ជម្ងឺឈឺពងស្វាស ជម្ងឺដែលផ្តល់ភាពមិនស្រណុកនិងខុសប្រក្រតីដល់ពងស្វាស

រោគសញ្ញាឈឺចាប់ Scrotal ថ្មី។

អ្នកជម្ងឺជាច្រើនបានមកពិភាក្សាហើយនឹងត្អូញត្អែពីអាការៈមិនស្រណុកសុខសប្បាយនៃពងស្វាសរបស់ពួកគាត់ជាច្រើននាក់។ តាមពិតអាការៈមិនមែនឈឺរហូតដល់ថ្នាក់ទ្រាំមិនបាននោះទេ ប៉ុន្តែវារំខានខ្លាំងណាស់ ហើយពេលខ្លះវាបានធ្វើអោយអ្នកជម្ងឺមានភាពខ្មាស់អៀនមិនចង់និយាយវាចេញមកទៀតផង។ នេះហើយជាមូលហេតុដែលធ្វើអោយអ្នកជម្ងឺព្យាយាមស្វែងរកដំណោះស្រាយនិងការណែនាំពីគ្រូពេទ្យ ដើម្បីធ្វើយ៉ាងណាអោយពួកគាត់អាចរកវិធីតាមដាននិងព្យាបាលជម្ងឺនេះអោយជាសះស្បើយបាន។ អ្វីដែលចម្លែកនៅត្រង់ថា “រាល់ការធ្វើតេស្តទាក់ទងនឹងការឈឺចាប់នៃពងស្វាសនេះ លទ្ធផលចេញមកតែងតែអវិជ្ចមាន គឺរកអ្វីមិនឃើញអ្វីឡើយ” មិនត្រឹមតែរកមិនឃើញមូលហេតុនោះទេ ពេលខ្លះទៀតគ្រូពេទ្យវិញមិនព្រមរកហេតុផលសមរម្យណាមួយ ឬលើកទឹកចិត្តនឹងពន្យល់អោយបានក្បោះក្បាយនោះទេ បែរជាបាញ់នៅចម្ងល់ជាច្រើនគ្រាប់ដាក់ក្នុងខួរក្បាលរបស់អ្នកជម្ងឺទៅវិញ រហូតដល់ពេលខ្លះអ្នកជម្ងឺគិតតានតឹងហើយចោទសួរខ្លួនឯងថា តើវាអាចជាជម្ងឺមហារីកដែរឬទេ? តើខ្ញុំត្រូវទ្រាំនិងអត់ធ្មត់ចំពោះការឈឺរបៀបនេះពេញមួយជីវិតឬយ៉ាងណា? នេះហើយជាចំនុចដែលខ្ញុំចង់លើកយកមកនិយាយ ដើម្បីទុកគ្រាន់ជាពន្លឺបំភ្លឺផ្លូវនៃជម្ងឺនេះផងដែរ ភាសាអង់គ្លេសគេអោយឈ្មោះជម្ងឺនេះថា “Scrotum pain syndrome” ជាភាសាខ្មែយើងហៅវាថា “ជម្ងឺឈឺពងស្វាស”។

ជម្ងឺឈឺពងស្វាសត្រូវបានកំនត់ទៅលើភាពមិនប្រក្រតីនៅម្តុំបរិវេណថង់ពងស្វាសដែលមានរយះពេលយ៉ាងហោចណាស់ក៏ចាប់ពីបីខែឡើយទៅផងដែរ ហើយអាការៈនេះវាបានបង្ករផលរំខានសម្រាប់ការអនុវត្តន៍សកម្មភាពប្រចាំថ្ងៃរបស់អ្នកជម្ងឺ។ ជម្ងឺនេះនៅក្នុងភាសាអង់គ្លេសគេបានអោយឈ្មោះវាខុសៗគ្នាជាច្រើនមានដូចតទៅ៖ scrotal pain syndrome, chronic orchialgia, testialgia, testicular pain syndrome, post-vasectomy pain syndrome, post-vasectomy orchalgia, chronic testicular pain, chronic scrotal content pain ជាដើម។

ប្រហែលមានចំនួន 2,5% នៃអ្នកជម្ងឺដែលបានមកជួបគ្រូពេទ្យឯកទេសនៃជម្ងឺប្រព័ន្ធទឹកនោម ពាក់ព័ន្ធទៅនឹងជម្ងឺឈឺពងស្វាសនេះ។ ជម្ងឺនេះមានការអធិប្បាយបកស្រាយនូវអាការៈមួយចំនួនដែលមានកត្តាជម្រុញមួយផ្នែកដែលបង្ករអោយសរសៃប្រព័ន្ធប្រសាទនៅក្នុងថង់ពងស្វាសរងភាពមិនប្រក្រតី។ កត្តាជម្រុញទាំងអស់នេះអាចបណ្តាលមកពីសភាវៈមួយចំនួនដែលបានកើត មានឡើងដូចជា ៖ គ្រោះថ្នាក់, ការចម្លងរោគ ឬម្យ៉ាងវិញទៀតការកើតឡើងនូវភាពខុសប្រក្រតីដែលយើងមិនអាចដឹងពីមូលហេតុជាដើម។ សរសៃប្រសាទនៅក្នុងថងពងស្វាសបែកខ្ញែកចេញពីឬសគល់តែមួយដែលមាននៅទីតាំងនៅច្រវែកក្រលៀន groin (ទីតាំងរវាងពោះនិងភ្លៅ)និងម្តុំចន្លោះត្រគៀកនិងឆ្អឹងជំនី flank នោះមានន័យថាភាពមិនប្រក្រតីអាចកើតឡើងនៅបរិវេណច្រវែកក្រលៀននិងចន្លោះត្រគៀកនិងឆ្អឹងជំនីនេះឯង។

រោគសញ្ញាឈឺចាប់ Scrotal អាចបង្ហាញរោគសញ្ញាដូចខាងក្រោម៖

  1. ឈឺពងស្វាស Testicular pain
  2. ឈឺស្រទាប់បំពង់ទឹកកាមដែលនៅជាប់នឹងពងស្វាស Epididymal pain
  3. ឈឺបំពង់នាំទឹកកាម Vas deferens pain
  4. ឈឺនៅពេលចេញទឹកកាម Pain during ejaculation
  5. ឆាប់ចេញទឹកកាម Premature ejaculation
  6. ឈឺពេលប្រឹងបត់ជើងតូច Pain during straining the urine
  7. ឈឺនៅពេលដែលអង្គុយរយះពេលយូរ Pain after sitting for a long time
ជម្ងឺឈឺពងស្វាស ជម្ងឺដែលផ្តល់ភាពមិនស្រណុកនិងខុសប្រក្រតីដល់ពងស្វាស
ការឈឺចង្កេះដែលមិនអាចពន្យល់បានបន្ទាប់ពីការអង្គុយយូរអាចជារោគសញ្ញាឈឺចាប់ Scrotal

គោលការណ៍សំខាន់ក្នុងការតាមដាននិងធ្វើតេស្ត គឺការព្យាយាមដកចេញនូវលក្ខខណ័្ឌទាំងឡាយដែកវាពិបាកដល់អ្នកជម្ងឺក្នុងការបកស្រាយបា្រប់ដល់គ្រូពេទ្យ។ ស្តាប់មើលទៅហាក់ដូចជាស្មុគស្មាញ! ចូរចងថាជម្ងឺឈឺពងស្វាស គឺជាជម្ងឺដែលកំនត់គោលដៅការវិនិច្ឆ័យតែចំពោះប្រព័ន្ធប្រសាទទាំងមូលតែប៉ុណ្ណោះ ម្លោះហើយរាល់ជម្ងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទការធ្វើតេសត្តតាមរយះឈាមជាលទ្ធផលគឺតែងតែអវិជ្ជមាន ស្ទើរតែទាំងអស់។ ការព្យាបាលនឹងប្រព្រឹត្តទៅពីមួយជំហានទៅមួយជំហាន គឺផ្តើមចេញពីការមិនបង្កររបួសស្នាមដល់អ្នកជម្ងឺគោល ហើយផ្តោតទៅលើលទ្ធផលវិជ្ជមានដែលទទួលបានពីការព្យាបាលលជាសំខាន់។ ខាងក្រោមនេះជាជម្រើសនៃការព្យាបានដែលអាចធ្វើទៅបាន ៖

ការចាក់ម្ជុលវិទ្យាសាស្រ្ត Acupuncture
ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាជម្រើសដ៏ល្អមួយក្នុងការគ្រប់គ្រងរោគសញ្ញាឈឺចាប់ Scrotal
  • ការវាយតម្លៃផ្នែកចិត្តសាស្ត្រចំពោះអ្នកជម្ងឺ Psychological evaluation
  • ការធ្វើលំហាត់ប្រាណឆ្អឹងអាងត្រគៀក Pelvic floor exercise
  • ការចាក់ម្ជុលវិទ្យាសាស្រ្ត Acupuncture
  • ការប្រើថ្នាំផ្សះ (ក្នុងករណីមានការបង្កររោគ) Antibiotics (Presence of infection)
  • ការប្រើថ្នាំបំបាត់ការរលាក Non-steroidal anti-inflammatory drugs
  • ការប្រើថ្នាំជំនួយផ្លូវចិត្ត Antidepressant drugs
  • ការប្រើថ្នាការពារការកន្ត្រាក់ឬប្រកាច់ Anticonvulsant drugs
  • ការបំបាត់ដោយប្រើឧបករណ៍រលកវិទ្យុ Radio-frequency therapy
  • ការចាក់ថ្នាំបន្ថយការឈឺចាប់នៅក្នុងបំពង់នាំទឹកកាម Spermatic cord nerve block
  • ការវះកាត់ Surgical intervention
ការប្រើថ្នាំតាមមាត់អាចជាការសាកល្បងដ៏ល្អ
ការប្រើថ្នាំតាមមាត់គឺជាការសាកល្បងដ៏ល្អដំបូងបង្អស់នៅក្នុងរោគសញ្ញាការឈឺចាប់ Scrotal
អន្តរាគមន៍វះកាត់នឹងក្លាយជាមធ្យោបាយចុងក្រោយ
អន្តរាគមន៍វះកាត់ត្រូវបានរក្សាទុកជាជម្រើសចុងក្រោយ

យើងប្រហែលឃើញហើយថា មានមធ្យោបាយជាច្រើនក្នុងការផ្តល់ការព្យាបាល ក៏ប៉ុន្តែអ្វីដែលសំខាន់នោះចង់បញ្ជាក់ថារាល់ការទទួលខុសត្រូវទាំងឡាយនៃការព្យាបាលវាជាកតព្វកិច្ចរបស់វេជ្ជបណ្ឌិតដែលជាអ្នកព្យាបាលអ្នកជម្ងឺ។ យើងជាគ្រូពេទ្យត្រូវតែផ្តល់ព័ត៏មានដែលច្បាស់លាស់ដល់អ្នកជម្ងឺ ត្រូវបន្តអោយពួកគាត់ដឹងថាការព្យាបាលរបស់ពួកគាត់មានភាពឈានមុខដល់កម្រិតណាហើយជាដើម ហើយត្រូវបង្ហាញទិដ្ឋភាពការព្យាបាលជាលក្ខណៈទូលាយដើម្បីអោយពួកគាត់ប្រមើលមើលឃើញការវិវឌ្ឃន៍នៃការព្យាបាលនោះផងដែរ។ យើងគួរបង្កើតទំនាក់ទំនងល្អរវាងគ្រូពេទ្យនិងអ្នកជម្ងឺ សម្រាប់ជម្ងឺឈឺពងស្វាសនេះវាមានសារះសំខាន់យ៉ាងខ្លាំងនៅក្នុងការព្យាបាលនៅពេលដែលអ្នកជម្ងឺនិងគ្រូពេទ្យមានសម្ព័ន្ធភាពល្អនឹងគ្នា។

សំណួរណាមួយអ្នកអាចមានអារម្មណ៍សេរីដើម្បីពិភាក្សាជាមួយ ខ្ញុំ.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
Dr.Pom WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

ការប្រើប្រាស់ឧបករណ៍សុងស៊ីស្តូស្កូបដែលមានភាពបត់បែន

សេវាកម្មមួយទៀតដែលអ្នកជំងឺទំនងជាស្នើសុំឱ្យធ្វើគឺ "ការថតចម្លង cystoscopy"។ មុន​នឹង​និយាយ​អ្វី​មួយ​អំពី​រឿង​នោះ សូម​ចូល​ទៅ​មើល​ប្រវត្តិ​របស់​វា​សិន។ ការពិនិត្យ cystoscopy មុខងារដំបូងបង្អស់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1878 ដោយ Carl-Friedrich Nitze និង Leiter នៅពេលនោះវាត្រូវបានគេហៅថា "Rigid cystoscopy" រូបរាងរបស់វារឹង មិនអាចបត់បែន ឬកោងដោយ...

តើឧបករណ៍បាញ់ចំហាយទឹកអាចធ្វើអោយក្រពេញប្រូស្តារួមតូចដោយរបៀបណា?

សំណួរជាច្រើនពីអ្នកជំងឺលើការព្យាបាលក្រពេញប្រូស្តាតថ្មីនេះ! នោះហើយជាមូលហេតុដែលអត្ថបទនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញអំពីវិធីដែលការព្យាបាលដោយចំហាយទឹក ក្រពេញប្រូស្តាតអាចបង្រួញក្រពេញប្រូស្តាត។ យើងទាំងអស់គ្នាដឹងហើយថា Benign prostatic hyperplasia (BPH) ត្រូវបានរកឃើញជាទូទៅចំពោះសុភាពបុរសដែលមានអាយុលើសពី 50 ឆ្នាំ។ ដោយ​វា…

សេចក្តីណែនាំសម្រាប់អ្នកជម្ងឺក្រោយពីទទូលការព្យាបាលដោយការបាញ់ចំហាយទឹកព្យាបាលជម្ងឺក្រពេញប្រូស្តាតរីក

ការជឿនលឿននៃបច្ចេកវិជ្ជាព្យាបាលជម្ងឺក្រពេញប្រូស្តាតស្រាល (BPH) ឥឡូវនេះគឺឆ្ពោះទៅរក "នីតិវិធីរាតត្បាតតិចតួចបំផុត" ។ ការព្យាបាលដោយចំហាយទឹក គឺជានីតិវិធីថែទាំមួយថ្ងៃ ដែលចំណាយពេលតិចជាង 10 នាទី។ នៅក្នុងប្រធានបទនេះនឹងផ្តោតជាសំខាន់លើដំណើរការក្រោយនីតិវិធីសម្រាប់ការណែនាំអ្នកជំងឺ។ អ្វី​ទៅ​ជា​ជំងឺ​ប្រូស្តាត Benign Prostatic? តើអ្នកអាចកម្ចាត់វាបានទេ? ត្រូវ…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Professional Thai Urologist

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត