៧ចំនុចអាចដោះស្រាយដោយខ្លួនឯងបាន សម្រាប់អាការៈការចេញទឹកកាមលឿនខុសធម្មតា

PE ២

តើអ្នកធ្លាប់ជួបបញ្ហានៃការចេញទឹកកាមលឿន ខុសប្លែកពីធម្មតាដែរឬទេ? ខ្ញុំគិតថាស្ទើរតែគ្រប់រូបបុរសរួមទាំងខ្ញុំផងដែរនោះ ប្រហែលគេចមិនផុតនោះឡើយសម្រាប់បញ្ហានេះ យ៉ាងហោចណាស់ក្នុងមួយឆាកជីវិតក៏មានមួយដងឬពីរដងដែរ។ តែប្រសិនបើបញ្ហាការចេញទឹកកាមលឿន មិនធ្វើអោយអ្នកចោទជាបញ្ហា ឬវាជារឿងធម្មតាសម្រាប់អ្នកទៅហើយនោះ ដូច្នេះយើងប្រាកដជាមិនដេញដោលអ្នកច្រើនទៀតនោះទេ ផ្ទុយទៅវិញប្រសិនបើការចេញទឹកកាមលឿនវាបានបង្ករភាពរំខានសម្រាប់អ្នកនិងដៃគូរបស់អ្នក ហើយអ្នកមិនចូលចិត្តឥរិយាបទរបៀបនេះ តើអ្នកអាចដោះស្រាយបញ្ហានេះតាមវិធីរបៀបណារបស់អ្នកដែរទៅ? តើអ្នកអាចចែករំលែកវិធីរបស់អ្នកអោយខ្ញុំបានដឹងផងបានដែរឬទេ? ទោះជាយ៉ាងក៏ដោយ ខ្ញុំក៏មានជំនួយនិងវិធីខ្លះៗដែលចង់យកបង្ហាញនិងណែនាំលោកអ្នកផងដែរ។

ការ​ឆាប់​ចេញ​ទឹកកាម​អាច​ដោះស្រាយ​ដោយ​ខ្លួនឯង​មែន​ទេ​?
ការឆាប់ចេញទឹកកាមគឺជាជំងឺផ្លូវភេទបុរសទូទៅបំផុត

ដំបូងបង្អស់យើងត្រូវដឹងពីនិយមន័យ ថាតើអ្វីជាអាការៈនៃការចេញទឹកកាមលឿនខុសធម្មតា? មានអង្គការសុខភាពជាច្រើនបានកំនត់និយមន័យអាការៈនៃការចេញទឹកកាមលឿនខុសធម្មតាចែកចេញជាច្រើនយ៉ាងខុសប្លែកពីគ្នា ប៉ុន្តែអ្វីដែលផ្តល់ការយល់ដោយងាយបំផុតសម្រាប់និយមន័យមួយនេះ ស្តាប់ហើយមិនជ្រួញចិញ្ចើម និងងាយស្រួលយល់ អាការៈមួយនេះគឺចង់សំដៅទៅលើ “កត្តាអសមត្ថភាពក្នុងការបញ្ជាឬទប់អារម្មណ៍ផ្លូវភេទរបស់ខ្លួនមិនអោយមានការបញ្ចេញទឹកាមមុននឹងតម្រេកអស់” ខាងក្រោមនេះជានិយមន័យខ្លះៗសម្រាប់បង្ហាញ ថាតើអ្វីដែលជាអាការៈនៃការចេញទឹកកាមលឿនខុសធម្មតា?អសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ដល់ចំនុចកំពូលនិងបាញ់ទឹកកាមមុនពេលសេចក្តីប៉ងប្រាថ្នាបានសំរេច” ។ និយមន័យជាច្រើនត្រូវបានចុះបញ្ជីជាឧទាហរណ៍ដូចខាងក្រោម៖

និយមន័យនៃការឆាប់ចេញទឹកកាម។

  1. អង្គការសុខភាពពិភពលោកបានអធិប្បាយទៅលើអាការៈនេះថា ”វាជាកត្តាអសមត្ថភាពនៃការពន្យាពេលការបញ្ចេញទឹកកាមអោយបានត្រឹមត្រូវដើម្បីអោយការរួមភេទមានសេចក្តីត្រេកត្រអាល” ភាពខុសប្រក្រតីនេះវាកើតឡើងក្នុងអំឡុងពេលដែលសកម្មភាពផ្លូវភេទត្រូវបានចាប់ផ្តើមឡើងហើយនឹងកំពុងប្រព្រឹត្តទៅ ដោយពុំទាន់បញ្ចប់សេចក្តីត្រេកត្រអាលនៃផ្លូវភេទផងស្រាប់តែការបញ្ចេញទឹកកាមបានបាញ់ចេញមកមុន ធ្វើអោយសេចក្តីត្រេកត្រអាលនៃការរួមភេទដែលកំពុងតែពុះកញ្រ្ជោល បែរជាត្រូវឈប់កណ្តាលទីទៅវិញ។
  2. សមាគមផ្នែកប្រព័ន្ធទឹកនោមសហរដ្ឋអាមេរិកបានកំនត់និយមន័យថា “វាជាការបាញ់បញ្ចេញទឹកកាមមកលឿនមុននឹងតម្រេកបានបញ្ចប់” ឬអាចនិយាយថាការបញ្ចេញទឹកកាមភ្លាមៗនៅពេលដែលការកកិតរវាងប្រដាប់ភេទកំពុងចាប់ផ្តើម ការទាំងនេះបានក្លាយទៅជាផលរំខានដល់ដៃគូរួមភេទទាំងពីរយ៉ាងខ្លាំង។
PE ៣
បញ្ហានេះបង្កឱ្យមានការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងចំពោះអ្នកជំងឺនិងដៃគូរបស់គាត់

យើងត្រឡប់មកនិយាយទាក់ទងទៅនឹងដំណោះស្រាយដោយខ្លួនឯងពាក់ព័ន្ធទៅនឹងបញ្ហាមួយនេះល្អជាង ៖

  1. បើកចិត្តអោយទៅលាយ ហើយនិយាយការពិតទៅកាន់ដៃគូរបស់អ្នក! មានភស្តុតាងយ៉ាងជាក់ច្បាស់បានបង្ហាញថា ការលាក់បាំងនិងគំនិតអវិជ្ជមានបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់ទំនាក់ទំនង និងអាចនាំយើងទៅកាន់អាការៈមួយនេះ PE (premature ejaculation) បាន ។ ការដែលយើងចេះមានទំនាក់ទំនងល្អនិងចេះយល់ចិត្តគ្នាទៅវិញទៅមក គឺអាចជួយអោយជិវីតនិងគុណភាពផ្លូវភេទរបស់យើងកាន់តែប្រសើរជាងមុនុ។
  2. ត្រូវហាត់ចំណាំនូវកត្តាអ្វីខ្លះដែលជំនួយដល់សុខភាពនិងសកម្មភាពផ្លូវភេទ PE (premature ejaculation) និងកត្តាណាខ្លះដែលកាត់បន្ថយដល់សុខភាពនិងសកម្មភាពផ្លូវភេទ PE (premature ejaculation) របស់យើង។ ស្រាក្រហមមួយកូនកែវពេលខ្លះបានជួយពន្យាអោយសកម្មផ្លូវភេទរបស់យើងមានរយះពេលយូរជាងមុន តែដោយឡែកថ្នាំពេទ្យប្រភេទខ្លះក៏បានបំផ្លាញសកម្មភាពផ្លូវភេទរបស់យើងអោយកាន់តែយ៉ាប់យើនដូចគ្នាផងដែរ។
  3. តិចនិក ការត្បៀត -នៅពេលខាងបុរសជិតដល់ចំនុចកំពូលនៃការចេញទឹកកាមហើយ ដៃគូរបស់គាត់ខាងនារីត្រូវតែត្បៀតប្រដាប់ភេទរបស់គាត់អោយខ្លាំង រហូតដល់ប្រដាប់ភេទបុរសដែលជិតចេញទឹកកាមលែងភ្ញោចអារម្មណ៍ចង់ចេញទឹកកាម សឹមយើងបន្តអន្តរសកម្មភាពជាមួយគ្នាបន្តទៀត ចំនួនជុំនៃតិចនិកនេះអាចអនុវត្តទៅមកៗបានទៅតាមសមត្ថភាពរបស់ខ្លួនដោយគ្មានការកំនត់។
  4. បច្ចេកទេស“ ច្របាច់” - នៅពេលដែលបុរសជិតឈានដល់ការបញ្ចេញទឹកកាមដៃគូរបស់គាត់ច្របាច់បញ្ចូលគ្នាត្រង់ចំនុចប្រសព្វនៃផ្ទាំងកញ្ចក់និងរាងពងក្រពើបន្ទាប់មកលិង្គឡើងរឹងវដ្តថយចុះវដ្តនេះពឹងផ្អែកម្តងទៀតអាស្រ័យលើភាពរីករាយ។
  5. លំហាត់ប្រាណ - ប្រាកដណាស់សម្រាប់គុណប្រយោជន៍នៃការហាត់ប្រាណដែលវាបានជួយពង្រឹងនិងបង្កើនអោយសារធាតុ សឺរ៉នតឺនីន serotonin ដែលវាបានផ្សាភ្ជាប់ជាមួយនឹងការបញ្ជួនសញ្ញាប្រសាទរបស់យើង ដែលការផ្សាភ្ជាប់សញ្ញាប្រសាទនេះបានជួយពន្យាអំឡុងពេលនៃការបញ្ចេញទឹកកាមបានផងដែរ។ ការធ្វើពិសោធន៍ជាចុងក្រោយបានបង្ហាញអោយឃើញថា លំហាត់ប្រាណទម្រងមធ្យម ហើចំណាយពេលប្រហែល ៣០នាទីឡើងទៅ អនុវត្តអោយបាន ៥ថ្ងៃក្នុងមួយសប្តាហ៍ ជាផ្លែផ្កាឃើញថា វាអាចជួយដោះស្រាយបញ្ហា PE (premature ejaculation) បានដូចគ្នាផងដែរ។
  6. ស្រោមអនាម័យ - ស្រោមអនាម័យអាចជួយកាត់បន្ថយអារម្មណ៍នៃការនាំការកកិតដោយអង្កជាត! ក្រុមហ៊ុនផលិតស្រោមអនាម័យជាច្រើនបានប្រើសមាសភាពផ្សំដោយសារធាតុម្យ៉ាង topical agent នៅក្នុងស្រោមអានាម័យ ដែលសារធាតុនេះវាបានទៅកាត់បន្ថយអារមណ្ម៍កកិត ដូច្នេះហើយធ្វើអោយសកម្មភាពផ្លូវភេទអាចបន្តបានយូរជាងមុន។
  7. វិធីព្យាបាលលិង្គតាមបែបប្រធានបទ - ថ្នាំដែលមិនមានលក្ខណៈជាប្រធានបទដូចជាថ្នាំបាញ់ឡេតូកូនលាបឬលាបក្រែមលាបនៅចុងលិង្គនិងចុងលិង្គរយៈពេល ១០-១៥ នាទីមុនពេលសកម្មភាពផ្លូវភេទជួយពន្យាររយៈពេលនៃការឆាប់ចេញទឹកកាម។ ទោះយ៉ាងណាក៏ដោយការណែនាំយ៉ាងតឹងរឹងត្រូវតែអនុវត្តដូចខាងក្រោម។
    • ដកភ្នាក់ងារចេញមុនពេលដៃគូរទំនាក់ទំនង, ដោយសារតែមានរបាយការណ៍, វានឹងបង្កឱ្យមានអារម្មណ៍ស្ពឹកស្រពន់ដល់ដៃគូ។
    • ធ្វើសកម្មភាពផ្លូវភេទភ្លាមៗដោយសាររបាយការណ៍វានឹងបណ្តាលឱ្យបាត់បង់ភាពប្រែប្រួលជាបណ្តោះអាសន្នដែលនាំឱ្យមានសកម្មភាពបរាជ័យ។

អ្វីដែលបានរៀបរាប់ខាងលើគឺជាវិធីដោះស្រាយ ៧ យ៉ាងសម្រាប់ការឆាប់ចេញទឹកកាម។ ប្រសិនបើវានៅតែបណ្តាលឱ្យអ្នកមានបញ្ហាសូមផ្ញើសារដោយសេរី ខ្ញុំ ឬមានការពិភាក្សាជាមួយអ្នកជំនាញនិងអ្នកជំនាញរបស់អ្នក។

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
Dr.Pom WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ សុខភាព​របស់​បុរស

ការប្រើប្រាស់ឧបករណ៍សុងស៊ីស្តូស្កូបដែលមានភាពបត់បែន

សេវាកម្មមួយទៀតដែលអ្នកជំងឺទំនងជាស្នើសុំឱ្យធ្វើគឺ "ការថតចម្លង cystoscopy"។ មុន​នឹង​និយាយ​អ្វី​មួយ​អំពី​រឿង​នោះ សូម​ចូល​ទៅ​មើល​ប្រវត្តិ​របស់​វា​សិន។ ការពិនិត្យ cystoscopy មុខងារដំបូងបង្អស់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1878 ដោយ Carl-Friedrich Nitze និង Leiter នៅពេលនោះវាត្រូវបានគេហៅថា "Rigid cystoscopy" រូបរាងរបស់វារឹង មិនអាចបត់បែន ឬកោងដោយ...

តើឧបករណ៍បាញ់ចំហាយទឹកអាចធ្វើអោយក្រពេញប្រូស្តារួមតូចដោយរបៀបណា?

សំណួរជាច្រើនពីអ្នកជំងឺលើការព្យាបាលក្រពេញប្រូស្តាតថ្មីនេះ! នោះហើយជាមូលហេតុដែលអត្ថបទនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញអំពីវិធីដែលការព្យាបាលដោយចំហាយទឹក ក្រពេញប្រូស្តាតអាចបង្រួញក្រពេញប្រូស្តាត។ យើងទាំងអស់គ្នាដឹងហើយថា Benign prostatic hyperplasia (BPH) ត្រូវបានរកឃើញជាទូទៅចំពោះសុភាពបុរសដែលមានអាយុលើសពី 50 ឆ្នាំ។ ដោយ​វា…

សេចក្តីណែនាំសម្រាប់អ្នកជម្ងឺក្រោយពីទទូលការព្យាបាលដោយការបាញ់ចំហាយទឹកព្យាបាលជម្ងឺក្រពេញប្រូស្តាតរីក

ការជឿនលឿននៃបច្ចេកវិជ្ជាព្យាបាលជម្ងឺក្រពេញប្រូស្តាតស្រាល (BPH) ឥឡូវនេះគឺឆ្ពោះទៅរក "នីតិវិធីរាតត្បាតតិចតួចបំផុត" ។ ការព្យាបាលដោយចំហាយទឹក គឺជានីតិវិធីថែទាំមួយថ្ងៃ ដែលចំណាយពេលតិចជាង 10 នាទី។ នៅក្នុងប្រធានបទនេះនឹងផ្តោតជាសំខាន់លើដំណើរការក្រោយនីតិវិធីសម្រាប់ការណែនាំអ្នកជំងឺ។ អ្វី​ទៅ​ជា​ជំងឺ​ប្រូស្តាត Benign Prostatic? តើអ្នកអាចកម្ចាត់វាបានទេ? ត្រូវ…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

ទុកការឆ្លើយតប

kmភាសាខ្មែរ

មើលច្រើនទៀតនៅ Professional Thai Urologist

ជាវឥឡូវនេះដើម្បីបន្តអាន និងទទួលបានសិទ្ធិចូលប្រើបណ្ណសារពេញលេញ។

អានបន្ត