មានចំនួនអ្នកជម្ងឺស្រ្តីជាច្រើនស្ទើររាប់មិនអស់ដែលបានទទួលការពិភាក្សាជម្ងឺជាមួយខ្ញុំ ហើយបានជួបផលវិបាកផលរំខាននៃអាការៈជម្ងឺរលាកផ្លោកនោម។ អ្នកជម្ងឺភាគច្រើនផ្តើមានអារម្មណ៍ថាពួកគាត់ដើរស្វែរកជួបពេទ្យប្រៀបដូចជាការដើរផ្សាររកទិញឥវ៉ាន់ដូច្នេះដែរ គឺមិនដឹងថានឹងរកការព្យាបាលណាមួយដែលត្រឹមត្រូវសម្រាប់អាការៈនៃជម្ងឺរបស់គាត់។ ហើយជាបទពិសោធន៍គាត់ទទួលការព្យាបាលដែលមានទម្រង់ខុសៗពីគ្នានៅពេលគាត់បានជួបគ្រូពេទ្យម្នាក់ៗ។ ភាគច្រើនយើងតែងតែលឺចេញពីមាត់គ្រូពេទ្យនិយាយថា អាការៈបែបនេះសង្ស័យជាជម្ងឺរលាកផ្លោកនោម តែក្រោយការព្យាបាលក៏នៅតែមិនបានធូរស្បើយ ទោះបញ្ចប់ការប្រើប្រាស់ថ្នាំផ្សះក៏ហើយក្តី។ យើងភ្លេចគិតថាក្នុងចំនោមអាការៈនៃជម្ងឺមួយនេះគឺនៅមានជម្ងឺមួយមុខផ្សេងទៀតដែលមានទម្រងនឹងបង្ហាញអាការៈស្រដៀងទៅនឹងជម្ងឺរលាកផ្លោកនោម ដែលជម្ងឺនេះគេហៅវាថា ជម្ងឺ “ឈឺផ្លោកនោម” “Bladder pain syndrome” ឬជាម្យ៉ាងទៀតគេអោយឈ្មោះវាថា “Interstitial cystitis” ។ “រោគសញ្ញាឈឺចាប់ប្លោកនោម” ឬពាក្យវេជ្ជសាស្រ្តផ្សេងទៀតហៅថាវា “ ជំងឺរលាកទងសួតក្នុងខួរក្បាល” មែនហើយនោះគឺជាប្រធានបទដែលយើងនឹងស្វែងរកនៅថ្ងៃនេះ។

ជម្ងឺឈឺផ្លោកនោមរាំរ៉ៃជាជម្ងឺមួយដែលមានរបាយការណ៍សរសរមកថា យ៉ាងហោចណាស់មានស្ត្រីជនជាតិអាមេរិកាំងប្រហែល 2,7%បានកើតជម្ងឺនេះ។ ជម្ងឺនេះវាបានបង្ករភាពប៉ះទង្កិចដល់គុណភាពជីវិតការស់នៅមានលក្ខណៈរាំរ៉ៃ ហើយថែមទាំងបង្កើនការចំណាយលុយព្យាបាលលើបញ្ហានេះច្រើនផងដែរ។ ជម្ងឺឈឺផ្លោកនោមនឹងត្រូវបានគេសង្ស័យទៅលើវា នៅពេលដែលការវិនិច្ឆ័យនិងវាយតម្លៃមួយចំនួនធំទៅពាក់ព័ន្ធនឹងជម្ងឺដែលស្រដៀងវាត្រូវបានបញ្ចប់ ហើយអាការៈសញ្ញានៃជម្ងឺនេះមានដូចខាងក្រោម នេះបើផ្អែកទៅតាម (សេចក្តីយោងរបស់សមាគមជម្ងឺប្រព័ន្ធទឹកនោមអាមេរិកាំង)
លក្ខណៈវិនិច្ឆ័យរោគសញ្ញានៃការឈឺចាប់ប្លោកនោម។
- មានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន (ឈឺ,ធ្ងន់,មិនស្រណុក) ការទាំងនោះគឺបង្ហាញភាពមិនប្រក្រតីនៅចំចំនុចនៃប្រព័ន្ធទឹកនោមតែម្តង។
- នោមញឹក និងចេះតែរាន់នោមជាដើម
- អាការៈនឹងអូសបន្លាយរហូតដល់ 6សប្តាហ៍
- រកមិនឃើញកត្តាបង្កររោគឬចម្លងរោគតាមវីធីផ្សេងៗដទៃទៀតសោះ
ទោះជាមិនមានការវិនិច្ឆ័យដោយជាក់ច្បាស់មួយសម្រាប់ជម្ងឺនេះក៏ដោយ ក៏យើងនៅតែអាចវិនិច្ឆ័យដោយវិធីផ្សេងទៀតដើម្បីអាចជួយសម្រួលបន្តនៅក្នុងការព្យាបាលជម្ងឺនេះដែរ។ អ្នកជម្ងឺដែលយើងសង្ស័យថាគាត់អាចកើតជម្ងឺឈឺផ្លោកនោមនេះ យើងត្រូវតាមដាននិងបញ្ជាក់អោយច្បាស់ថាអាការៈឬសញ្ញានៃជម្ងឺរបស់គាត់គឺគ្មានជម្ងឺមហារីកនៅពីក្រោយខ្នង។ ការប្រើឧបករណ៍អេនដូស្កូបសុងទៅតាមរន្ធបង្ហួរនោមដើម្បីតាមដាន វាជាជម្រើសមួយដើម្បីអោយយើងមានភាពប្រាកដថា តើយើងអាចរកឃើញសញ្ញាពិសេសអ្វីចម្លែកពាក់ព័ន្ធនិងរោគ pathognomonic sign ដែរឬអត់ ឬម្យ៉ាងទៀតវាបង្ហាញជាសញ្ញារលាកនៅខាងក្នុងដែលគេហៅវាជាភាសាអង់គ្លេសថា “Hunner’s ulcers” តែទោះយ៉ាងណាក៏ដោយ ទោះជារកមិនឃើញការកំនត់សញ្ញារលាក ក៏យើងនៅតែបន្តប្រើប្រាស់វិធីការព្យាបាលទៅតាមផែនការជាបន្តបន្ទាប់ដដែល។
មានសំនួរជាច្រើន បានចោទសួររបៀបថា “តើហេតុម្តេចបានវាកើតឡើង?” ក្នុងនោះមានទ្រឹស្តីមួយចំនួនព្យាមយាមចូលមកបកស្រាយជាច្រើនទាក់ទងទៅនឹងថា អ្វីជាដែលធ្វើអោយជម្ងឺឈឺផ្លោកនោមកើតឡើង? ខ្ញុំនឹងសង្ខេបវាចេញជា២ចំនែកដូចខាងក្រោមតាមទម្រង់នៃទ្រឹស្តី ៖

- មានការរំខានទៅលើស្រទាប់ខាងក្រៅនៃជាលិកាផ្លោកនោម អាចជាសារធាតុគីមី ឬបាក់តេរីនៅក្នុងទឹកនោមក៏ថាបាន ហើយនៅពេលដែលសារធាតគីមីឬបាក់តេរីទាំងនេះបានប៉ះពាល់ផ្ទាល់ទៅនឹងស្រទាប់ជាលិកាខាងក្នុងនៃផ្លោកនោម ដែលនៅក្នុងស្រទាប់ជាលិកាទាំងនេះគឺជាបណ្តុំនៃសរសៃប្រសាទ ហើយការប៉ះពាល់ដោយផ្ទាល់ដោយពពួកបាកតេរីឬសារធាតុគីមីទាំងអស់នេះជាលទ្ធផលវាបានធ្វើអោយសរសៃញ្ញាណនៃប្រព័ន្ធប្រសាទនៃផ្លោកនោមដំណើរការមិនប្រក្រតីដូចមុនឡើយ។
- ការដែលឧស្សាហ៍កើតជម្ងឺរលាកបង្ហួរនោមនឹងផ្លោកនោម នេះហើយជាចំនុចដែលនាំការបង្ករទៅកាន់ជម្ងឺឈឺផ្លោកនោម ព្រោះអ្វី? នៅពេលដែលមានការបង្កររោគរួចហើយ មេរោគទាំងនេះបានធ្វើអោយប្រព័ន្ធផ្លូវទឹកនោមរបស់យើងមានការរលាកស្ទើរគ្រប់កន្លែង ហើយការរលាកនេះបានប៉ះពាល់ដល់ប្រព័ន្ធប្រសាទនៅខាងក្នុងនៃស្រទាប់ជាលិការនៃផ្លោកនោម ជាលទ្ធផលនៃការប៉ះពាល់ គឺវាធ្វើអោយការបំពេញមុខនាទីរបស់វាគឺមិនត្រឹមត្រូវដូចមុន យើងហៅវាថាការកើតភាពមិនប្រក្រតីទៅលើប្រព័ន្ធប្រសាទនៃផ្លោកនោម។
ការព្យាបាលជម្ងឺនេះត្រូវផ្តើមឡើងដោយការព្យាបាលតាមបែបបទ នឹងសន្សឹមៗឈានឡើងក្នុងការតម្លើងកម្រិតថ្នាំ ដែលមានទម្រង់ខ្លាំងរហូតធ្វើអោយអ្នកជម្ងឺទទួលយកលទ្ធផលជាទីគាប់ចិត្តបាន។ ខាងក្រោមនេះជាគំរូមួយចំនួនដែលជាជម្រើសនៃការព្យាបាល ៖

- ការផ្លាស់ប្តូរនូវឥរិយាបទរស់នៅនិងការបរិភោគ Behavioral change
- ការធ្វើលំហាត់ប្រាណឆ្អឹងអាងត្រគៀក Pelvic floor exercise

- កុំបណ្តោយអោយរាងកាយរងភាពតានតឹងច្រើនពេក Stress reduction

- ការប្រើថ្មាំពេទ្យ - មានការរាយការណ៍មកថាអាត្រាជោគជ័យដល់ទៅ 77% ដោយការលេបថ្នាំ
- ការព្យាបាលដោយប្រើឧបករណ៍សុងចាក់ថ្នាំបញ្ចូល Intravesical therapy - ភាពជោគជ័យដល់ទៅ 93%នៅពេលដែលប្រើឧបករណ័អេនដូស្កូបក្នុងការព្យាបាល។
- ការប្រើឧបករណ៏ជម្រុញនិងជំនួយប្រព័ន្ធប្រសាទ Sacral nerve modulation - មានតម្លៃថ្លែ ប៉ុន្តែមិនបង្ករអោយមានរបួស្នាម ដូចជាការវះកាត់ឡើយ។
អ្នកជំងឺភាគច្រើននឹងត្រូវបានធ្វើឱ្យប្រសើរឡើងបន្ទាប់ពីការព្យាបាលប៉ុន្តែជាអកុសលអត្រានៃការធូរស្បើយគឺខ្ពស់ណាស់។ ប្រភេទនៃជំងឺនេះយើងត្រូវអប់រំនិងធានាដល់អ្នកជំងឺអំពីប្រវត្តិធម្មជាតិនៃជំងឺដូច្នេះអ្នកជំងឺនឹងមិនមានការភាន់ច្រលំឡើយ។ ប្រសិនបើអ្នកបុរសឬសាច់ញាតិរបស់អ្នកធ្លាប់មានរោគសញ្ញាប្រភេទនេះសូមធ្វើការពិភាក្សាជាមួយអ្នកជំនាញខាងជីវសាស្រ្តដែលអ្នកទុកចិត្តឬគួរអោយគោរពប្រសិនបើអ្នកផ្ញើរសារ ខ្ញុំ។ សូមអរគុណ!




