តើគ្រួសតម្រងនោមគ្រប់ប្រភេទ តម្រូវអោយមានការព្យាបាល ជាការពិតដែរឬទេ?

អ៊ុលត្រាសោនពោះ
វេជ្ជបណ្ឌិត Pom Getbutton

Soaravy Weerasopone, ឯកទេសប្រព័ន្ធទឹកនោម

មន្ទីរពេទ្យសមិទិវេទ ស៊ីរាឆា ប្រទេសថៃ
We Wellness clinicឈុនបុរី ប្រទេសថៃ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា

ការពិភាក្សាផ្តល់យោបល់ដ៏សាមញ្ញមួយដែលខ្ញុំតែងតែជួប នៅពេលដែលភ្ញៀវមកធ្វើការពិនិត្យសុខភាព ពេលនោះហើយដែលគេបានរកឃើញគ្រួសជារឿងចៃដន្យ។ នៅក្នុងកញ្ចប់ពិនិត្យសុខភាព ឧបករណ៍ដែលត្រូវបានយកមកប្រើប្រាស់ជំនួយវិការភាគនិងធ្វើតេស្ត យើងឃើញថាភាគច្រើនតែងតែមានម៉ាស៊ីនអេកូសាស្ត្រតែម្តង។ យើងដឹងហើយថាម៉ាស៊ីនអេកូសាស្ត្រជាឧបករណ៍ពេទ្យមួយប្រភេទដែលមានគុណសម្បត្តិល្អហើយងាយស្រួលក្នុងការប្រើដើម្បីស្វែងរកភាពមិនប្រក្រតីណាមួយដែលបានកើតឡើង ម្យ៉ាងវិញទៀតម៉ាស៊ីននេះវាក៏បានជួយសន្សំសំចៃថវិការដល់ភ្ញៀវ ហើយភ្ញៀវអាចគេចផុតពីមធ្យោបាយដទៃផ្សេងទៀតដែលតម្រូវអោយភ្ញៀវប្រឈមមុខនឹងកាំរស្មី។ ក៏ប៉ុន្តែ នៅពេលដែលយើងនិយាយអោយស៊ីជម្រៅលទ្ធភាពនៃម៉ាស៊ីនអេកូសាស្ត្រនេះ ខ្ញុំអាចនិយាយបានថា ម៉ាស៊ីនអេកូសាស្ត្រ អាចដើរតួត្រឹមតែជាមធ្យោបាយក្នុងការត្រួសត្រាយរោគវិនិច្ឆ័យជាជំហានដំបូងតែប៉ុណ្ណោះ។

ការរកឃើញគ្រួសក្នុងតម្រងនោមដោយអ៊ុលត្រាសោន
អ៊ុលត្រាសោនគឺជាឧបករណ៍ដ៏ល្អមួយក្នុងការពិនិត្យមើល

ចូរនិយាយអំពីគុណវិបត្តិនៃការថតកាំរស្មីអ៊ុលត្រាសោនក្នុងការរកឃើញគ្រួសក្នុងតម្រងនោម។

  1. ជាឧបករណ៍ដំណើរការឯករាជ្យ
    • មានន័យថាការប្រើប្រាស់ម៉ាស៊ីនអេកូនេះ ប្រសិនបើយើងចង់បានគុណភាពនៃលទ្ធផលដែមានទំនោរជាលក្ខណះវិជ្ជមាន គឺតម្រូវអោយអ្នកបច្ចេកទេសរូបភាពវេជ្ជសាស្ត្រជាអ្នកដំណើរការ។
  2. មានទំនោរនិងអាត្រានៃការកើតឡើងទៅលើលទ្ធផលអវិជ្ជមានក្លែងក្លាយខ្ពស់
    • ទោះជាថ្វីដៃអ្នកដំណើរការម៉ាស៊ីននេះមានជំនាញនិងពូកែយ៉ាងណាក៏ដោយ ក៏លទ្ធផលនៃសុក្រិតភាពមិនទទួលបានលើសលប់ដូចការរំពឹងទុកនោះទេ។ ការយកម៉ាស៊ីនអេកូសាស្ត្រមករាវរកគ្រួសក្នុងតម្រងនោម តាមការសិក្សាគេឃើញថាជាលទ្ធផលនៃម៉ាស៊ីននេះអាចមានលទ្ធភាពរកឃើញគ្រួសតូចៗត្រឹម៤៥ភាគរយតែប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតម៉ាស៊ីននេះនៅមានកម្រិតក្នុងការញ៉ែកប្រភេទគ្រួសថាតើវាជាប្រភេទគ្រួសទូទៅ, ជាកំបោរដែលតោងជាប់សរសៃឈាម ឬជាកំបោដែលបង្កប់នៅក្នុងសាច់តម្រងនោម ឬក៏ជាអ្វីផ្សេង? ដោយយោងលើការញ៉ែកមិនច្បាស់ដូច្នេះហើយ ទើបធ្វើអោយអ្នកជម្ងឺនៅតែមានមន្ទិលសង្ស័យនៃលទ្ធផលដែលទទួលបាន។
  3. មានការពិបាកបន្តិចនៅពេលអ្នកជម្ងឺមានរូបរាងធាត់
    • ម៉ាស៊ីនអេកូសាស្ត្រដំណើរការដោយប្រើប្រព័ន្ធរលកសម្លេង ដូច្នេះហើយប្រសិនបើអ្នកជម្ងឺមានរូបរាងធាត់កម្រាស់ជាតិខ្លាញ់នោះឯងដែលទៅរារាំងរលកសម្លេងមិនអោយចូលដល់ ដូច្នោះជាលទ្ធផល ភាពសុក្រិតដែលទទួលបានគឺមិនអាចយកប្រើការជាផ្លូវការបានឡើយ។

នៅពេលដែលអ្នកជម្ងឺមកជួបខ្ញុំម្តងៗ ខ្ញុំតែងតែវាយតម្លៃថាតើមធ្យោបាយធ្វើតេស្តបែបណាដែលឆ្លើយតបទៅនឹងអាការៈជម្ងឺដែលបង្ហាញ។ ការកំនត់នូវវិធានធ្វើតេស្តដែលជាក់លាក់នឹងមិនខាតពេលវេលាសម្រាប់ដំណើរការនៃការធ្វើរោគវិនិច្ឆ័យនៃគ្រួស គឺគ្មានអ្វីប្រសើរជាងការប្រើឧបករណ៍ថតស្កែនដែលភាសាអង់គ្លេសហៅថា (CT scan)នោះទេ។ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញម៉ាស៊ីនស្កែនរបស់យើងផ្តល់ភាពច្បាស់កម្រិតខ្ពស់បំផុត ទៅលើលទ្ធភាពនៃការចាប់យករូបភាពនៃគ្រួសនៅក្នុងប្រព័ន្ធទឹកនោម សុក្រិតភាពដល់ទៅ៩៥ភាគរយឯណោះ ក្នុងន័យនេះគឺសំដៅទៅដល់លទ្ធភាពនៃការចាប់យករូបភាននៃគ្រួសដែលមានវិជ្ចមាឌតូចបំផុតក្នុងកម្រិត 1,25 មីលីមែត្របានដោយគ្មានឧបសគ្គអ្វីឡើយ។ នៅក្នុងការធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីនស្កែននេះ មានអ្នកជម្ងឺមួយចំនួនគាត់បានបារម្ភទៅលើការទទួលរងនូវកាំរស្មីពីម៉ាស៊ីនស្កែន ដើម្បីស្រាយចម្ងល់នៃរឿងកាំរស្មីនេះ ខ្ញុំនឹងបើកវង់ក្រចកនិយាយអំពីរឿងកាំរស្មីបន្តិចទៅចុះ។ បច្ចុប្បន្នភាពនៃឧបករណ៍បរិក្ខាពេទ្យសព្វថ្ងៃមានការរីកចម្រើននិងសុវត្ថិភាពយ៉ាងខ្លាំង ដោយការរចនានិងផលិតឡើងមានលក្ខណះសមស្របទៅតាមមាត្រដ្ឋានពិភពលោកដោយបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចទទួលបានយ៉ាងពិសេសបំផុត។ ជាអាទិ៍ម៉ាស៊ីនស្កែនដែលយើងប្រើនេះ គឺវាមានកម្រិតកាំរស្មីដែលធ្វើអោយប៉ះពាល់ដល់សុខភាពរាងកាយទាបបំផុត។ វាមានកម្រិតទាបដល់ទៅ60ដងបើធៀបជាមួយនឹងម៉ាស៊ីនថតកាំរស្មីអិចដែលផ្តល់ការថតក្នុងមួយប៉ុស្ត៍ ពិសេសជាងហ្នឹងទៅទៀតក្នុងទីតាំងដែលយើងស្កែនគឺមានឧបករណ៍ជួយកាត់បន្ថយកម្លាំងកាំរស្មីអោយត្រូវខ្លួនអ្នកជម្ងឺតិចជាទីបំផុត។

ការរកឃើញគ្រួសក្នុងតម្រងនោមដោយ CT Scan
ការស្កេនស៊ីធីគឺជាការស៊ើបអង្កេតច្បាស់លាស់ក្នុងការឃ្លាំមើលដុំថ្មក្នុងបំពង់ទឹកនោម

បន្តទៅទៀតខ្ញុំនឹងឆ្លើយទៅនឹងសំនួរមួយចំនួនទាក់ទិនទៅនឹងប្រធានបទមួយនេះ។ - តើយើងចាំបាច់ត្រូវយកគ្រួសដែលកើតមានចេញទាំងអស់ដែរឬទេ? ចម្លើយ៖ មិនមែនគ្រប់គ្រួសទាំងអស់ចាំបាច់ត្រូវតែយកចេញនោះទេ! តើអ្នកដឹងដែរឬទេថានៅក្នុងប្រព័ន្ធសរីរាង្គទឹកនោមរបស់យើងសរីរាង្គដែលមានចន្លោះទំហំដែលតូចជាងគេនោះគឺបពង់តភ្ជាប់ពីតម្រងនោមមកកាន់ផ្លោកនោមនោះឯង។ តាមទំហំរបស់បំពង់ដែលតភ្ជាប់ពីតម្រងនោមមកកាន់ផ្លោកនោម វាមានសមត្ថភាពអាចធ្វើអោយគ្រួសដែលមានទំហំត្រឹម 4មីលីម៉ែត្រប៉ុណ្ណោះដែលអាចធ្លាក់ចុះមកដោយគ្មានការឈឺចាប់បាន។ ដូច្នោះប្រសិនបើគ្រួសរបស់អ្នកមានទំហំក្រោម 4មីលីម៉ែត្រនោះយើងនឹងមិនធ្វើអីវាឡើយ យើងគ្រាន់តែអោយលោកអ្នកសង្កេតអាការៈនឹងធ្វើការតាមដានតែប៉ុណ្ណោះ។

យោបល់របស់ខ្ញុំ គឺខ្ញុំនៅតែប្រាប់លោកអ្នកអោយហូបទឹកអោយបានច្រើន គឺមិនអោយតិចជាង 2,5លីត្រក្នុងមួយថ្ងៃ។ បរិមាណទឹកដែលលោកអ្នកហូបចូលទៅវាមានគុណសម្បត្តិអាចធ្វើអោយទឹកនោមរបស់យើងមានកម្រិតគ្រប់គ្រាន់ដែលអាចជួយទម្លាក់គ្រួសអោយធ្លាក់ចុះមកដោយមិនទទួលការឈឺចាប់ឡើយ។ ជាការពិតណាស់វាគ្មានអ្វីដែលយើងដាក់ក្តីសង្ឃឹមរហូតដល់ទៅ100ភាគរយសម្រាប់វេជ្ជសាស្ត្រពេទ្យឡើយ។ សម្រាប់គ្រួសដែលមានទំហំតូចជាង4មីលីម៉ែត្រកម្រនឹងធ្វើអោយមានអាការៈឈឺណាស់។ សម្រាប់ខ្ញុំ ខ្ញុំគិតថាប្រសិនបើលោកអ្នកមានសញ្ញានៃការកើតគ្រួសតម្រងនោម លោកអ្នកគួរតែប្រញ៉ាប់ស្វែងរកគ្រូពេទ្យជំនាញនៃប្រព័ន្ធទឹកនោមដើម្បីពិភាក្សានឹងដោះស្រាយ កុំព្យាយាមទុកចោលរង់ចាំវាធ្វើទុក្ខធ្វើអ្វី។ ប្រសិនបើលោកអ្នកមានសំណួរឬចង់ពិភាក្សាបន្ថែមពាក់ព័ន្ធទៅបញ្ហាខាងលើនេះ លោកអ្នកអាចជួបខ្ញុំបាននៅការិយាល័យនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ សូមអរគុណ!

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ គ្រួសក្នុងតំរងនោម

ក្រួសតម្រងនោមប្រភេទ ក្រួសអាស៊ីតអ៊ុយរិក ក្រួសប្រភេទនេះអាចទទួលការព្យាបាលដោយលារលេបថ្នាំបាន

ប្រធានបទនេះនឹងផ្តោតលើគ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក។ ដោយសារ​មាន​អ្នក​ជំងឺ​ជា​ច្រើន​បាន​សួរ​ខ្ញុំ តើ​មាន​វិធី​ព្យាបាល​មាត់​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ទល់​នឹង​គ្រួស​ក្នុង​តម្រងនោម​ដែរ​ឬ​ទេ? ចម្លើយលឿនបំផុតគឺ បាទ! មានជម្រើសសម្រាប់ការព្យាបាលតាមមាត់ ប៉ុន្តែអាស្រ័យលើប្រភេទគ្រួសក្នុងតម្រងនោមដែលអ្នកបានទទួលរង។ បញ្ហាត្រូវការដូច្នេះ…

តើមានអាត្រាជោគជ័យប៉ុន្មានភាគរយសម្រាប់ការព្យាបាលដោយ ប្រើថ្នាំបណ្តេញគ្រួសនៅក្នុងបង្ហួរតម្រងនោម

វាជារឿងធម្មតាណាស់សម្រាប់ខ្ញុំក្នុងការថែរក្សាអ្នកជំងឺដែលមានការឈឺចាប់គ្រួសក្នុងបង្ហួរនោមដោយសួរសំណួរជាញឹកញាប់ពីពួកគេអំពីការព្យាបាលដោយវេជ្ជសាស្ដ្រលើការបណ្តេញថ្ម។ ចម្លើយទាំងអស់នឹងត្រូវបានរៀបចំនៅក្នុង Q&A ខាងក្រោមសំណួរ៖ តើវាអាចទៅរួចទេក្នុងការជៀសវាងការវះកាត់ដុំគីស? សំណួរ៖ តើ​ប្រូបាប៊ីលីតេ​នៃ​គ្រួស​ក្នុង​បំពង់​នោម​នឹង​មាន​ចំនួន​ប៉ុន្មាន…

ការគ្រប់គ្រងជំហ៊ានដំបូងដោយខ្លួនលោកអ្នកផ្ទាល់ក្នុងពេលដែលលោក អ្នកឈឺចាប់ដោយគ្រួសជាប់គាំងនៅក្នុងបង្ហួរតម្រងនោម

ការឈឺចាប់ថ្ម ureteric ត្រូវបានចាត់ទុកថាជាការឈឺចាប់ធ្ងន់ធ្ងរបំផុតមួយនៅក្នុងរាងកាយរបស់យើងអាចត្រូវបានទទួលរងពី។ ការឈឺចាប់នៅផ្នែកខាងនឹងកើតឡើងភ្លាមៗដែលជាលទ្ធផលពីការស្ទះគ្រួសក្នុងបំពង់នោម។ Ureter គឺជាសរីរាង្គបំពង់តូចមួយដែលមានប្រវែង 25 សង់ទីម៉ែត្រ មានមុខងារជាការដឹកជញ្ជូនទឹកនោមពីតម្រងនោមទៅកាន់ទឹកនោម…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

2 បានគិតអំពី "Do all kidney stones will need therapeutics?"

  1. ខ្ញុំមានបញ្ហាជាមួយនឹងការនោមមិននោម (ប្លោកនោមសកម្ម) ជីវិតរបស់ខ្ញុំគឺរញ៉េរញ៉ៃ។ ខ្ញុំមិនអាចគេងបាន ៣ សប្តាហ៍ទេព្រោះរាល់យប់ពេលខ្ញុំគេងខ្ញុំនឹងទទួលការជម្រុញប៉ុន្តែភ្លាមៗខ្ញុំទៅបង្គន់…ស្ទ្រីមតូចហើយគ្មានអ្វីទេ។ នេះគឺ ៨ ទៅ ១០ ដងក្នុងមួយយប់ដែលជះឥទ្ធិពលដល់សុខភាពនិងសុខុមាលភាពរបស់ខ្ញុំគុណភាពជីវិតរបស់ខ្ញុំបានធ្លាក់ចុះពីលើភ្នំ។ ខ្ញុំបានរកឃើញ DrSoarawee Weerasopone នៅលើ Google ស្វែងរក។ ជជែកជាមួយវេជ្ជបណ្ឌិតដែលគាត់អត់ធ្មត់ស្តាប់បញ្ហារបស់ខ្ញុំហើយផ្តល់ចម្លើយ។ គាត់សុំឱ្យខ្ញុំចូលមកធ្វើតេស្ត៍។ ៣ សប្តាហ៍ក្រោយមករោគស្វាយឬជម្ងឺរបស់ខ្ញុំបានបាត់។
    ខ្ញុំសូមផ្តល់អនុសាសន៍យ៉ាងខ្លាំងដល់លោកវេជ្ជបណ្ឌិត Soarawee ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការនោមទាស់; គាត់នឹងអង្គុយចុះហើយស្តាប់អ្នកហើយគាត់ក៏មានបុគ្គលិកលក្ខណៈល្អដែរ។

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖