fbpx

ជម្ងឺមហារីកផ្លោកនោម តើខ្ញុំអាចប្រឈមនឹងជម្ងឺនេះដែរឬទេ?

Blood 2
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

ឯកទេសជំនាញវះកាត់ប្រព័ន្ធទឹកនោម
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

Blood 1
Hematuria: ពាក្យវេជ្ជសាស្ត្រនៃការនោមបង្ហូរឈាម

ជម្ងឺមហារីកផ្លោកនោមជាជម្ងឺដែលឧស្សាហ៍រកឃើញក្នុងចំនោមជម្ងឺមហារីកដទៃទៀតនៅក្នុងប្រព័ន្ធទឹកនោមរបស់យើង។ ការនោមចេញមកដែលលាយជាមួយឈាម ហើយគ្មានការឈឺចាប់ នោះហើយជាសញ្ញាមួយដែលយើងគួរយកចិត្តទុកដាក់។ មានអាការៈសញ្ញាចំនួនពីរ ដែលយើងតែងនឹកដល់លទ្ធភាពដែលអាចនាំទៅកាន់ជម្ងឺមហារីកនេះបាន៖ ទី១សំដៅលើការជក់បារី ទី២សំដៅដល់អ្នកដែលប៉ះពាល់ផ្ទាល់ឬដោយប្រយោលទៅនឹងសារធាតុគីមីតែម្តង។

២ ហានិភ័យធំនៃជំងឺមហារីកប្លោកនោម

  1. ការជក់បារី
ការជក់បារីគឺជាហានិភ័យដ៏ធំមួយចំពោះជំងឺមហារីកប្លោកនោម
ការជក់បារីគឺជាហានិភ័យដ៏ធំមួយចំពោះជំងឺមហារីកប្លោកនោម

ការប្រើថ្នាំជក់គឺជាកត្តាសំខាន់ហើយធ្ងន់ធ្ងរមួយដែលបង្កើនកម្រិតប្រឈមទៅនឹងការកើតមហារីកផ្លោកនោម។ មនុស្សកើតមហារីកផ្លោកនោម គឺប្រហែលជា៥០ភាគរយមានប្រវត្តិជក់បារី! ដូចដែលអ្នកដឹងហើយថា ការជក់បារីបានបន្ថែមអត្ថិភាពដល់ទៅ 600ភាគរយដែលនាំអោយកើតជម្ងឺមហារីកនេះបើធ្វើការធៀបជាមួយមនុស្សមិនជក់បារី។ ហានិភ័យនៃការកើតជម្ងឺមហារីកទាក់ទងទៅនិងការជក់បារី គឺផ្តោតទៅលើកត្តាពីរនៃការជក់៖ ទី១គឺអំឡុងពេលជក់បារីយូរ ហើយទី២គឺម្រិតការជក់ច្រើនក្នុងមួយថ្ងៃជាដើម។ ខ្ញុំចង់បញ្ជាក់ប្រាប់ថាហានិភ័យដែលប្រឈមសម្រាប់អ្នកមានប្រវត្តិជក់បារីមកជាយូរ ហើយទើបសម្រេចចិត្តមកផ្តាច់បារីក្នុងពេលចុងក្រោយមិនយូរប៉ុន្មាននេះ សកម្មភាននេះនៅតែមិនអាចធើ្វអោយភាគរយដែលប្រឈមទៅនឹងជម្ងឺមហារីកមានការថមថយឡើយ នោះចង់មានន័យថាអោយតែប្រវត្តិអ្នកមានការជក់បារីយូរនោះអ្នកនៅតែប្រឈមដដែលទៅនឹងជម្ងឺមហារីកក្នុងរយះពេលរាប់ទស្សវត្សរ៍បន្តទៀត។

  1. ការប្រឈមនឹងសារធាតុគីមីផ្ទាល់
Occupations that related with Petroleum product are also at risk of Bladder cancer
មុខរបរដែលទាក់ទងនឹងផលិតផលប្រេងក៏មានហានិភ័យផងដែរ

មានអ្នកជម្ងឺប្រហែល 10-20%ដែលប្រឈមទៅនឹងហានិភ័យនៃការកើតជម្ងឺមហារីក។ នៅពេលដែលការងារប្រចាំរបស់អ្នកបានប៉ះផ្ទាល់ជាមួយនឹងសារធាតុគីមី ដែលអ្នកស្រូបចូលទៅតាមផ្លូវដង្ហើម ដូចជាអ្នកធ្វើការនៅក្នុងរោងចក្រផលិតថ្នាំពណ៌,កៅស៊ូក្រែប,ប្រេងឥន្ធនៈជាដើម ៕ល៕ ការងារទាំងអស់នេះសុទ្ធតែប្រថុយប្រថានទៅនឹងជម្ងឺមហារីកទាំងអស់ ក៏ប៉ុន្តែដើម្បីចៀសផុតពីការប្រឈមទាំងឡាយប្រធានគ្រប់គ្រងនៅតែអាចកែតម្រូវនឹងប្រើប្រាស់វិធានការពារសុវត្ថិភាពជូនអ្នកបាន។

នៅពេលនរណាម្នាក់ទទួលរងអាការៈនោមចេញមកមានឈាម ខ្ញុំសូមណែនាំអោយលោកអ្នកប្រញ៉ាប់ស្វែងរកគ្រូពេទ្យជំនាញដើម្បីពិភាក្សាជាបន្ទាន់។ នៅក្នុងស្ថានភាពបែបនេះគ្រូវពេទ្យជំនាញផ្នែកប្រព័ន្ធទឹកនោមមានតួនាទីយ៉ាងខ្លសំខាន់ក្នុងការជួយដោះស្រាយបញ្ញារបស់លោកអ្នក។ នៅពេលលោកអ្នកចូលទៅដល់បន្ទប់ពិភាក្សាជម្ងឺ គ្រូពេទ្យនឹងសួរប្រវត្តិជម្ងឺបូកផ្សំនឹងអាការៈជម្ងឺយ៉ាងក្បោះក្បាយ ហើយអាចមានការធ្វើកាយវិភាគមួយចំនួនផងដែរ លើសពីនេះទៅទៀតគ្រូពេទ្យអាចស្នើរសុំយកទឹកនោមរបស់អ្នកទៅទៅពិនិត្យបន្ថែម។ យើងនឹងធ្វើរោគវិនិច្ឆ័យយ៉ាងម៉តចត់ដើម្បីកំនត់អោយច្បាស់ថា តើអាការៈសញ្ញាដែលលោកអ្នកកំពង់កើតមានអាចនាំលោកអ្នកប្រឈមទៅនឹងជម្ងឺមហារីកផ្លោកនោមដែរឬអត់ ឬមួយវាត្រឹមតែអាការៈនៃការរលាកផ្លោកនោម ឬគ្រួសក្នុងតម្រងនោមឬយ៉ាងណា? ម៉ាស៊ីនស្កែនបូកជាមួយការចាក់ថ្នាំពណ៌ក្នុងស្ថានភាពនេះ វាពិតជាមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងការតាមដាននិងស្វែងរកអំពីសញ្ញានៃជម្ងឺមហារីផ្លោកនោម។

Hematuria urine bag
ការហូរឈាមខ្លាំងធ្វើឱ្យអ្នកដែលឈឺចាប់

បច្ចុប្បន្ននេះម៉ាស៊ីនវះកាត់ប្រភេទ អិនដូស្កូប (Endoscopic surgery) វាពិតជាអស្ចារ្យក្នុងការប្រើប្រាស់ដើម្បីវះកាត់ជម្ងឺមហារីកផ្លោកនោម។ ម៉ាស៊ីននេះត្រូវបានប្រើទាំងពីរមធ្យោបាយ ទី១ប្រើសម្រាប់ការព្យាបាលនិងទី២ប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យ។ តែដោយឡែកប្រសិនបើជាដុំសាច់វិញ (Tumor)! ដូចដែលអ្នកដឹងស្រាប់ហើយថា បើវានោះជាដុំសាច់គឺមានន័យថា វាប្រហែលអាចជាដំណាក់កាលនៃការរីករាលដាលនៃជម្ងឺមហារីកក៏ថាបាន ដូច្នេះប្រសិនបើវាជាមហារីកដែលស្ថិតក្នុងដំណាក់កាលរីករាលដាលហើយនោះ និតិវិធីអន្តរាគមន៍របស់ពេទ្យគឺមិនតម្រូវអោយមានការវះកាត់ប៉ះពាល់វាឡើយ។ ចូរចងចាំថាក្នុងករណីលោកអ្នកមានអាការសញ្ញាដូចដែលខ្ញុំរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់ប្រញ៉ាលស្វះស្វែររកកិច្ចអន្តរាគមន៍ពីគ្រូពេទ្យជំនាញជាបន្ទាន់។ ចូរចងចាំថា ការពារគឺប្រសើរជាងព្យាបាល។

មានព័ត៌មានលំអិតនិងព័ត៌មានជាច្រើនទៀតដែលខ្ញុំមិនអាចធ្វើឱ្យវាសមនឹងការសង្ខេបទំព័រមួយសម្រាប់អ្នកនៅទីនេះ។ ប្រសិនបើអ្នកគួរឱ្យចាប់អារម្មណ៍ចំពោះប្រធានបទឬចៃដន្យអ្នកមានបញ្ហាប្រហាក់ប្រហែលនឹងរោគសញ្ញាខាងលើសូមរកអ្នកជំនាញខាង urologist សម្រាប់ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឱ្យបានត្រឹមត្រូវនិងត្រឹមត្រូវឬអ្នកអាចទាក់ទងបានដោយសេរី។ ខ្ញុំ។ មានសុខភាពល្អមិត្តភក្តិរបស់ខ្ញុំ។

ឥតគិតថ្លៃ ១
ឥតគិតថ្លៃ ២
WeChat
WhatsApp BW ៣
Telegram ចុងក្រោយ
ជួរ

ប្រធានបទនៅលើ ជំងឺមហារីកស្បូន

ជម្ងឺក្រលៀន Polycystic៖ តើយើងត្រូវធ្វើអ្វី?

ជម្ងឺគីសតម្រងនោម តើយើងត្រូវធ្វើដូចម្តេច?

សម្រាប់ខ្ញុំជាអ្នកជំនាញខាង urologist ដែលដោះស្រាយបញ្ហាតម្រងនោមជារៀងរាល់ថ្ងៃ។ មាន​ជំងឺ​តម្រងនោម​ទាក់ទង​នឹង​ហ្សែន​មួយ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​វ័យ​ក្មេង ហើយ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ការ​ភ័យ​ខ្លាច ដែល​គេ​ហៅ​ថា “ជំងឺ​តម្រងនោម Polycystic”។ វាគឺជាស្ថានភាពនៃដំបៅជាច្រើននៅទូទាំងសរីរាង្គតម្រងនោម។ ថ្ងៃនេះ ខ្ញុំនឹងបកស្រាយជូនអ្នកទាំងអស់គ្នាអានបន្ត “Polycystic kidney disease: What should we do?“

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត។

កត្តាហានិភ័យដែលអាចកែប្រែបានលើការការពារជំងឺមហារីកក្រពេញប្រូស្តាត

ខណៈពេលដែលអ្នកជំងឺនៅការិយាល័យរបស់ខ្ញុំសួរច្រើនលើការការពារជំងឺមហារីកក្រពេញប្រូស្តាត ដូច្នេះនៅក្នុងប្រធានបទនេះ ខ្ញុំនឹងបង្ហាញអ្នកពីកត្តាហានិភ័យដែលអាចកែប្រែបានចំនួន 6 ដែលអ្នកអាចពិចារណា និងព្យាយាមធ្វើវាដោយខ្លួនឯងបាន។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកត្រូវតែដឹងថា មហារីកក្រពេញប្រូស្តាតក៏ពាក់ព័ន្ធជាចម្បងដែរ។អានបន្ត “6 Modifiable risk factors on Prostate cancer prevention“

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression  ក្នុងការអន្តរាគមន៍

ការព្យាបាលជម្ងឺមហារីកក្រពេញប្រូស្តាតដោយប្រើវិធីអ័រមនភេទឈ្មោល Testosterone suppression ក្នុងការអន្តរាគមន៍

នៅក្នុងប្រធានបទនេះ យើងនឹងបន្តផ្តោតទៅលើការព្យាបាលដោយប្រើ androgen deprivation នៅចំពោះអ្នកជំងឺមហារីកក្រពេញប្រូស្តាតជាមុន។ ខ្ញុំ​បាន​មក​ហាត់​នៅ​កម្ពុជា​ជាង​៥​ឆ្នាំ​មក​ហើយ។ ខ្ញុំបានរកឃើញថា អ្នកជំងឺមហារីកក្រពេញប្រូស្តាត ទំនងជាទទួលបានអត្រាខ្ពស់ក្នុងមួយឆ្នាំៗ ហើយជាទូទៅសម្រាប់ទាំងក្នុងស្រុក និងបរទេស ពួកគេបានព្យាយាមអានបន្ត “Androgen deprivation therapy in advance prostate cancer patient“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

2 គិតអំពី“ Bladder cancer, so do I?

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖