គ្រួសតម្រងនោមឬគ្រួសនៅក្នុងបណ្តាញប្រពន្ធទឹកនោមគឺជាបញ្ហាចំបងបំផុតសម្រាប់អ្នកជម្ងឺប្រព័ន្ធទឹកនោមនៅក្នុងប្រទេសកម្ពុជា។ មានអ្នកជម្ងឺជាច្រើនដែលបានជួបខ្ញុំបន្ទាប់ពីពួកគាត់បានរងការឈឺចាប់ពីបញ្ហាគ្រួសក្នុងតម្រងនោមនិងបញ្ហាស្មុគស្មាញដទៃទៀតដែលកើតឡើង។ នៅពេលដែលខ្ញុំបានសាកសួរគាត់អំពីការរស់នៅក៏ដូចជាការហូបចុកនិងទម្លាប់ប្រចាំថ្ងៃរបស់គាត់ពាក់ព័ន្ធជាមួយប្រវត្តិជម្ងឺរបស់គាត់ផងដែរនោះ នាពេលនោះយើងបានរកឃើញចំនុចមិនប្រក្រតីខ្លះដែលជាទឡ្ហីករណ៏ធ្វើអោយគាត់ប្រឈមជាមួយនឹងការកើតគ្រួសតម្រងនោម។ ហើយម្យ៉ាងវិញទៀតចំនុចមិនប្រក្រតីរបស់គាត់ទាំងអំបាលម៉ានសុទ្ធតែអាចដោះស្រាយនឹងអាចកែទម្លាប់គាត់កុំអោយគាត់ប្រឈមជាមួយនឹងការកើតគ្រួសតម្រងនោមបានទាំងអស់។
ខ្ញុំនឹងបង្ហាញពីវិធីដើម្បីរួចផុតពីបញ្ហាគ្រួសក្នុងតម្រងនោម!
- បរិភោគទឹកអោយបានច្រើន ហើយកុំចូលចិត្តនៅក្នុងបរិយាកាសដែលក្តៅ
វីធីមួយដែលងាយអនុវត្តន៏បំផុត ហើយអាចចៀសផុតពីការកើតគ្រួសតម្រងនោមបាននោះគឺ ត្រូវបរិភោគទឹកក្នុង១ថ្ងៃមិនអោយតិចជាង2,5លីត្រ។ មានការសិក្សាឃើញថាការបរិភោគទឹកអោយបាន2,5លីត្រអាចជួយកាត់បន្ថយការកើតគ្រួសតម្រងនោមដល់ទៅ15%។ ម្យ៉ាងវិញទៀតបើអាចគេចបាន គម្បីកុំសូវនៅក្នុងបរិកាសដែលមានសភាពក្តៅពេក ពីព្រោះកំដៅធ្វើអោយយើងបែកញើស នៅពេលបែកញើសគឺខ្វះជាតិទឹកនៅក្នុងរាងកាយ តែបើយើងចាំបាច់មិនអាចគេចពីសភាពបរិយកាសក្តៅបាន អ្វីដែលអាចជួយគឺបរិភោគទឹកអោយច្រើនជាងមុន។

- គ្រប់គ្រងរាងកាយអោយមានតល្យភាព(មិនធាត់ហួសហេតុពេក)

កម្រិតភាពធាត់ក្នុងអាត្រាគិតជាសមមូលនៃជាតិខ្លាញដែលយើងហៅថា BMI បើធំជាង30គីឡូក្រាមក្នុង១ម៉ែត្រការ៉េ BMI > 30 kg/m2 ទឹកនោមរបស់អ្នកនឹងមានកម្រិតរបាយអ៊ីដ្រូហ្សែនទាប ដូច្នេះអ្នកនិងមានការប្រឈមទៅនឹងការកើតគ្រួសអាស៊ីត។ ជាងនោះទៅទៀតប្រសិនជាភាពធាត់របស់អ្នកកើតឡើងដោយសារអ្នកបរិភោគអាហារដែលមិនផ្តល់សុខភាពដូចជា: កម្រិតប្រូតេអ៊ីនខ្ពស់, ជាតិសូដ្យូមខ្ពស់តែសារធាតុកាកហ្វៃប័រមានកម្រិតទាប កត្តាទាំងនោះហើយដែលវានឹងបង្ករផលប៉ះពាល់ទ្វេរដងនៃបញ្ហាការកើតគ្រួសតម្រងនោម។
- ប្រវត្តិគ្រួសារមានអ្នកកើតគ្រួសតម្រងនោម
ដំណរពូជឬនិយាយតាមភាសាពេទ្យហៅថា (ហ្សែន)នោះ វាមានការទាក់ទងទៅនឹងការចម្រាញ់និងបញ្ចេញសារធាតុដែកនៅក្នុងទឹកនោម។ ប្រសិនបើអ្នកឋិតនៅក្នុងគ្រួសារដែលមានអ្នកកើតគ្រួសតម្រងនោមនោះ ដូច្នោះជាតួលេខ អ្នកនឹងមានការប្រឈមលើសពីបុគ្គលធម្មតាដែលប្រវត្តិគ្រួសារមិនមានអ្នកកើតគ្រួសតម្រងនោមដល់ទៅ2,5ដង។ ជារឿងមួយល្អប្រសិនបើអ្នកអាចជួបពេទ្យជំនាញគ្រួសតម្រងនោមដើម្បីពិភាក្សាការធ្វើអេកូសាស្ត្រតាមដានយ៉ាងហោចណាស់មួយឆ្នាំម្តង។
- បរិភោគចំនីអាហារដែលមានសារធាតុកាល់ស្យូមក្នុងបរិមានមធ្យម

ភាគច្រើននៃការកើតគ្រួសតម្រងនោមគឺបណ្តាលមកពីសារធាតុកាល់ស្យូមស្ទើរតែ៨០ភាគរយ។ តែមិនមែនមានន័យថា យើងមិនត្រូវបរិភោគកាល់ស្យូមនោះទេ! ព្រោះអ្វី?ចម្លើយគឺបើបើអ្នកបរិភោគកាល់ស្យូមតិចពេកអ្នកក៏ប្រឈមមុខជាមួយនឹងការកើតគ្រួសប្រភេទផ្សេងក្រៅពីកាល់ស្យូមផងដែរ ដូច្នោះជាការណែនាំយើងគួរបរិភោគកាល់ស្យូមក្នុងបរិមានពី800-1,200មីលីក្រាមក្នុង១ថ្ងៃទើបជាការល្អ។ ចូរចងចាំ! មិនច្រើនពេកហើយក៏មិនតិចពេកដែរ។
- កុំបរិភោគច្រើនហួសហេតុពេកសម្រាប់អាហារដែលមានសារធាតុ អ៊ុកសាឡេត

មានអ្នកវិទ្យាសាស្ត្រផ្នែកម្ហូបអាហារជាច្រើនបានធ្វើសក្ខីកម្មបង្ហាញថា ការបរិភោគអាហារដែលមានសារធាតុអ៊ុកសាឡេតច្រើននឹងធ្វើអោយយើងប្រឈមនឹងការកើតគ្រួសដូចគ្នា។ ពពួកសុកកូឡា, តៅគួឬតៅហ៊ូ, បន្លែផ្ទី, ដំឡួងបារាំងកិន, តែខ្មៅ, សណ្តែក ជាដើម ។ល។ អាហារបន្លែនិងផ្លែឈើដូចខាងលើនេះជាពពួកចំនីអាហារដែលសំបូរដោយសារធាតុអ៊ុកសាឡេត។ សារធាតុអ៊ុកសាឡេតវាជាប្រភេទសារធាតុដែលអាចជំនួយបេះដូងយើងបានដូចគ្នា ត្រង់នេះ ខ្ញុំចង់មានន័យថាការបរិភោគមិនមែនអោយយើងតមសុទ្ធសាធនោះទេ និយាយអោយស្រួលស្តាប់គឺ យើងត្រូវបរិភោគចំនីអាហារដែលមានភាពសំបូរបែប គឺមិនបរិភោគជំពូកអាហារតែមួយប្រភេទជាប្រចាំ។ សារធាតុអ៊ុកសាឡេតជាបរិមាណគួរបរិភោគ 50មីលីក្រាមក្នុង១ថ្ងៃ។
- ការបរិភោគប្រូតេអ៊ីនជាមធ្យម
ការបរិភោគសារធាតុប្រូតេអ៊ីនច្រើនជាង(2ក្រាម/1គីឡូ/១ថ្ងៃ) វាអាចធ្វើអោយរបាយទឹកនោមរបស់អ្នកមានកម្រិតទាបនៃអ៊ីដ្រូហ្សែន ដែលចំនុចនេះវាជាកត្តាធ្វើអោយអ្នកអាចកើតគ្រួសអាស៊ីតបាន ហើយក្នុងល័ក្ខខណ្ឌរបៀបនេះវានឹងធ្វើអោយទឹកនោមរបស់អ្នកសំបូរដោយសារធាតុកាល់ស្យូមកើនឡើងផងដែរ។ ការបរិភោគសារធាតុប្រួតេអ៊ីនដែលត្រឹមត្រូវហើយសមល្មមគឺ (0,8ក្រាម/គីឡូ/១ថ្ងៃ - 1,4ក្រាម/1គីឡូ/១ថ្ងៃ) រូបមន្តនេះអាចប្រើគណនាក្នុងការបរិភោគប្រូតេអ៊ីននៅក្នុងសាច់ក៏ដូចជាបន្លែផងដែរ។
- ចៀសវាងការបរិភោគវិតាមីនសេបន្ថែម
នៅពេលដែលសារធាតុវិតាមីនសេ (អាស្កូបីគ អាស៊ីត)បានកិនរំលាយនៅក្នុងរាងការរបស់យើង សារធាតុនោះវាបានប្រែកាយទៅជាសារធាតុអ៊ុកសាឡេត ហើយកត្តានេះហើយដែលជាកត្តាដែលបង្ករការកកើតគ្រួសតម្រងនោម។ បើចង់បរិភោគវីតាមីនសេ គួរតែក្រោម1,000មីលីក្រាមក្នុងថ្ងៃ បើបរិភោគវីតាមីនសេច្រើនជាងនេះអ្នកនឹងប្រឈមការកើតគ្រួសតម្រងនោមលើសពីអ្នកធម្មតាដល់ទៅ40%បើយោងតាមរបាយការនៃការសិក្សា។

- ការបរិភោគចំនីអាហារដែលមានសារធាតុ (ស៊ីត្រាត)

Citrate គឺជាផ្លែឈើដែលសំបូរទៅដោយផ្លែក្រូចឆ្មារឧទាហរណ៍ Lime និង Lemon ។ ពួកគេបានដាក់ឈ្មោះវាថាជាអ្នកទប់ដុំថ្ម។ Citrate មានសក្តានុពលក្នុងការទប់ស្កាត់សកម្មភាពបង្កើតដុំថ្មបង្កើនកំរិតទឹកនោមនិងទប់ស្កាត់គ្រីស្តាល់ថ្មកាល់ស្យូម។ សំណួរសួរថាតើយើងគួរទទួលទានក្រូចឆ្មាក្នុងមួយថ្ងៃដើម្បីទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ទឹកក្រូចឆ្មារសុទ្ធ ៤ អោនឬទឹកក្រូចឆ្មារដែលបានរៀបចំ ៣២ អោនក្នុងមួយថ្ងៃត្រូវការជាចាំបាច់។ សំណួរណាមួយអ្នកអាចមានអារម្មណ៍សេរីដើម្បីពិភាក្សាជាមួយ ខ្ញុំ.





🙏អរគុណសម្រាប់ការណែនាំ