fbpx

តើខ្ញុំកំពុងប្រឈមជាមួយជម្ងឺរលាកពងស្វាសមែនទេ?

Topic picture
sabaycare
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

មានការចម្លងរោគមួយប្រភេទផ្សេងទៀតដែលកើតឡើងក្នុងកន្លែងសំងាត់របស់បុរស(អង្គជាត) ជម្ងឺនេះត្រូវបានគេហៅថា “ជម្ងឺរលាកពងស្វាស” ។ ជម្ងឺនេះបានធ្វើអោយអ្នកជម្ងឺជាច្រើននាក់បានមកជួបពិភាក្សាជាមួយខ្ញុំ ព្រមទាំងត្អូញត្អែពីការឈឺចាប់ និងការហើមពងស្វាសរបស់ពួកគាត់ផងដែរ។ ដូចយើងបានដឹងហើយថា បុរសពិតគឺមានពងស្វាសចំនួនពីរគ្រាប់ ដែលវាស្ថិតនៅក្នុងស្រោមថង់នៃពងស្វាស ការហើមនៃពងស្វាស់មួយចំហៀងមិនមែនជារឿងប្លែកនៅពេលមានការរលាកឬចម្លងរោគឡើយ ប៉ុន្តែប្រសិនបើក្នុងពេលតែមួយ បែរជាមានការចម្លងរោគឬរលាកនិងហើមដល់ទៅពីរខាងនៃពងស្វាស លក្ខណៈបែបនេះវាបង្ហាញអោយឃើញថា ការរលាកឬចម្លងរោគនេះពិតជាមិនមែនជារឿងសាមញ្ញនោះទេ។ ជាការពិតវគ្គនេះ ខ្ញុំមិនត្រឹមតែចង់និយាយអំពីរឿងការរលាកនៃពងស្វាសតែមួយមុខនោះទេ គឺខ្ញុំថែមទាំងចង់និយាយរួមជាមួយនឹងកត្តាមួយចំនួនដែលជាដើមហេតុនៃការរលាកនេះ។ ការរលាកនៃពងស្វាសគឺវាមានសមាសភាពជាបណ្តាញនៃសរីរាង្គដែលពាក់ព័ន្ធ យើងបានហៅការរលាកជាបណ្តាញនេះជាភាសអង់គ្លេសថា (Epididymis)

Epididymis គឺជាបណ្តាញបំពង់ដែលបានតភ្ជាប់ពីផ្នែកខាងក្រោយនិងផ្នែកខាងលើនៃពងស្វាស ទីតាំងទាំងនេះគឺជាផ្លូវដែលទឹកអសុចិបានធ្វើដំណើរឆ្លងកាត់មុននឹងមានការបញ្ចេញទឹកអសុចិមកខាងក្រៅ។ ដោយសរីរាង្គទាំងពីរនេះតម្រាបនៅជិតគ្នាយ៉ាងស្និត ដូច្នេះនៅពេលមានការរលាកឬចម្លងមេរោគកើតឡើង ជាការពិតគឺវាគេចមិនផុតពីការឆ្លងឬរលាកជាប្រព័ន្ធឡើយ។ ការចម្លងរោគឬរលាកទៅលើសរីរាង្គទាំងពីរនេះភាសាអង់គ្លេសគេអោយឈ្មោះថា “Epididymo-orchitis”។

E coli
អ៊ីកូលីគឺជាបុព្វហេតុទាក់ទងនឹងបាក់តេរីទូទៅបំផុត។

ជម្ងឺរលាកសរីរាង្គជាប្រព័ន្ធនៃក្រពេញពងស្វាស (Epididymo-orchitis) នេះស្តាប់ទៅស្រដៀងទៅហ្នឹងជម្ងឺរលាកផ្លោកនោមណាស់! កត្តាចំបងដែលបណ្តាលអោយកើតជម្ងឺនេះគឺដោយសារ ពពួកបាក់តេរី ដែលវាបានធ្វើដំណើរថយក្រោយនៅក្នុងបង្ហួរនោមរបស់យើងហើយវាបានតោងឡើងបន្តទៅទៀតទៅ នៅពេលដែលវាបានធ្វើដំណើរដល់ទីដៅនោះហើយការរលាកនិងការចម្លងរោគនឹងផ្តើមកើតឡើង។ កត្តាមួយទៀតដែលបង្ករអោយមានកើតឡើងផងដែរនោះ គឺការចម្លងមេរោគតាមរយះការរួមភេទ មេរោគដែលឆ្លងតាមការួមភេទនោះមានឈ្មោះថា Chlamydia and Gonorrhea ។ មេរោគទាំងពីរនេះ គឺជាមេខ្លោងដ៏សំខាន់ដែលបង្ករអោយមានការរលាកនិងចម្លងរោគ ពេលខ្លះការរលាកនៃបំពង់បង្ហួរនេះ ក៏ជាដើមចមនៃការបង្កររោគទៅកាន់ពងស្វាស និងរួមផ្សំបន្ថែមជាមួយការអនុវត្តសកម្មភាពមិនសមរម្យដដែលៗរបស់យើងផងដែរ។

Bacteria in colon
អ៊ីកូយរស់នៅដោយសុខសាន្តនៅក្នុងខិត្ដប័ណ្ណជីអាយអាយប៉ុន្តែមិនមែនប្រព័ន្ធទឹកនោមទេ

នៅពេលការវាយតម្លៃតាមដាននិងវិភាគជម្ងឺបានបញ្ចប់សព្វគ្រប់ហើយ ការព្យាបាលគឺពឹងផ្អែកលើដើមហេតុដែលយើងសង្ស័យ គួបផ្សំជាមួយអាការៈជាគោលរបស់អ្នកជម្ងឺផងដែរ ។ ការព្យាបាលចែកចេញជាពីរចំណែកធំៗដូចខាងក្រោម :

  1. ការរលាកដែលបង្ករដោយបាក់តេរី - ការប្រើថ្នាំផ្សះពពួក Fluoroquinolones អោយបានគ្រប់គ្រាន់តាមការណែនាំជារឿងសំខាន់នឹងត្រូវអនុវត្ត។ ជាទូទៅការប្រើថ្នាំអាចមានការកែតម្រូវខ្លះៗអោយបានសមស្របដោយផ្អែកទៅលើលទ្ធផលនៃការបណ្តុះមេរោគ តាមរយះការយកទឹកនោមទៅបណ្តុះមើលមេរោគជាគោល។
  2. ជម្ងឺកាមរោគ - ការចាក់ថ្នាំ Ceftriaxone រួមជាមួយការលេបថ្នាំផ្សះពពួក Doxycycline គឺតម្រូវអោយប្រើប្រាស់ដើម្បីកំចាត់មេរោគពពួក Chlamydia and Gonorrhea ដែលជាភ្នាក់ងារចម្លងរោគនិងបង្ករការលាក។

ការឈឺចាប់ដែលបង្កររោគអាចទប់ស្កាត់បានតាមរយៈការប្រើថ្នាំបំបាត់ការឈឺចាប់រួមផ្សំជាមួយការស្អំទឹកកកជាដើម។ វាជារឿងដែលប្រពៃមួយដែលយើងត្រូវលើកទឹកចិត្តដល់ជម្ងឺ ដែលគួរនិយាយថា “នេះជាការល្អណាស់ដែលយើងរកផ្លូវដោះស្រាយឃើញ” ការឈឺចាប់នឹងត្រូវបាត់ទៅមុនគេបង្អស់បន្ទាប់ពីបានទទួលការព្យាបាលដ៏ត្រឹមត្រូវ ចំនែកការហើមពងស្វាសវិញអាចត្រូវចំណាយពេលមួយរយៈចាប់ពីមួយខែឡើងទៅ ទើបឃើញសញ្ញានៃការធូរស្រាល។

STD prevent
តែងតែប្រើស្រោមអនាម័យនៅពេលមានហានិភ័យនៃជំងឺកាមរោគ

វាពិតជារឿងសំខាន់ណាស់ដែលយើងត្រូវតែស្វែងរករឹសគល់នៃបញ្ហាពេលដែលការព្យាបាលបានបង្ករភាពធូរស្រាលដល់អ្នកជម្ងឺបានមួយអន្លើ ជាពិសេសទៅទៀត យើងត្រូវណែនាំនិងផ្តល់ដំបូន្មានដល់អ្នកជម្ងឺទាក់ទិនទៅនឹងវិធានការគាំពារកុំអោយមានកាតត្រឡប់នៃជម្ងឺឡើងវិញ។ ការកែទម្លាប់ក្នុងការបរិភោគទឹកអោយបានត្រឹមត្រូវគឺជារឿងមួយដែលត្រូវពិចារណានិងផ្លាស់ប្តូរ រួមផ្សំជាមួយការការពារខ្លួនកុំបណ្តោយអោយមានការចម្លងជម្ងឺកាមរោគមកដល់ខ្លួនយើង ក៏ជាចំនុចសំខាន់មួយដែលត្រូវថ្លឹងថ្លែងនិងអនុវត្តអោយបានត្រឹមត្រូវនិងសមស្របផងដែរ។

ចំនុចសំខាន់មួយទៀតដែលយើងមិនគួរមើលរំលង នោះគឺ មុននឹងមានការវិនិច្ឆ័យឬកំនត់អត្តសញ្ញាណថាវាជាជម្ងឺរលាកសរីរាង្គជាប្រព័ន្ធនៃក្រពេញពងស្វាស (Epididymo-orchitis) គម្បីយើងត្រូវអោយប្រាកដចិត្តថាវាមិនមានការស្រពិចស្រពិលនៃជម្ងឺឬអាការៈនៃការដាច់រហែកជាលិកានៃពងស្វាស់ចូលមករួមផ្សំជាមួយ។ ប្រសិនបើវាជាជម្ងឺដាច់រហែកជាលិការនៃពងស្វាសវិញនោះ ការព្យាបាលគឺមិនអាចចៀសផុតពីការវះកាត់កែតម្រូវអោយបានត្រឹមត្រូវនោះឡើយ ការវះកាត់អាចនឹងមិនប្រព្រឹត្តទៅបានលុះត្រាតែអ្នកជម្ងឺមិនចង់បាត់បង់ពងស្វាសទាំងពីររបស់គាត់ បើដូច្នេះទើបយើងងាកមកជជែករកដំណោះស្រាយដទៃទៀតដ៏សមរម្យណាដើម្បីអោយមានការយល់ស្រប។ ប្រសិនបើលោកអ្នកកំពុងទទួលផលប៉ះពាល់នៃជម្ងឺនេះ សូមលោកអ្នកស្វែងរកគ្រូពេទ្យជំនាញនិងមានឯកទេសជាក់លាក់ច្បាស់លាស់ដើម្បីទទួលយកការពិភាក្សានិងផ្តល់យោបល់ដែលត្រឹមត្រូវ។

Free 1
Free 2
WhatsApp BW 3
LINE

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
kmភាសាខ្មែរ en_USEnglish zh_CN简体中文 ja日本語
អ្នកសរសេរប្លុក %d ដូចនេះ៖