ទុយ៉ូសិប្បនិម្មិតដែលយើងហៅថា (Stent) វាជាឧបករណ៍ដែលមានប្រយោជន៍ប្រើក្នុងការវះកាត់ផ្នែកប្រព័ន្ធទឹកនោម។ អ្នកជម្ងឺដែលជួបខ្ញុំភាគច្រើនតែងតែសាកសួរអំពីឧបករណ៍មួយនេះ “ថាវាជាអ្វី?“។ បើយើងដាក់វានៅក្នុងខ្លួនតើគ្រោះថ្នាក់ដែរឬទេ? តើវាមានផលប៉ះពាល់អ្វីខ្លះនៅពេលដែលយើងដាក់វានៅក្នុងខ្លួនយូរទៅ? ប្រធានបទនេះ ខ្ញុំនឹងព្យាយាមស្រាយចម្ងល់ជូនលោកអ្នក។

ទុយ៉ូសិប្បនិម្មិត ឬយើងហៅវាថាឧបករណ៍វេជ្ជសាស្រ្តទំនាកទំនងជាមិត្ត វាជាឧបករណ៍ពិសេសមួយសម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្រ្តប្រើប្រាស់ គេហៅឧបករណ៍នេះជាភាសាអង់គ្លេសថា (Double J-stent) ហៅដូច្នោះ ដោយសាររូបរាងនៃឧបករណ៍មានទម្រង់តូចដូចទុយ៉ូ ហើយចុងទាំងសងខាងរបស់វាកោងរួញដូចកន្ទុយសក់ក្រងអញ្ចឹង។ ឧបករណ៍ប្រភេទនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ដែលវាផ្តល់អត្ថប្រយោជន៍ជាច្រើនកផ្នែកវេជ្ជសាស្ត្រវិស័យប្រព័ន្ធទឹកនោម។ ឧបករណ៍ដ៏តូចមួយនេះវាមានភាពបត់បែនតាមទម្រង់កាយវិភាគរបស់បង្ហួរតម្រងនោមរបស់យើង។ វាមានបណ្តោយ 25សង់ទីម៉ែត្រ និងមុខកាត់តូចជាងទំហំមុខកាត់នៃបង្ហួរតម្រងនោមរបស់យើង វាត្រូវបានបង្កើតឡើងដើម្បីជួយការពារនិងទប់ទល់រាល់បញ្ហាដែលបង្ហួរតម្រងនោមយើងមិនអាចដំណើរការបានតាមធម្មតា។ នៅពេលដែលយើងប្រាកដចិត្តហើយថាទុយ៉ូសិប្បនិម្មិតតូចមួយនេះបានដាក់ជាប់ជាមួយនិងបង្ហួរហើយនោះ ទឹកនោមដែលត្រូវហូរចេញមកពីតម្រងនោមកាត់តាមទុយ៉ូបង្ហួរមកកាន់ប្លោកនោមនេះប្រាកដជាហូរទៅយ៉ាងរលូន ហើយយើងនឹងគ្មានការឈឺចាប់អ្វីនោះទេ។

ការចង្អុលបង្ហាញពីឧប្បត្តិហេតុស្ត្រេសអ៊ុយរិកៈ
- ការឆ្លងមេរោគតំរងនោមធ្ងន់ធ្ងរជាមួយនឹងការដឹកជញ្ជូនទឹកនោមខ្សោយ
- របួសតំរងនោមធ្ងន់ធ្ងរពីគ្រោះថ្នាក់
- របួសដំបៅពីគ្រោះថ្នាក់
- ការឈឺចាប់ថ្មស្រួចស្រាវដែលអាចទទួលយកបាន
- ការចាក់ម្ជុលវិទ្យាសាស្ត្រមុនពេលប្រើ Extracorporeal Shockwave Lithotripsy (ESWL) ក្នុងគ្រួសក្នុងតំរងនោមធំ
- ហើមស្បូនពីដុំថ្មដែលរងផលប៉ះពាល់បន្ទាប់ពី ការវះកាត់ឡាស៊ែរ Endoscopic
អាយុកាលរបស់ទុយ៉ូសិប្បនិម្មិតមួយនេះអាចប្រើប្រាស់នៅក្នុងរាងកាយមនុស្សបានដល់ទៅ ៣ខែ។ ប្រសិនបើវាស្ថិតនៅក្នុងរាងកាយយើងមិនយូរទេនោះ ទុយ៉ូសិប្បនិម្មិតមួយនេះនឹងមិនងាយមានសារធាតុផ្សេងណាមករុំព័ទ្ធវានោះទេ(ដូចជាពពួកកាល់ស្យូមអៃអន ដែលមានស្រាប់នៅក្នុងទឹកដោម) សារធាតុទាំងនេះច្រើនបង្ករអោយទុយ៉ូសិប្បនិម្មិតនេះក្លាយខ្លួនទៅជាគ្រួសនៅក្នុងប្រព័ន្ធបង្ហួរនោមតែម្តងបើទុកវាយូរពេក។
អាការៈដែលបណ្តាលមកពីការដាក់ទុយ៉ូសិប្បនិម្មិត - ទុយ៉ូសិប្បនិម្មិតនេះវាមានគុណសម្បត្តិនិងគុណវិបត្តិរបស់វា យ៉ាងណាក៏ដោយយើងក៏មិនអាចចៀសផុតអំពីការបង្ករភាពមិនស្រណុកសុខស្រួលពីឧបករណ៍នេះបានឡើយ វាគ្រាន់តែតិចឬច្រើនតែប៉ុណ្ណឹង។ ត្រូវដឹងថាប្រព័ន្ធរាងកាយមនុស្សមានភាពឆ្លាតវៃខ្លាំងណាស់ ប្រសិនបើមានអ្វីដែលជារបស់ចម្លែកនៅក្នុងរាងកាយវានឹងព្យាយាមបណ្តេញរបស់ទាំងនោះអោយចេញមកក្រៅ ដោយការកន្រ្តាក់ឬភ្ញោច។ ប៉ុន្តែវាមិនអាចភ្ញោចឬកន្រ្តាក់អោយឧបករណ៍មួយនេះចេញបានឡើយដោយសារចុងទាំងពីររបស់ទុយ៉ូសិប្បនិម្មិតនេះមានរាងកោងកួចចូលគ្នាជារាងកន្ទុយសក់ក្រង ដូច្នេះវាបានខ្មួចចូលទាក់ជាប់នឹងសាច់តម្រងនោមនិងប្លោកនោមយើង ការដែលវាខ្មួចជាប់នេះឯងទើបធ្វើអោយអ្នកជម្ងឺមានអារម្មណ៍មិនស្រណុកសុខស្រួលនៅក្នុងខ្លួន វាត្រូវបានរាយការថាមិនតិចជាង 80%ឡើយសម្រាប់អ្នកជម្ងឺដែលប្រើទុយ៉ូសិប្បនិម្មិតនេះ។ វាជារឿងធម្មតាមួយដែលភាពមិនស្រណុកសុខស្រួលកើតឡើងចំពោះអ្នកដែលដាក់ទុយ៉ូសិប្បនិម្មិតប្រភេទនេះ ហើយខាងក្រោមនេះវាជាអាការៈនៃភាពមិនស្រណុកសុខស្រួលក្រោយពីការដាក់ទុយ៉ូសិប្បនិម្មិតនេះហើយ ៖
- នោមញឹក ចន្លោះពី 50-60%
- រាន់នោម ចន្លោះពី 57-60%
- ឈឺអួលៗក្នុងពេលនោម ចន្លោះពី 40%
- នោមមិនអស់ចន្លោះពី 76%
- នោមហើយក្រហាយអួល ចន្លោះពី 19-32%
- ឈឺអួលៗនៅលើថ្ងាសនៃប្រដាប់ភេទ ចន្លោះពី 30%
- នោមចេញមកមានលាយឈាម ចន្លោះពី 25%

ដំណឹងល្អគឺរោគសញ្ញាដែលទាក់ទងនឹងក្រិនទាំងអស់នឹងត្រូវរលាយបាត់ពេលយើងដកស្តុងនោមចេញ។ ប្រសិនបើអ្នកមានសំនួរណាមួយស្តីពីកំរិតស្ត្រេស ureteral អ្នកអាចពិភាក្សាជាមួយ urologist ដែលអ្នកទុកចិត្តឬគួរអោយគោរពប្រសិនបើអ្នកផ្ញើរសារ ខ្ញុំ។ ជួបអ្នកនៅអត្ថបទបន្ទាប់!




