តើអ្នកធ្លាប់ជួបបញ្ហានៃការចេញទឹកកាមលឿន ខុសប្លែកពីធម្មតាដែរឬទេ? ខ្ញុំគិតថាស្ទើរតែគ្រប់រូបបុរសរួមទាំងខ្ញុំផងដែរនោះ ប្រហែលគេចមិនផុតនោះឡើយសម្រាប់បញ្ហានេះ យ៉ាងហោចណាស់ក្នុងមួយឆាកជីវិតក៏មានមួយដងឬពីរដងដែរ។ តែប្រសិនបើបញ្ហាការចេញទឹកកាមលឿន មិនធ្វើអោយអ្នកចោទជាបញ្ហា ឬវាជារឿងធម្មតាសម្រាប់អ្នកទៅហើយនោះ ដូច្នេះយើងប្រាកដជាមិនដេញដោលអ្នកច្រើនទៀតនោះទេ ផ្ទុយទៅវិញប្រសិនបើការចេញទឹកកាមលឿនវាបានបង្ករភាពរំខានសម្រាប់អ្នកនិងដៃគូរបស់អ្នក ហើយអ្នកមិនចូលចិត្តឥរិយាបទរបៀបនេះ តើអ្នកអាចដោះស្រាយបញ្ហានេះតាមវិធីរបៀបណារបស់អ្នកដែរទៅ? តើអ្នកអាចចែករំលែកវិធីរបស់អ្នកអោយខ្ញុំបានដឹងផងបានដែរឬទេ? ទោះជាយ៉ាងក៏ដោយ ខ្ញុំក៏មានជំនួយនិងវិធីខ្លះៗដែលចង់យកបង្ហាញនិងណែនាំលោកអ្នកផងដែរ។

ដំបូងបង្អស់យើងត្រូវដឹងពីនិយមន័យ ថាតើអ្វីជាអាការៈនៃការចេញទឹកកាមលឿនខុសធម្មតា? មានអង្គការសុខភាពជាច្រើនបានកំនត់និយមន័យអាការៈនៃការចេញទឹកកាមលឿនខុសធម្មតាចែកចេញជាច្រើនយ៉ាងខុសប្លែកពីគ្នា ប៉ុន្តែអ្វីដែលផ្តល់ការយល់ដោយងាយបំផុតសម្រាប់និយមន័យមួយនេះ ស្តាប់ហើយមិនជ្រួញចិញ្ចើម និងងាយស្រួលយល់ អាការៈមួយនេះគឺចង់សំដៅទៅលើ “កត្តាអសមត្ថភាពក្នុងការបញ្ជាឬទប់អារម្មណ៍ផ្លូវភេទរបស់ខ្លួនមិនអោយមានការបញ្ចេញទឹកាមមុននឹងតម្រេកអស់” ខាងក្រោមនេះជានិយមន័យខ្លះៗសម្រាប់បង្ហាញ ថាតើអ្វីដែលជាអាការៈនៃការចេញទឹកកាមលឿនខុសធម្មតា?អសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ដល់ចំនុចកំពូលនិងបាញ់ទឹកកាមមុនពេលសេចក្តីប៉ងប្រាថ្នាបានសំរេច” ។ និយមន័យជាច្រើនត្រូវបានចុះបញ្ជីជាឧទាហរណ៍ដូចខាងក្រោម៖
និយមន័យនៃការឆាប់ចេញទឹកកាម។
- អង្គការសុខភាពពិភពលោកបានអធិប្បាយទៅលើអាការៈនេះថា ”វាជាកត្តាអសមត្ថភាពនៃការពន្យាពេលការបញ្ចេញទឹកកាមអោយបានត្រឹមត្រូវដើម្បីអោយការរួមភេទមានសេចក្តីត្រេកត្រអាល” ភាពខុសប្រក្រតីនេះវាកើតឡើងក្នុងអំឡុងពេលដែលសកម្មភាពផ្លូវភេទត្រូវបានចាប់ផ្តើមឡើងហើយនឹងកំពុងប្រព្រឹត្តទៅ ដោយពុំទាន់បញ្ចប់សេចក្តីត្រេកត្រអាលនៃផ្លូវភេទផងស្រាប់តែការបញ្ចេញទឹកកាមបានបាញ់ចេញមកមុន ធ្វើអោយសេចក្តីត្រេកត្រអាលនៃការរួមភេទដែលកំពុងតែពុះកញ្រ្ជោល បែរជាត្រូវឈប់កណ្តាលទីទៅវិញ។
- សមាគមផ្នែកប្រព័ន្ធទឹកនោមសហរដ្ឋអាមេរិកបានកំនត់និយមន័យថា “វាជាការបាញ់បញ្ចេញទឹកកាមមកលឿនមុននឹងតម្រេកបានបញ្ចប់” ឬអាចនិយាយថាការបញ្ចេញទឹកកាមភ្លាមៗនៅពេលដែលការកកិតរវាងប្រដាប់ភេទកំពុងចាប់ផ្តើម ការទាំងនេះបានក្លាយទៅជាផលរំខានដល់ដៃគូរួមភេទទាំងពីរយ៉ាងខ្លាំង។

យើងត្រឡប់មកនិយាយទាក់ទងទៅនឹងដំណោះស្រាយដោយខ្លួនឯងពាក់ព័ន្ធទៅនឹងបញ្ហាមួយនេះល្អជាង ៖
- បើកចិត្តអោយទៅលាយ ហើយនិយាយការពិតទៅកាន់ដៃគូរបស់អ្នក! មានភស្តុតាងយ៉ាងជាក់ច្បាស់បានបង្ហាញថា ការលាក់បាំងនិងគំនិតអវិជ្ជមានបានជះឥទ្ធិពលយ៉ាងអាក្រក់ដល់ទំនាក់ទំនង និងអាចនាំយើងទៅកាន់អាការៈមួយនេះ PE (premature ejaculation) បាន ។ ការដែលយើងចេះមានទំនាក់ទំនងល្អនិងចេះយល់ចិត្តគ្នាទៅវិញទៅមក គឺអាចជួយអោយជិវីតនិងគុណភាពផ្លូវភេទរបស់យើងកាន់តែប្រសើរជាងមុនុ។
- ត្រូវហាត់ចំណាំនូវកត្តាអ្វីខ្លះដែលជំនួយដល់សុខភាពនិងសកម្មភាពផ្លូវភេទ PE (premature ejaculation) និងកត្តាណាខ្លះដែលកាត់បន្ថយដល់សុខភាពនិងសកម្មភាពផ្លូវភេទ PE (premature ejaculation) របស់យើង។ ស្រាក្រហមមួយកូនកែវពេលខ្លះបានជួយពន្យាអោយសកម្មផ្លូវភេទរបស់យើងមានរយះពេលយូរជាងមុន តែដោយឡែកថ្នាំពេទ្យប្រភេទខ្លះក៏បានបំផ្លាញសកម្មភាពផ្លូវភេទរបស់យើងអោយកាន់តែយ៉ាប់យើនដូចគ្នាផងដែរ។
- តិចនិក ការត្បៀត -នៅពេលខាងបុរសជិតដល់ចំនុចកំពូលនៃការចេញទឹកកាមហើយ ដៃគូរបស់គាត់ខាងនារីត្រូវតែត្បៀតប្រដាប់ភេទរបស់គាត់អោយខ្លាំង រហូតដល់ប្រដាប់ភេទបុរសដែលជិតចេញទឹកកាមលែងភ្ញោចអារម្មណ៍ចង់ចេញទឹកកាម សឹមយើងបន្តអន្តរសកម្មភាពជាមួយគ្នាបន្តទៀត ចំនួនជុំនៃតិចនិកនេះអាចអនុវត្តទៅមកៗបានទៅតាមសមត្ថភាពរបស់ខ្លួនដោយគ្មានការកំនត់។
- បច្ចេកទេស“ ច្របាច់” - នៅពេលដែលបុរសជិតឈានដល់ការបញ្ចេញទឹកកាមដៃគូរបស់គាត់ច្របាច់បញ្ចូលគ្នាត្រង់ចំនុចប្រសព្វនៃផ្ទាំងកញ្ចក់និងរាងពងក្រពើបន្ទាប់មកលិង្គឡើងរឹងវដ្តថយចុះវដ្តនេះពឹងផ្អែកម្តងទៀតអាស្រ័យលើភាពរីករាយ។
- លំហាត់ប្រាណ - ប្រាកដណាស់សម្រាប់គុណប្រយោជន៍នៃការហាត់ប្រាណដែលវាបានជួយពង្រឹងនិងបង្កើនអោយសារធាតុ សឺរ៉នតឺនីន serotonin ដែលវាបានផ្សាភ្ជាប់ជាមួយនឹងការបញ្ជួនសញ្ញាប្រសាទរបស់យើង ដែលការផ្សាភ្ជាប់សញ្ញាប្រសាទនេះបានជួយពន្យាអំឡុងពេលនៃការបញ្ចេញទឹកកាមបានផងដែរ។ ការធ្វើពិសោធន៍ជាចុងក្រោយបានបង្ហាញអោយឃើញថា លំហាត់ប្រាណទម្រងមធ្យម ហើចំណាយពេលប្រហែល ៣០នាទីឡើងទៅ អនុវត្តអោយបាន ៥ថ្ងៃក្នុងមួយសប្តាហ៍ ជាផ្លែផ្កាឃើញថា វាអាចជួយដោះស្រាយបញ្ហា PE (premature ejaculation) បានដូចគ្នាផងដែរ។
- ស្រោមអនាម័យ - ស្រោមអនាម័យអាចជួយកាត់បន្ថយអារម្មណ៍នៃការនាំការកកិតដោយអង្កជាត! ក្រុមហ៊ុនផលិតស្រោមអនាម័យជាច្រើនបានប្រើសមាសភាពផ្សំដោយសារធាតុម្យ៉ាង topical agent នៅក្នុងស្រោមអានាម័យ ដែលសារធាតុនេះវាបានទៅកាត់បន្ថយអារមណ្ម៍កកិត ដូច្នេះហើយធ្វើអោយសកម្មភាពផ្លូវភេទអាចបន្តបានយូរជាងមុន។
- វិធីព្យាបាលលិង្គតាមបែបប្រធានបទ - ថ្នាំដែលមិនមានលក្ខណៈជាប្រធានបទដូចជាថ្នាំបាញ់ឡេតូកូនលាបឬលាបក្រែមលាបនៅចុងលិង្គនិងចុងលិង្គរយៈពេល ១០-១៥ នាទីមុនពេលសកម្មភាពផ្លូវភេទជួយពន្យាររយៈពេលនៃការឆាប់ចេញទឹកកាម។ ទោះយ៉ាងណាក៏ដោយការណែនាំយ៉ាងតឹងរឹងត្រូវតែអនុវត្តដូចខាងក្រោម។
- ដកភ្នាក់ងារចេញមុនពេលដៃគូរទំនាក់ទំនង, ដោយសារតែមានរបាយការណ៍, វានឹងបង្កឱ្យមានអារម្មណ៍ស្ពឹកស្រពន់ដល់ដៃគូ។
- ធ្វើសកម្មភាពផ្លូវភេទភ្លាមៗដោយសាររបាយការណ៍វានឹងបណ្តាលឱ្យបាត់បង់ភាពប្រែប្រួលជាបណ្តោះអាសន្នដែលនាំឱ្យមានសកម្មភាពបរាជ័យ។
អ្វីដែលបានរៀបរាប់ខាងលើគឺជាវិធីដោះស្រាយ ៧ យ៉ាងសម្រាប់ការឆាប់ចេញទឹកកាម។ ប្រសិនបើវានៅតែបណ្តាលឱ្យអ្នកមានបញ្ហាសូមផ្ញើសារដោយសេរី ខ្ញុំ ឬមានការពិភាក្សាជាមួយអ្នកជំនាញនិងអ្នកជំនាញរបស់អ្នក។




