លឹង្គជាអង្គជាតបន្តពូជបុរសដែលមានទីតាំងឋិតក្នុងទីសំងាត់របស់បុរស។ ក្នុងយោបល់របស់ខ្ញុំវាជាសរីរាង្គដែលសំខាន់មួយក្នុងចំនោមសរីរាង្គសំខាន់ដទៃទៀតមានដូចជា បេះដូងនិងខួរក្បាលជាដើម។ ប្រសិនបើមានអ្វីរំខាននិងបង្ករផលប៉ះពាល់ដល់សរីរាង្គមួយនេះ វានឹងបង្កើតភាពតប់ប្រមល់ដល់យើងដែលជាអ្នកជម្ងឺភា្លម តែដោយឡែកសម្រាប់រឿងនេះវាហាក់ដូចជាពិបាកនឹងរកអ្នកពិភាក្សាថ្លាថ្លែងប្រាប់ពីបញ្ហាដែលកើតឡើងណាស់។ ក្នុងប្រធានបទមួយនេះយើងនឹងជជែកគ្នាអំពីបញ្ហាការរលាកស្បែកចុងលឹង្គដែលបង្ករដោយមេរោគម្យ៉ាង ជាភាសាអង់គ្លេសគេអោយឈ្មោះវាថា (Balanoposthitis) ។

ពាក្យថា (Balanoposthitis) វាជាការបន្សំពាក្យពីរ ទីមួយ (Balanitis) ន័យរបស់វាគឺសំដៅទៅលើការរលាកនៃក្រពេញអង្គជាត ចំណែកពាក្យទីពីរ (Posthitis) គឺសំដៅទៅលើការរលាកនៃចុងស្បែកអង្គជាតដែលគ្របពីលើស្បែកលឹង្គ ដូច្នោះពាក្យថា (Balanoposthitis) គឺជាពាក្យទូទៅមួយដែលសំដៅទៅលើការរលាកគ្រប់ប្រភេទដែលកើតឡើងក្នុងទីសំងាត់របស់យើង(បរិវេណប្រដាប់បន្តពូជ)។
មេរោគប្រភេទនេះវាចូលចិត្តពួនរស់នៅក្នុងទីសំងាត់របស់យើង(បរិវេណប្រដាប់បន្តពូជ) ហើយវាកើតឡើងចំពោះមនុស្សគ្រប់វ័យ គិតជាប្រភាគគឺចាប់ពី12%-20% មូលហេតុគឺមកពីពួកគេមិនសូវធ្វើអនាម័យ។ ក្មេងក៏កើតមនុស្សធំក៏កើតដោយមូលហេតុនៃការកើត គឺមានច្រើនយ៉ាងខុសៗគ្នា។
Etiologies នៃជំងឺ Balanoposthitis ប្រែប្រួលនៅក្នុងក្រុមអាយុ។
- កូនក្មេងភាគច្រើនប្រវត្តិការកើតពាក់ព័ន្ធទៅនឹងស្បែកចុងលឹង្គមិនព្រលាត់និងការដែលពុំសូវបានធ្វើអនាម័យ។
- មនុស្សធំភាគច្រើនមានប្រវត្តិមកពីមិនបានកាត់ស្បែកចុងលឹង្គ ហើយមានជម្ងឺទឹកនោមផ្អែមជាដើម។

របៀបចម្លងដែលបង្ករការរលាក បណ្តាលមកពីសំណើម ដូចជាញើស, ទឹកនោមនិងក្អែល (កើតចេញមកពីប្រដាប់បន្តពូជ) ដែលជាប់នៅនិងស្បែកលឹង្គ ហើយទាំងនេះឯងដែលជាប្រភពដែលផ្តល់ជម្រកដល់មេរោគចូលទៅរស់នៅ។ អ្នកជម្ងឺដែលមានការរលាកស្បែកចុងលឹង្គ តែងតែមកជួបខ្ញុំដើម្បីព្យាបាល ហើយពួកគាត់ច្រើនតែមានអាការៈឈឺ,រមាស់,កន្ទួលក្រហមជាដើម ជួនកាលវាជះក្លិនអាក្រក់ផងដែរ(នេះក្នុងករណីការបង្ករមេរោគខ្លាំង)។ គ្រូពេទ្យនឹងសួរប្រវត្តិជម្ងឺព្រមទាំងធ្វើការពិនិត្យរាងកាយដើម្បីកំនត់អត្តសញ្ញាណនៃមូលហេតុជម្ងឺមុននឹងធ្វើការវិនិច្ឆ័យថាវាជាជម្ងឺ “រលាកស្បែកចុងលឹង្គ” ក្នុងករណីមានការបង្ករដោយពពួកបាក់តេរី ការប្រើប្រេងលាបសម្លាប់មេរោគនិងថ្នាំផ្សះត្រូវបានណែនាំពីគ្រូពេទ្យ។ អ្វីដែលសំខាន់ជាងនេះទៅទៀត ហើយចង់ក្រើនរំលឹកនោះ គឺ ចង់អោយអ្នកជម្ងឺកែទម្លាប់ក្នុងការធ្វើអនាម័យអោយបានត្រឹមត្រូវ ដើម្បីការពារមិនអោយជម្ងឺរលាកស្បែកចុងលឹង្គនេះកើតឡើងម្តងទៀត។ ចំពោះរឿងការកាត់ស្បែកចុងលឹង្គដែលមិនព្រលាត់វាជាជម្រើសមួយដែលអាចជួយកាត់បន្ថយអាត្រាការលាកបានប្រហែល 68%ក្នុងការការពារកុំអោយការរលាកនេះកើតឡើងម្តងទៀត។

ប្រសិនបើអ្នកមានសំណួរសូមព្យាយាមរកចម្លើយត្រឹមត្រូវពីអ្នកជំនាញខាង urologist ដែលអ្នកទុកចិត្តឬប្រសិនបើអ្នកចង់អោយខ្ញុំជួយខ្ញុំរីករាយហើយនេះជាសេចក្តីរីករាយរបស់ខ្ញុំ។ អត្ថបទ ខ្ញុំ សម្រាប់អ្វីដែលអ្នកចង់សួរ។ នៅឱ្យឆ្ងាយពីបាឡាណូសស្តាត!




