fbpx

តើអ្វីជាការរលាកក្រពេញប្រូស្តាតស្រួចស្រាវ?

Prostatitis
FB បណ្ឌិត សូរ៉ាវី
Soarawee Weerasopone, MD

អ្នកឯកទេសខាងរោគវិទ្យា
មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញព្រះរាជាណាចក្រកម្ពុជា

មានអ្នកជម្ងឺមិនតិចនោះទេដែលមកជួបពិភាក្សាជាមួយខ្ញុំ ហើយបានសួរខ្ញុំនូវសំនួរជាច្រើនពាក់ព័ន្ធនឹងរឿងនេះ ដូចជា៖ តើខ្ញុំអាចកើតជម្ងឺរលាកក្រពេញប្រូស្តាតនេះដែរឬទេ? អ្នកជម្ងឺរលាកក្រពេញប្រូស្តាតមានអារម្មណ៍ធុញទ្រាន់នឹងអាការៈរបស់ពួកគេខ្លាំងណាស់។ ខ្ញុំនឹងឆ្លៀតពេលនិយាយអំពីអាការៈនៃជម្ងឺនេះបន្តិច ថាតើវាកើតឡើងដោយរបៀបណា? ហើយវាកើតឡើយយ៉ាងដូចម្តេច?

ពាក្យវេជ្ជសាស្ត្រសម្រាប់ការឆ្លងមេរោគប្រូស្តាតស្រួចស្រាវគឺ“ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវ” ។ ជាទូទៅរោគសញ្ញានឹងមានលក្ខណៈដូច

  1. ក្តៅខ្លួនគ្រួន ឬគ្រុនរងា
  2. ពេលនោមម្តងៗមានអារម្មណ៍ថាឈឺ
  3. នោមញឹកខុសធម្មតា
  4. មិនស្រួលខ្លួន
  5. ឈឺឆ្អឹងអាងត្រគាក
  6. ឈឺខ្លាំងនៅពេលដែលគ្រូពេទ្យធ្វើការពិនិត្យដោយយកម្រាមដៃលូកចូលតាមរន្ធបន្ទោបង់ស្ទាប់ក្រពេញប្រូស្តាត
Acute prostate infection
ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវភាគច្រើនបណ្តាលមកពីបាក់តេរី

ជាធម្មតាជម្ងឺនេះកើតឡើងបណ្តាលមកពីការចម្លងបាក់តេរីមួយប្រភេទ ដែលមានឈ្មោះថា អ៊ីកូឡៃ (E coli) ។ អ៊ីកូឡៃជាបាក់តេរីដែលមានលក្ខណៈសាមញ្ញនឹងជួបច្រើនបំផុតក្នុងពេលបច្ចុប្បន្ននេះ។ នៅក្នុងការញ៉ែកបាក់តេរីប្រភេទនេះគេបានរកឃើញកំពូលមេរោគសកម្មចំនួនមួយដែលភាគច្រើនឆ្លងតាមការរួមភេទ មេរោគប្រភេទនោះមានឈ្មោះថា ក្លាម៉ៃឌាឬណៃសឺរៀ (Chamydia or Nersseria)ប្រភេទមេរោគដែលបង្ករអោយមានអាការៈធ្ងន់ធ្ងរ យើងរមែងតោងតែឃើញកើតមានចំពោះអ្នកជម្ងឺដែលមានជម្ងឺប្រចាំកាយច្រើនយ៉ាង។ ការចម្លងមេរោគចូលទៅកាន់ក្រពេញប្រូស្តាតអាចកើតឡើង តាមរបៀបដូចតទៅនេះ យើងនឹងចំណាត់ថ្នាក់ភាពងាយចម្លងរោគទៅតាមអាយុជាកត្តាគោល។

  1. សម្រាប់បុរសវ័យក្មេង៖ ប្រវត្តិជម្ងឺបានបង្ហាញអំពីការដែលមិនការពារនៅពេលរួមភេទ នោះវាអាចធ្វើអោយបង្ហួរនោមមានការរលាកនិងមានការចម្លងរោគ។ នៅពេលមានការចម្លងរោគទៅកាន់ផ្លោកនោមក្តីឬការចម្លងរោគនៅក្នុងពងស្វាសក្តី ការចម្លងរោគនេះគឺងាយស្រួលក្នុងការបើកផ្លូវអោយមេរោគវាធ្វើដំណើរបន្តទៅកាន់ក្រពេញប្រូស្តាត។
  2. សម្រាប់វ័យបុរសចំណាស់៖ ប្រវត្តិជម្ងឺដែលធ្លាប់មានការច្រិបសាច់ប្រូស្តាត ឬមានការសុងទឹកនោមតាមបង្ហួរនោមរយៈពេលយូរ កត្តាទាំងនេះវាធ្វើអោយអ្នកជម្ងឺមានការប្រឈមខ្លាំងក្នុងការចម្លងរោគ។

នៅពេលដែលមានការសង្ស័យថាអ្នកជម្ងឺអាចមានការរលាកក្រពេញប្រូស្តាតស្រួចស្រាវដែលបង្ករដោយបាក់តេរីនោះ អ្នកជម្ងឺត្រូវថែទាំខ្លួនប្រាណហើយប្រញាប់មករកគ្រូពេទ្យជំនាញនៃប្រព័ន្ធទឹកនោមដើម្បីពិភាក្សាព្យាបាល។ មានអាត្រាប្រហែល១០ភាគរយនៃអ្នកជម្ងឺដែលតម្រូវអោយមានការយកទឹកនោមទៅបណ្តុះមើលមេរោគ។ ទោះយ៉ាងក៏ដោយយើងនៅតែតម្រូវអោយមានការប្រើប្រាស់ថ្នាំព្យាបាលសម្រាប់ជម្ងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវជាប្រភេទថ្នាំផ្សះ (Antibiotic)អោយបានត្រឹមត្រូវ។ ថ្នាំផ្សះជាប្រភេទថ្នាំមួយដែលអាចជ្រាប់ចូលទៅក្នុងជាលិកានៃក្រពេញប្រូស្តាតបានល្អ ដោយយោងទៅលើភាពស្មុគស្មាញនៃរចនាសម្ព័ន្ធនៃក្រពេញដែលថ្នាំដទៃទៀតពិបាកនឹងជ្រាប់ចូលទៅដល់។ Fluoroquinolone ជាប្រភេទថ្នាំដេលផ្ទុកសារធាតុពិសេសមួយដែលងាយនឹងជ្រាប់ចូលទៅក្នុងជាលិកាក្រពេញប្រូស្តាត។ សេចក្តីបារម្ភមួយចំនួនដែលអាចជួបប្រទះបន្ទាប់ពីការព្យាបាលរួចរាល់៖

  1. ប្រឈមជាមួយកត្តាអសមត្ថភាពក្នុងការបង្ករកំនើត
  2. ប្រឈមជាមួយភាពជឿនលឿននៃមេរោគដែលធ្វើអោយរលាកក្រពេញប្រូស្តាតរាំរ៉ៃ ដូចជាការរលាកបំពង់នាំមេជីវិតឈ្មោល និងការរលាកបំពង់តម្រងនោម (epididymis or pyelonephritis)។
  3. ១០ភាគរយនៃអ្នកជម្ងឺអាចវិវឌ្ឍន៍ទៅជាអាការៈនៃការឈឺអាងត្រគាក ហើយនឹងមានផលរំខាននៅចន្លោះទ្វារធំនិងពងស្វាស់។

សំណួរណាមួយអ្នកអាចមានអារម្មណ៍សេរីដើម្បីពិភាក្សាជាមួយ ខ្ញុំ.

ឥតគិតថ្លៃ ១
ឥតគិតថ្លៃ ២
WeChat
WhatsApp BW ៣
Telegram ចុងក្រោយ
ជួរ
ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ៖ ជម្រើសនៃការព្យាបាល

ជម្រើសក្នុងការព្យាបាល ជម្ងឺរលាកក្រពេញប្រូស្តាតរាំរ៉ៃ

ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ ឬការរលាករ៉ាំរ៉ៃនៃក្រពេញប្រូស្តាតដែលត្រូវបានចាត់ទុកថាជាបញ្ហាពិបាកព្យាបាលនៅក្នុងការិយាល័យ Urology ។ ប្រធានបទនេះនឹងផ្តល់ឱ្យអ្នកនូវរូបភាពទាំងមូលក្នុងការព្យាបាលជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ។ ដំបូងអ្នកត្រូវយល់ថាលក្ខខណ្ឌនេះដែលត្រូវបានបែងចែកជា 2 ប្រភេទដោយប្រវត្តិធម្មជាតិរបស់វាដែលជាវិសាលគមនៃការគ្រប់គ្រងដែលអានបន្ត “Chronic prostatitis: Treatment options“

ទឹកនោមសំណល់៖ ហេតុអ្វីយើងត្រូវវាស់?

ហេតុអ្វីយើងចាំបាច់ត្រូវវាស់ទឹកនោមដែលនៅសល់ក្នុងប្លោកនោម ក្រោយពីនោមរួចហើយ?

អ្នកជំងឺជាច្រើននៅការិយាល័យរោគស្ត្រីតែងតែសួរខ្ញុំថា“ ហេតុអ្វីបានជាវេជ្ជបណ្ឌិតត្រូវការឱ្យយើងធ្វើការវាស់ទឹកនោមដែលនៅសេសសល់?” ខ្ញុំនឹងពន្យល់អ្នកឱ្យកាន់តែច្បាស់នៅក្នុងអត្ថបទនេះ។ ការនោមខុសពីធម្មតាអាចបណ្តាលមកពីកត្តាជាច្រើនហើយមូលហេតុគួរឱ្យសង្ស័យមួយគឺអសមត្ថភាពក្នុងការបញ្ចេញប្លោកនោមឬបំពេញប្លោកនោម។អានបន្ត “Residual urine: why we need to measure ?“

បំពង់បូម Foley

ឧបករណ៍សុងនោម! តើវាជាអ្វីទៅ? តើវាផ្តល់ភាពគ្រោះថ្នាក់ដែរឬទេ?

ដោយមិនសង្ស័យ, ខ្ញុំ, អ្នកជំនាញខាង urologist, ត្រូវបានគេប្រើដើម្បីរឿងនេះ "នីតិវិធីនៃការធ្វើតេស្តិ៍ Foley" ។ ប៉ុន្តែផ្ទុយទៅវិញអ្នកជំងឺជំនួសវិញដែលហាក់ដូចជាមិនសមហេតុសមផលចំពោះរឿងនេះនៅទីនេះ។ ប្រព័ន្ធបំពង់បង្ហួរនោមតែងតែធ្វើឱ្យពួកគេភ័យខ្លាចនៅពេលដាក់របស់នេះចូលទៅក្នុងបង្ហួរនោម។ ប្រធានបទនេះនឹងបង្ហាញអំពីសំនួរទូទៅដែលខ្ញុំសួរអានបន្ត “Urethral catheter: What’s it for? Is it harmful?“

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

2 គិតអំពី“ What is the acute prostate infection?

ទុកឱ្យការឆ្លើយតប

kmភាសាខ្មែរ
អ្នកសរសេរប្លុក %d ដូចនេះ៖