ការវះកាត់ដុំថ្មតម្រងនោមដោយឡាស៊ែរឡាស៊ែរ

ថ្មឡាស៊ែរ
វេជ្ជបណ្ឌិត Pom Getbutton

Soaravy Weerasopone, ឯកទេសប្រព័ន្ធទឹកនោម

មន្ទីរពេទ្យសមិទិវេទ ស៊ីរាឆា ប្រទេសថៃ
We Wellness clinicឈុនបុរី ប្រទេសថៃ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា

មានរបាយការណ៍ពិសេសមួយបានបញ្ជាក់អំពីវិធីនៃការឆ្លុះវះកាត់គ្រួសក្នុងប្រព័ន្ធបង្ហួរនោមដោយប្រើកាំរស្មីជាលើកដំបូងគេបង្អស់ ដោយជនជាតិអល្លឺម៉ង់និងជនជាតិអង់គ្លេសក្នុងអំឡុងឆ្នាំ 1988។ ក្នុងនោះដែរមានការពេញចិត្តយ៉ាងខ្លាំងចំពោះភាពជោគជ័យនៃការវះកាត់ដល់ទៅ 84% ចំណែកកត្តាបរាជ័យគឺនិយាយតែអំពីការរត់បញ្រ្ចាស់នៃបំនែកគ្រួសដែលត្រូវបានបាញ់បំបែកដោយកាំរស្មីតែប៉ុណ្ណោះ គឺបំនែកគ្រួសនេះវាបានរត់ត្រឡប់ចូលទៅក្នុងតម្រងនោមវិញ។ ប្រៀបធៀបការរត់ត្រឡប់ទៅវិញនៃបំនែកគ្រួសនេះដូចទៅនឹងការដាល់មួយដៃចំនឹងមុខ គឺមានន័យថាសាច់ថ្ពាល់យើងពេលកម្លាំងកណ្តាប់ដៃវាយប៉ះចំ សាច់មុខរបស់យើងវានឹងប៉ើង ប៉ើងហើយវានឹងត្រឡប់មកវិញ បំនែកគ្រួសក៏វាដូច្នោះដែរ បាញ់ហើយវាបែក បែកហើយ បំនែកវារត់ត្រឡប់ចូលទៅក្នុងតម្រងនោមវិញខ្លះ។ ប្រសិនបើករណីរបៀបនេះកើតឡើង ការវះកាត់ដោយបើកមុខចូលទៅយកគ្រួស ប្រហែលគេចមិនផុតឡើយ។ 

ការឈឺចាប់ថ្ម
ការឈឺចាប់ថ្មតែងតែទទួលរងនូវការអត់ធ្មត់ច្រើន

ទំនើបកម្មការវះកាត់ដោយប្រើកាំរស្មីដើម្បីបំបែកគ្រួស បច្ចេកវិជ្ជានេះវាមានអាយុកាល 31ឆ្នាំហើយមកដល់ពេលបច្ចុប្បន្ន។ តើឥឡូវយើងមានវណ្ណកម្មអ្វីថ្មី ឬមួយមានការរីកចម្រើនជាងមុនលើផ្នែកនេះដែរឬទេ? និយាយដល់រឿងនេះ ខ្ញុំនឹងលើកបង្ហាញការទាំងនេះខ្លះៗដូចតទៅ ៖ ចូរចង់ចាំថាការប្រើឧបករណ៍ផ្នែកវេជ្ជសាស្រ្តព្យាបាលក្តី ឬការប្រើថ្នាំពេទ្យព្យាបាលក្តី រឿងទាំងពីនេះវាមានគុណសម្បត្តិនិងគុណវិបត្តិដើរទន្ទឹមគ្នាជានិច្ច។ ប៉ុន្តែអ្វីដែលគ្រូពេទ្យបារម្ភនិងយកចិត្តទុកដាក់ជាងគេនោះគឺ “សុវត្ថិភាពរបស់អ្នកជម្ងឺ”។ ការដែលយើងបារម្ភបំផុតសម្រាប់រឿងមួយនេះគឺបញ្ហា (កាំរស្មី) ដូច្នោះបើមានការប្រើកាំរស្មីយើងត្រូវប្រាកដចិត្តអោយច្បាស់ថាការប្រើកាំរស្មីនឹងមិនចំណាយពេលយូរពេកដល់អ្នកទទួលកាំរស្មីនិងអ្នកដែលធ្វើការបាញ់កាំរស្មីផងដែរ។  

មានកាំរស្មីជាច្រើនប្រភេទដែលត្រូវបានច្នៃយកមកប្រើប្រាស់ ហើយក្នុងនោះមានកាំរស្មីមួយប្រភេទដែលត្រូវបានយកប្រើប្រាស់ក្នុងការបាញ់រំលាយគ្រួសក្នុងប្រព័ន្ធបង្ហួរនោម វាមានឈ្មោះថា ដូចតទៅនេះ holmium: yttrium-aluminum-garnet (Ho: YAG) ៖ 

យន្ដការឡាស៊ែរ Holmium
យន្ដការឡាស៊ែរ Holmium

គុណសម្បត្តិនៃឡាស៊ែរ Holmium

  • Ho:YAG ជាប្រភេទកាំរស្មីដែលមានការឆ្លើយតបខ្ពស់ទៅនឹងសារធាតុទឹក ដូច្នោះហើយយើងឃើញថា វាមិនសូវផ្តល់កំដៅខ្លាំងប៉ះពាល់ទៅនឹងប្រព័ន្ធបង្ហួរនោមរបស់យើងប៉ុន្មាននោះទេ។ មានរបាយការណ៍ខ្លះនិយាយថាកំដៅនេះឯងដែលនាំកាំរស្មីទៅប៉ះនឹងប្រព័ន្ធផ្នែកខាងក្នុងនៃរាងកាយរបស់យើង ហើយពេលខ្លះវាក្តៅឡើងទៅដល់ ៧០ដឺក្រេសេ ដែលមានផលប៉ះពាល់ទៅនឹងតម្រងនោមយើងផ្ទាល់ផងដែរ។ 
  • New Ho: YAG ជាប្រភេទកាំរស្មីដែលអាចបម្លែងនឹងធ្វើការបំបែកគ្រួសយ៉ាងលឿន ហើយមិនងាយជួបប្រទះបំនែកគ្រួសក្រោយបែកដែលវារត់ត្រឡប់ចូលទៅក្នុងតម្រងនោមឡើយ វាកម្រនឹងជួបបញ្ហានេះណាស់។ 
  • Ho: YAG ជាប្រភេទកាំរស្មីដែលមិនអាចរំញ៉ោចកម្លាំងខ្លាំងជាង ៥សង់ទីម៉ែត្រនៅក្នុងបរិយាកាស ដូច្នេះទើបមិនមានរបាយការណ៍ណាដែលសរសេរថា ការបាញ់កាំរស្មីប្រភេទនេះបង្កររបួសស្នាមដល់កែវភ្នែកគ្រូពេទ្យអ្នកបាញ់ឡើយ។ 
  • Ho: YAG កាំរស្មីប្រភេទនេះត្រូវបានរាយការណ៍តាមរយៈការសិក្សាមួយចំនួនបង្ហាញថាអាត្រាភាពជោគជ័យចាប់ពី 95%-96% សម្រេចបានគ្រប់ទីតាំងនៃគ្រួសដែលស្តិតនៅក្នុងប្រព័ន្ធបង្ហួរនោមរបស់យើង។ 

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញរបស់យើងត្រូវបានបំពាក់ម៉ាស៊ីនបាញ់កាំរស្មី Ho:YAG ប្រភេទនេះ ដើម្បីជួយដោះស្រាយបញ្ហាកុំអោយបំនែកគ្រួសរត់ត្រឡប់ចូលទៅក្នុងតម្រងនោមវិញក្រោយការបាញ់កាំរស្មីបំបែកគ្រួសហើយ។ ការវះកាត់របៀបបាញ់កាំរស្មីប្រភេទនេះ វាជាមធ្យោបាយការវះកាត់ដ៏លឿនហើយមានប្រសិទ្ធិភាពនិងមិនប្រឈមជាមួយផលប៉ះពាល់ផ្សេងៗក្រោយពេលធ្វើ ការសម្រាកនៅពេទ្យក៏ចំណាយពេលយូរ។ បើលោកអ្នកមានសំនួរឬចង់ដឹងច្បាស់រាល់ព័ត៏មានផ្សេងៗទាក់ទងនឹងបញ្ហាខាងលើនេះ លោកអ្នកអាចអញ្ជើញមកកាន់មន្ទីរពេទ្យដើម្បីសាក់សួរបាន។

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ គ្រួសក្នុងតំរងនោម

ក្រួសតម្រងនោមប្រភេទ ក្រួសអាស៊ីតអ៊ុយរិក ក្រួសប្រភេទនេះអាចទទួលការព្យាបាលដោយលារលេបថ្នាំបាន

ប្រធានបទនេះនឹងផ្តោតលើគ្រួសក្នុងតម្រងនោម អាស៊ីតអ៊ុយរិក។ ដោយសារ​មាន​អ្នក​ជំងឺ​ជា​ច្រើន​បាន​សួរ​ខ្ញុំ តើ​មាន​វិធី​ព្យាបាល​មាត់​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ទល់​នឹង​គ្រួស​ក្នុង​តម្រងនោម​ដែរ​ឬ​ទេ? ចម្លើយលឿនបំផុតគឺ បាទ! មានជម្រើសសម្រាប់ការព្យាបាលតាមមាត់ ប៉ុន្តែអាស្រ័យលើប្រភេទគ្រួសក្នុងតម្រងនោមដែលអ្នកបានទទួលរង។ បញ្ហាត្រូវការដូច្នេះ…

តើមានអាត្រាជោគជ័យប៉ុន្មានភាគរយសម្រាប់ការព្យាបាលដោយ ប្រើថ្នាំបណ្តេញគ្រួសនៅក្នុងបង្ហួរតម្រងនោម

វាជារឿងធម្មតាណាស់សម្រាប់ខ្ញុំក្នុងការថែរក្សាអ្នកជំងឺដែលមានការឈឺចាប់គ្រួសក្នុងបង្ហួរនោមដោយសួរសំណួរជាញឹកញាប់ពីពួកគេអំពីការព្យាបាលដោយវេជ្ជសាស្ដ្រលើការបណ្តេញថ្ម។ ចម្លើយទាំងអស់នឹងត្រូវបានរៀបចំនៅក្នុង Q&A ខាងក្រោមសំណួរ៖ តើវាអាចទៅរួចទេក្នុងការជៀសវាងការវះកាត់ដុំគីស? សំណួរ៖ តើ​ប្រូបាប៊ីលីតេ​នៃ​គ្រួស​ក្នុង​បំពង់​នោម​នឹង​មាន​ចំនួន​ប៉ុន្មាន…

ការគ្រប់គ្រងជំហ៊ានដំបូងដោយខ្លួនលោកអ្នកផ្ទាល់ក្នុងពេលដែលលោក អ្នកឈឺចាប់ដោយគ្រួសជាប់គាំងនៅក្នុងបង្ហួរតម្រងនោម

ការឈឺចាប់ថ្ម ureteric ត្រូវបានចាត់ទុកថាជាការឈឺចាប់ធ្ងន់ធ្ងរបំផុតមួយនៅក្នុងរាងកាយរបស់យើងអាចត្រូវបានទទួលរងពី។ ការឈឺចាប់នៅផ្នែកខាងនឹងកើតឡើងភ្លាមៗដែលជាលទ្ធផលពីការស្ទះគ្រួសក្នុងបំពង់នោម។ Ureter គឺជាសរីរាង្គបំពង់តូចមួយដែលមានប្រវែង 25 សង់ទីម៉ែត្រ មានមុខងារជាការដឹកជញ្ជូនទឹកនោមពីតម្រងនោមទៅកាន់ទឹកនោម…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

គំនិតមួយលើ "Endoscopic holmium laser kidney stone surgery"

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖