
ជម្ងឺមហារីកផ្លោកនោមជាជម្ងឺដែលឧស្សាហ៍រកឃើញក្នុងចំនោមជម្ងឺមហារីកដទៃទៀតនៅក្នុងប្រព័ន្ធទឹកនោមរបស់យើង។ ការនោមចេញមកដែលលាយជាមួយឈាម ហើយគ្មានការឈឺចាប់ នោះហើយជាសញ្ញាមួយដែលយើងគួរយកចិត្តទុកដាក់។ មានអាការៈសញ្ញាចំនួនពីរ ដែលយើងតែងនឹកដល់លទ្ធភាពដែលអាចនាំទៅកាន់ជម្ងឺមហារីកនេះបាន៖ ទី១សំដៅលើការជក់បារី ទី២សំដៅដល់អ្នកដែលប៉ះពាល់ផ្ទាល់ឬដោយប្រយោលទៅនឹងសារធាតុគីមីតែម្តង។
២ ហានិភ័យធំនៃជំងឺមហារីកប្លោកនោម
- ការជក់បារី

ការប្រើថ្នាំជក់គឺជាកត្តាសំខាន់ហើយធ្ងន់ធ្ងរមួយដែលបង្កើនកម្រិតប្រឈមទៅនឹងការកើតមហារីកផ្លោកនោម។ មនុស្សកើតមហារីកផ្លោកនោម គឺប្រហែលជា៥០ភាគរយមានប្រវត្តិជក់បារី! ដូចដែលអ្នកដឹងហើយថា ការជក់បារីបានបន្ថែមអត្ថិភាពដល់ទៅ 600ភាគរយដែលនាំអោយកើតជម្ងឺមហារីកនេះបើធ្វើការធៀបជាមួយមនុស្សមិនជក់បារី។ ហានិភ័យនៃការកើតជម្ងឺមហារីកទាក់ទងទៅនិងការជក់បារី គឺផ្តោតទៅលើកត្តាពីរនៃការជក់៖ ទី១គឺអំឡុងពេលជក់បារីយូរ ហើយទី២គឺម្រិតការជក់ច្រើនក្នុងមួយថ្ងៃជាដើម។ ខ្ញុំចង់បញ្ជាក់ប្រាប់ថាហានិភ័យដែលប្រឈមសម្រាប់អ្នកមានប្រវត្តិជក់បារីមកជាយូរ ហើយទើបសម្រេចចិត្តមកផ្តាច់បារីក្នុងពេលចុងក្រោយមិនយូរប៉ុន្មាននេះ សកម្មភាននេះនៅតែមិនអាចធើ្វអោយភាគរយដែលប្រឈមទៅនឹងជម្ងឺមហារីកមានការថមថយឡើយ នោះចង់មានន័យថាអោយតែប្រវត្តិអ្នកមានការជក់បារីយូរនោះអ្នកនៅតែប្រឈមដដែលទៅនឹងជម្ងឺមហារីកក្នុងរយះពេលរាប់ទស្សវត្សរ៍បន្តទៀត។
- ការប្រឈមនឹងសារធាតុគីមីផ្ទាល់

មានអ្នកជម្ងឺប្រហែល 10-20%ដែលប្រឈមទៅនឹងហានិភ័យនៃការកើតជម្ងឺមហារីក។ នៅពេលដែលការងារប្រចាំរបស់អ្នកបានប៉ះផ្ទាល់ជាមួយនឹងសារធាតុគីមី ដែលអ្នកស្រូបចូលទៅតាមផ្លូវដង្ហើម ដូចជាអ្នកធ្វើការនៅក្នុងរោងចក្រផលិតថ្នាំពណ៌,កៅស៊ូក្រែប,ប្រេងឥន្ធនៈជាដើម ៕ល៕ ការងារទាំងអស់នេះសុទ្ធតែប្រថុយប្រថានទៅនឹងជម្ងឺមហារីកទាំងអស់ ក៏ប៉ុន្តែដើម្បីចៀសផុតពីការប្រឈមទាំងឡាយប្រធានគ្រប់គ្រងនៅតែអាចកែតម្រូវនឹងប្រើប្រាស់វិធានការពារសុវត្ថិភាពជូនអ្នកបាន។
នៅពេលនរណាម្នាក់ទទួលរងអាការៈនោមចេញមកមានឈាម ខ្ញុំសូមណែនាំអោយលោកអ្នកប្រញ៉ាប់ស្វែងរកគ្រូពេទ្យជំនាញដើម្បីពិភាក្សាជាបន្ទាន់។ នៅក្នុងស្ថានភាពបែបនេះគ្រូវពេទ្យជំនាញផ្នែកប្រព័ន្ធទឹកនោមមានតួនាទីយ៉ាងខ្លសំខាន់ក្នុងការជួយដោះស្រាយបញ្ញារបស់លោកអ្នក។ នៅពេលលោកអ្នកចូលទៅដល់បន្ទប់ពិភាក្សាជម្ងឺ គ្រូពេទ្យនឹងសួរប្រវត្តិជម្ងឺបូកផ្សំនឹងអាការៈជម្ងឺយ៉ាងក្បោះក្បាយ ហើយអាចមានការធ្វើកាយវិភាគមួយចំនួនផងដែរ លើសពីនេះទៅទៀតគ្រូពេទ្យអាចស្នើរសុំយកទឹកនោមរបស់អ្នកទៅទៅពិនិត្យបន្ថែម។ យើងនឹងធ្វើរោគវិនិច្ឆ័យយ៉ាងម៉តចត់ដើម្បីកំនត់អោយច្បាស់ថា តើអាការៈសញ្ញាដែលលោកអ្នកកំពង់កើតមានអាចនាំលោកអ្នកប្រឈមទៅនឹងជម្ងឺមហារីកផ្លោកនោមដែរឬអត់ ឬមួយវាត្រឹមតែអាការៈនៃការរលាកផ្លោកនោម ឬគ្រួសក្នុងតម្រងនោមឬយ៉ាងណា? ម៉ាស៊ីនស្កែនបូកជាមួយការចាក់ថ្នាំពណ៌ក្នុងស្ថានភាពនេះ វាពិតជាមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងការតាមដាននិងស្វែងរកអំពីសញ្ញានៃជម្ងឺមហារីផ្លោកនោម។

បច្ចុប្បន្ននេះម៉ាស៊ីនវះកាត់ប្រភេទ អិនដូស្កូប (Endoscopic surgery) វាពិតជាអស្ចារ្យក្នុងការប្រើប្រាស់ដើម្បីវះកាត់ជម្ងឺមហារីកផ្លោកនោម។ ម៉ាស៊ីននេះត្រូវបានប្រើទាំងពីរមធ្យោបាយ ទី១ប្រើសម្រាប់ការព្យាបាលនិងទី២ប្រើសម្រាប់ការធ្វើរោគវិនិច្ឆ័យ។ តែដោយឡែកប្រសិនបើជាដុំសាច់វិញ (Tumor)! ដូចដែលអ្នកដឹងស្រាប់ហើយថា បើវានោះជាដុំសាច់គឺមានន័យថា វាប្រហែលអាចជាដំណាក់កាលនៃការរីករាលដាលនៃជម្ងឺមហារីកក៏ថាបាន ដូច្នេះប្រសិនបើវាជាមហារីកដែលស្ថិតក្នុងដំណាក់កាលរីករាលដាលហើយនោះ និតិវិធីអន្តរាគមន៍របស់ពេទ្យគឺមិនតម្រូវអោយមានការវះកាត់ប៉ះពាល់វាឡើយ។ ចូរចងចាំថាក្នុងករណីលោកអ្នកមានអាការសញ្ញាដូចដែលខ្ញុំរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់ប្រញ៉ាលស្វះស្វែររកកិច្ចអន្តរាគមន៍ពីគ្រូពេទ្យជំនាញជាបន្ទាន់។ ចូរចងចាំថា ការពារគឺប្រសើរជាងព្យាបាល។
មានព័ត៌មានលំអិតនិងព័ត៌មានជាច្រើនទៀតដែលខ្ញុំមិនអាចធ្វើឱ្យវាសមនឹងការសង្ខេបទំព័រមួយសម្រាប់អ្នកនៅទីនេះ។ ប្រសិនបើអ្នកគួរឱ្យចាប់អារម្មណ៍ចំពោះប្រធានបទឬចៃដន្យអ្នកមានបញ្ហាប្រហាក់ប្រហែលនឹងរោគសញ្ញាខាងលើសូមរកអ្នកជំនាញខាង urologist សម្រាប់ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលឱ្យបានត្រឹមត្រូវនិងត្រឹមត្រូវឬអ្នកអាចទាក់ទងបានដោយសេរី។ ខ្ញុំ។ មានសុខភាពល្អមិត្តភក្តិរបស់ខ្ញុំ។





2 បានគិតអំពី "Bladder cancer, so do I?"