fbpx

កាវះកាត់ចុងស្បែកលឹង្គមិនព្រលាត់លើកុមារ តើកុមារគ្រប់រូបចាំបាច់ត្រូវទទួលការវះកាត់ស្បែកចុងលឹង្គមិនព្រលាត់មែនទេ?

Urology clinic
FB Dr Soarawee
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

ភារកិច្ចទាំងនេះត្រូវបានទទួលខុសត្រូវដោយអាណាព្យាបាលដែលជាអ្នកទទួលបន្ទុកមើលថែកូនៗ។ ជាទូទៅក្នុងនាមជាអាណាព្យាបាលយើងរមែងមិនចង់ទទួលការព្យាបាលណាមួយចំពោះកូនៗរបស់យើងដែលប្រព្រឹត្តទៅដោយមានការវះកាត់ក្នុងករណីដែលមិនចាំបាច់នោះទេ តើត្រឹមត្រូវទេ? បញ្ហាស្បែកចុងលឹង្គមិនព្រលាត់ដែលយើងហៅតាមស័ព្ទវេជ្ជសាស្ត្រជាភាសាអង់គ្លេសថា “Phimosis” វាជាបញ្ហាដ៏សាមញ្ញមួយដែលយើងច្រើនជួបនៅក្នុងផ្នែកប្រព័ន្ធទឹកនោមនៃកុមារ ឬជាភាសាអង់គ្លេស Pediatrics Urology sector ដែលអាណាព្យាបាលច្រើនរូបតែងតែចោទសួរមកថា : ១/តើកូនរបស់ខ្ញុំមានបញ្ហាស្បែកចុងលឹង្គមិនព្រលាត់មែនទេ? ២/បញ្ហាស្បែកចុងលឹង្គមិនព្រលាត់មានគ្រោះថ្នាក់ដែរឬទេ? ៣/តើយើងគួរធ្វើយ៉ាងដូចម្តេចសម្រាប់បញ្ហានេះ? តើយើងអាចរកវិធីដោះស្រាយសម្រាប់បញ្ហាស្បែកចុងលឹង្គមិនព្រលាត់តាមជំរើសដទៃដ៏សមរម្យណាផ្សេងបានឬទេ ឬមួយមានតែជម្រើចុងក្រោយដោយត្រូវទទួលមុខកាំបិតវះកាត់នេះ? រាល់សំនួរនឹងការងឿងឆ្ងល់ខាងលើ ខ្ញុំនឹងលើកយកប្រធានបទមួយនេះមកពន្យល់អោយបានក្បោះក្បាយសម្រាប់បញ្ហាដែលពាក់ព័ន្ធនឹងស្បែកចុងលឹង្គមិនព្រលាត់ ការពន្យល់ខាងក្រោមនេះខ្ញុំផ្តោតទៅតាមភាពពិតនៃបច្ចេកទេសវេជ្ជសាស្រ្ត សូមមិនពាក់ព័ន្ធទៅហ្នឹងរឿងកិច្ចការសាសនាណាមួយឡើយ។

Pediatric Circumcision: Does all kids need to do so?
Phimosis គឺជាការព្រួយបារម្ភបំផុតមួយក្នុងចំណោមឪពុកម្តាយ

ការវះកាត់បញ្ហាស្បែកចុងលឹង្គមិនព្រលាត់បែងចែកចេញជា២ចំនុច:

  1. កត្តាស្បែកចុងលឹង្គមិនព្រលាត់ដោយធម្មជាតិ ជាភាសាអង់គ្លេស Physiologic phimosis or naturally phimosis ដែលតាមរបាយការណ៍អាចមានដល់ទៅ 96%សម្រាប់ទារកដែលទើបនឹងកើត។
  2. កត្តាចុងលឹង្គមិនព្រលាត់ដោយមេរោគលើស្បែក ជាភាសាអង់គ្លេស Pathological phimosis ដែលវាអាចកើតឡើងតាមរយៈការរលាកនៅលើស្បែកឬការបង្កររោគនៅលើស្បែក ដែលពេលខ្លះគេអាចហៅវាថាកត្តាចុងលឹង្គមិនព្រលាត់ដែលអាចបង្ករទៅជាកោសិការមហារីកជាដើម។
Ped circum 2
កុមាររីករាយនាំមកនូវសុភមង្គលដល់ឪពុកម្តាយរបស់គាត់

Not all boys need pediatric circumcision.

ពេលនេះខ្ញុំចង់អោយលោកអ្នកផ្តោតតែទៅលើកត្តាចុងលឹង្គមិនព្រលាត់ជាលក្ខណះធម្មជាតិដែលកើតឡើងចំពោះកុមារវិញម្តង។ កត្តាចុងលឹង្គមិនព្រលាត់ជាលក្ខណះធម្មជាតិ វាបង្ហាញទម្រង់ការបត់ជើងតូច(នោម)ចេញមកនៅចុងលឹង្គមានទម្រង់ដូចប៉េងប៉ោងនៅខាងចុងស្បែកលឹង្គ។ ភាគច្រើនយើងឃើញកើតនៅលើកុមារដែលមានអាយុប្រហាក់ប្រហែល៣ឆ្នាំ ហើយអ្វីដែលគ្រូពេទ្យចង់អោយមានការតាមដានលើបញ្ហានេះគឺ អាណាព្យាបាលត្រូវតែប្រាកដចិត្តថាស្បែកចុងលឹង្គរបស់កូនអ្នកអាចព្រលាត់មកវិញឬក៏មិនអាច នៅពេលដែលពួកគាត់ចាប់ផ្តើធំឡើង។ កត្តាចុងលឹង្គមិនព្រលាត់ជាលក្ខណះធម្មជាតិអាចនឹងត្រូវបានដោះស្រាយដោយខ្លួនឯងនៅពេលដែលកុមារធំឡើង មានការបញ្ជាក់ជាភាគរយថា ១០ភាគរយនឹងនៅតែមានបញ្ហាទោះជាអាយុ៣ឆ្នាំក៏ដោយ ហើយនឹងមានចំនួន ១ភាគរយនឹងនៅតែមានបញ្ហាដដែលទោះជាមានអាយុដល់ទៅ១៧ឆ្នាំក៏ដោយ។ ក្រៅតែអំពីការសង្កេត យើងមានវិធីមួយទៀតគឺកាប្រើ ក្រែមតូពីកាល់ topical cream សម្រាប់ការព្យាបាល មានការសិក្សាជាច្រើនទាក់ទងជាមួយការប្រើ ស្តេរ៉ូអ៊ីត លាបផ្ទាល់ទៅនឹងស្បែកចុងលឹង្គដែលមិនព្រលាត់ត្រូវបានគេយកមកនិយាយ។ មានការណែនាំពាក់ព័ន្ធទៅនឹងរបបការប្រើប្រាស់ប្រភេទក្រែមតូពីកាល់រយះពេល៤សប្តាហ៍ មានលទ្ធផលវិជ្ជមានដល់ទៅ៧០ភាគរយដែលទទួលភាពជោគជ័យ មិនប្រឈមហានិភ័យ ហើយអាចប្រើប្រាស់តាមតម្រូវការជាក់ស្តែងបាន។ ការវះកាត់ស្បែកចុងលឹង្គមិនព្រលាត់វាជាជម្រើសចុងក្រោយបង្អស់ធ្វើឡើងនៅពេលដែលកុមារមិនអាចរកមធ្យោបាយដទៃទៀតបាន ហើយក្នុងពេលនោះដែរ កុមារបានទទួលរងផលប៉ះពាល់ដូចជាការបង្កររោគនិងរលាកនៅចុងស្បែកលឹង្គដែលបណ្តាលមកពីស្បែកចុងលឹង្គដែលមិនព្រលាត់នេះឯង។ ប្រសិនបើលោកអ្នកដែលជាអាណាព្យាបាលមានជាសំណួរឬចង់ពិភាក្សាបន្ថែមពាក់ព័ន្ធជាមួយបញ្ហាដូចខាងលើនេះ សូមមេត្តាស្វែងរកគ្រូពេទ្យឯកទេសដែលមានជំនាញច្បាស់លាស់ក្នុងការធ្វើកិច្ចពិភាក្សាជាមួយ ឬមួយបើលោកអ្នកចង់ផ្ញើសំនួរមកកាន់ខ្ញុំ ខ្ញុំរីករាយនឹងឆ្លើយតប។ សូមអរគុណ

Free 1
Free 2
WhatsApp BW 3
Telegram Final
LINE

ប្រធានបទនៅលើ ជំងឺអ៊ប៉សគ្រូពេទ្យ

Urinary frequency in Children (Overactive bladder in Children)

ការនោមញឹកចំពោះកុមារ

Children as well as adults have been visited my Urology office. There’s one symptom that very commonly complaint in pediatric patients, and that is “Child urinary frequency”. The urinary frequency normally concomitant with urinary urgency, in medical professional categorized them as a syndrome called Overactive bladder syndrome (OAB). This syndrome OAB has been reported perhapsអានបន្ត “Urinary frequency in Children“

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖