មានអ្នកជម្ងឺជាច្រើនមកជួបខ្ញុំ ហើយគាត់បានសួរខ្ញុំទាក់ទិនទៅនឹងជម្ងឺរលាកផ្លោកនោមរបស់ពួកគាត់ ហើយគាត់បានត្អូញអំពីអាការះនៃការឈឺចាប់របស់គាត់។ ជម្ងឺរលាកផ្លោកនោមនេះ ជាភាសាបច្ចេកទេសពេទ្យយើងហៅវាថា acute cystitis ។ ពួកគាត់សួរខ្ញុំថា ហេតុអ្វីពួកគាត់មានជម្ងឺនេះ? អ្នកជម្ងឺរលាកផ្លោកនោមមួយចំនួនមានអាការៈតាំងពីចាប់ផ្តើមការចម្លងរោគដំបូង ចំនែកអ្នកជម្ងឺរលាកផ្លោកនោមមួយក្រុមទៀតគឺឧស្សាហ៍កើតមានអាការៈសញ្ញានៃជម្ងឺនេះច្រើនស្ទើររាប់មិនអស់ក្នុងមួយឆាកជីវិតរបស់ពួកគាត់ ទោះបីជាពួកគាត់បានស្វះស្វែងរកវីធីដោះស្រាយនិងព្យាបាលជម្ងឺនេះអោយរួចផុតពីជីវិតរបស់ពួកគាត់យ៉ាងណាក៏ដោយ។ ប្រធានបទលើកនេះ ខ្ញុំនឹងលើកយករបៀបនៃការចម្លងមេរោគចូលទៅក្នុងប្រព័ន្ធទឹកនោមរបស់យើងមកបង្ហាញ ដើម្បីអោយយើងបានយល់និងជ្រាបច្បាស់ បន្ទាប់ពីនោះលោកអ្នកនឹងអាចស្រមៃរូបភាពនៃរបៀបការចម្លងមេរោគនៅក្នុងបង្ហួរនោមរបស់យើងជាក់ជាមិនខានឡើយ។
ត្រូវការថ្នាំបំប៉នការពារជំងឺរលាកក្រពះ? សូមចូលទៅកាន់ទំព័រអាហារបំប៉នដែលបានណែនាំនៅទីនេះ!

ការចម្លងមេរោគចូលទៅក្នុងផ្លោកនោមឬជម្ងឺរលាកផ្លោកនោមនឹងបង្ហាញសញ្ញាអាការៈមួយចំនួនដូចតទៅនេះ ៖
- មានអារម្មណ៍ថានោមចេញមកផ្សាហើយឈឺ
- ពិបាកទ្រំពេលឈឺនោមម្តងៗ
- នោមញឹកខុសធម្មតា
- ពេលឈឺនោមមានអារម្មណ៏ថាឈឺអួលនៅលើថ្ងាស់នៃប្រដាប់ភេទ។
- នោមចេញមកមានឈាមលាយជាមួយ (ឃើញហើយមានអារម្មណ៍ព្រឺខ្លាច)
យើងឃើញថាជម្ងឺរលាកផ្លោកនោមភាគច្រើនកើតទៅលើស្រ្តី! មានរបាយការណ៍និយាយថា ១០%នៃស្រ្តីគឺបានកើតជម្ងឺរលាកផ្លោកនោមរៀងរាល់ឆ្នាំ។ ក្នុងនោះមានស្រ្តីចំនួន១នាក់ត្រូវបានទទួលរងអាការៈនៃជម្ងឺរលាកផ្លោកនោមយ៉ាងហោចណាស់គឺម្តងក្នុងមួយឆាកជីវិតរបស់គាត់។ យើងបានរកឃើញថាមេរោគដែលបង្ករនេះមានឈ្មោះថា (អ៊ីកូឡៃ) ជាការពិតមេរោគនេះវាមានប្រភពនៅក្នុងពោះវៀនធំរបស់យើង មេរោគអ៊ីកូឡៃរស់នៅយ៉ាងស្ងប់ស្ងៀមនៅក្នុងពោះវៀនធំរបស់យើង តែនៅពេលដែលវាបានផ្លាស់ទីចូលមកកាន់ប្រព័ន្ធទឹកនោមរបស់យើងវិញ គឺវាពិតជាគួរអោយខ្លាចណាស់ ហើយវាពិតជាទៅធ្វើបាបផ្លោកនោមរបស់យើង។
អ៊ីកូឡៃវាពិតជាមានសមត្ថភាពទៅគ្រប់គ្រងតំបន់ចន្លោះទ្វារធំនិងពងស្វាសហើយនិងទ្វារមាសរបស់យើងមែន! នៅពេលដែលយើងធ្វើការបន្ទោបង់មេរោគនេះវាក៏បានធ្វើការផ្លាស់ទីដូចគ្នាដែរ គឺនៅពេលនោះហើយដែលវាបានចូលទៅក្នុងបង្ហួរនោមរបស់យើង ដោយដើរតោងឡើងទៅលើដូចជាសត្វចម្លែកមួយក្បាលអីចឹង។ សំនួរសួរថា តើអាចប្រើវិធីធម្មជាតិណាមួយដើម្បីកំចាត់និងបង្អាក់ការធ្វើដំណើររបស់វាកុំអោយវាចូលទៅក្នុងបង្ហួរនោមឬប្រព័ន្ធទឹកនោមយើងបានដោយរបៀបណា? ចម្លើយគឺបានឆ្លើយថា …មានវាពិតជាមាន អាវុធដែលអាចជួយបង្អាក់និងរារាំងវានោះ គឺជាទឹកនោមរបស់យើងនោះឯង ទឹកនោមអាចទាញទម្លាក់មេរោគអោយត្រឡប់មកក្រោយវិញ ហើយជាពិសេសជាងទឹកនោមទៅទៀតគឺអង្គទីករដ៏ខ្លាំងខ្លារបស់យើង គឺពិតជាខ្លាំងគឺអាចសម្លាប់មេរោគនោះបាន មុននឹងមេរោគនេះចូលទៅក្នុងបង្ហួរនោមហើយបង្ករអោយមានការរលាកផ្លោកនោមរបស់យើង។ ប៉ុន្តែមេរោគនេះវាមានលក្ខណៈពិសេសម្យ៉ាងគឺវាអាចបន្លំខ្លួនរបស់វានៅក្នុងកោសិកានៃភ្នាសាច់ផ

ជាចុងក្រោយប្រសិនបើមេរោគនេះវាបានធ្វើដំណើរទៅដល់កោសិកាភ្នាសសាច់ផ្លោកនោមយើងហើយនោះ ផ្លោកនោមរបស់យើងនឹងទទួលផលរំខានពីការបង្ករពីមេរោគនេះ គឺវានឹងបង្ករអោយមានការរលាកដល់ផ្លោកនោមរបស់យើងភ្លាមៗតែម្តង។ ដូច្នោះដំណាក់កាលនេះការកំចាត់មេរោគ គឺចៀសមិនផុតពីការប្រើថ្នាំផ្សះនោះទេ។ ការប្រើថ្នាំផ្សះគឺត្រូវប្រើថ្នាំដែលមានប្រសិទ្ធិភាពខ្ពស់អាចសម្លាប់មេរោគប្រភេទនេះបាន ហើយទទួលផលប៉ះពាល់ពីថ្នាំតិចបំផុត ហើយទៅអនាគតវានឹងមិនប្រឆាំងជាមួយថ្នាំដែលយើងធ្លាប់បានប្រើ។ ជាទូទៅ ជម្ងឺរលាកផ្លោកនោមជាធម្មតាយើងចាត់ទុកថាជារឿងសាមញ្ញប្រសិនបើការបង្កររោគមិនលើសពី២ដងក្នុងអំឡុងពេល ៦ខែ ឬនិយាយម្យ៉ាងទៀតថា យើងអាចទទួលយកការចម្លងរោគបានដោយមិនលើសពី៣ដងក្នុងរយៈពេល១ឆ្នាំ។ និយាយអោយងាយយល់យើងចាត់ទុកការចម្លងរោគជាលក្ខណៈធម្មតាប្រសិនបើភាពញឹកនៃការចម្លងរោគត្រឹមតែ៣ដងក្នុងមួយឆ្នាំ តែប្រសិនបើការចម្លងរោគកើតឡើងច្រើនដងជាងចំនួនខាងលើនេះ យើងនឹងតម្រូវអោយមានការតាមដាននឹងធ្វើតេស្តស៍ដើម្បីរកមូលហេតុនៃការចម្លងរោគអោយជាក់លាក់ជាងគ្រាមុន។
ជាចុងក្រោយ តែមិនទាន់បញ្ចប់ គេនិយាយថា **ការពារមុន គឺប្រសើរជាងព្យាបាល** ការបង្ការនិងការការពារគឺតែងតែប្រសើរជាជាងមានការចម្លងរោគហើយរត់រកការព្យាបាលក្រោយ។ នៅពេលដែលយើងដឹងថាមេរោគអ៊ីកូឡៃមានរបៀបចម្លងយ៉ាងណាហើយនោះ យើងតែងតែមានការណែនាំវិធីអនុវត្តដើម្បីចៀសផុតនៃការចម្លង។ នៅពេលដែលអ្នកជួបពិភាក្សាជាមួយពេទ្យអ្នកតែងតែទទួលបានការណែនាំពីរប្រយោគដូចខាងក្រោមនេះ ដើម្បីយកទៅអនុវត្ត តែជួនកាលពេទ្យក៏មិនបានប្រាប់ហេតុផលថាហេតុអ្វីត្រូវអនុវត្តរបៀបនេះមកពីអ្វីដែរ?
- ផឹកទឹកអោយបានច្រើន គឺជាង២លីត្រក្នុងមួយថ្ងៃដើម្បីការពារកុំអោយទឹកនោមរបស់អ្នកល្អក់ឬលឿង(ទឹកនោមព៌ណលឿងមានន័យថា អ្នកផឹកទឹកមិនទាន់បានគ្រប់គ្រាន់)។
- កុំប្រឹងទប់នោម! ការទ្រំមិនទៅនោម នេះស្មើនឹងអ្នកបានទុកពេលអោយមេរោគដែលកំពុងធ្វើដំណើរទៅកាន់ផ្លោកនោម មានពេលច្រើនដើម្បីធ្វើដំណើរទៅដល់គោលដៅរបស់វា ហើយបង្ករការចម្លង។
- ថ្នាំបំប៉នហួសកំរិតមានអត្ថប្រយោជន៍មួយចំនួនក្នុងការកាត់បន្ថយអត្រាកើតឡើងដដែលៗ។
ប្រសិនបើអ្នកមានសំណួរឬវាមិនមានភាពប្រសើរឡើងសូម្បីតែអ្នកបានអនុវត្តនិងផ្លាស់ប្តូរយ៉ាងតឹងរឹងលើការកែប្រែឥរិយាបថរបស់អ្នកក៏ដោយ ខ្ញុំ បើដូចនេះ។ អរគុណ!





4 បានគិតអំពី "Why my bladder got infected?"