមានរយៈពេលយូរពេក មុននឹងនោមចេញមក។ សារធាតុទាំងនេះវានៅក្នុងប្លោកនោមយើងយូរខ្ទង់ទស្សវត្តឡើងទៅ ហើយវានេះឯងដែលជាអ្នកទៅបំផ្លាញស្រទាប់កោសិកានៃជាលិកាប្លោកនោម ហើយប្រែក្លាយកោសិកាទាំងនោះអោយក្លាយខ្លួនជាកោសិកាដុំសាច់ ទាំងនេះចង់មានន័យថាគ្រាប់កោសិកាភ្នាសសាច់ប្លោកនោមនីមួយៗអាចបង្ករជាកោសិកាដុំសាច់បាននាពេលអនាគត់។ នេះហើយជាហេតុផលដែលបញ្ជាក់ថា ទោះជាយើងបានបំពេញការវះកាត់អោយល្អគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ដោយក៏យើងនៅតែអាចប្រឈមការកើតឡើងនៃកោសិកាដុំសាច់ដដែល។ វានៅតែអាចកើតឡើងនៅកោសិកាដុំសាច់ចំពោះទីតាំងណាមួយក្នុងប្លោកនោមរបស់យើងជានិច្ច។
មូលហតុទី២និយាយពីទ្រឹស្តីនៃការសាបព្រួស៖ ពេលដែលខ្ញុំបានប្រើឧបករណ៍វះកាត់ដុំសាច់ ខ្ញុំឃើញម៉ូលីគុលតូចៗជាច្រើនអណ្តែតនៅក្នុងប្លោកនោម ទោះជាខ្ញុំខំប្រឹងបាញទឹកលាងសំអាតយ៉ាងណក៏ដោយ។ សកម្មភាពនេះវាមិនខុសពីការព្រួសគ្រាប់ពូជនោះទេ គ្រាប់ពូជនេះអណ្តែតនៅពាសពេញ ហើយវាបន្តបន្ទាប់ដុះលូតលាស់ឡើងម្តងទៀតដូចការដាំស្រូវក្នុងស្រែអញ្ចឹង។ ប៉ុន្តែកុំបារម្ភពីរឿងនេះអី! ដោយសារយើងមានល្បាយទឹកថ្នាំ។ នៅពេលដែលយើងបញ្ចប់ការវះកាត់ យើងបានបាញ់បញ្ចូលទឹកថ្នាំដើម្បីអោយវាទៅសម្លាប់គ្រាប់ពូជដែលនៅសេសសល់ ការពារកុំអោយវាដុះលូតលាស់ឡើងមកម្តងទៀត។

យើងឃើញថាទោះជាមានការព្យាយាមធ្វើការវះកាត់អោយបានល្អបំផុតដើម្បីការពារមិនអោយជម្ងឺនេះវាត្រឡប់មកវិញយ៉ាងណាក៏ដោយ ក៏ភាគរយនៃការកើតឡើងវិញអាចមានចាប់ពី15%-61% ក្នុងរយៈពេល១ឆ្នាំបន្ទាប់ពីវះកាត់ដែរ។ ហើយមានលទ្ធភាពកើតឡើងពីចន្លោះ 31%-78% ក្នុងរយៈពេល ៥ឆ្នាំក្រោយការវះកាត់។ អាត្រាគិតជាភាគរយគឺមិនដូចគ្នាទេ ស្ថិតនៅលើអ្នកជម្ងឺម្នាក់ៗ។ ចំនុចប្រសើរបំផុតនៃជម្ងឺនេះ គឺការមានគំនិតនិងយល់ដឹងអំពីដំណើរនៃជម្ងឺនេះស្របគ្នារវាងអ្នកជម្ងឺនិងវេជ្ជបណ្ឌិតដែលជាអ្នកព្យាបាល គួបផ្សំជាមួយការតាមដានពិនិត្យសុខភាពប្លោកនោមអោយបានទៀងទាត់តាមការណែនាំ នេះហើយជាអត្ថប្រយោជន៍ដែលយើងអាចជួយអ្នកជម្ងឺដែលមានបញ្ហារឿងដុំសាច់លើប្លោកនោមនេះបាន។ ការពារប្រសើរជាងព្យាបាល!

