មានអ្នកជម្ងឺច្រើនណាស់ដែលមកពិភាក្សាជាមួយខ្ញុំពាក់ព័ន្ធនឹងបញ្ហានេះ បញ្ហានោះគឺជាបញ្ហារឿងនោមញឹកដែលវាអស់រយះកាលជាយូរឆ្នាំនោះមកហើយ។ អ្នកជម្ងឺទាំងអស់នោះពួកគាត់បានស្វែងរកការព្យាបាលនៅតាមបណ្តាគ្លីនិកនិងមន្ទីរពេទ្យនានាជាច្រើន។ ពួកគាត់ថែមទាំងបានចំណាយលុយយ៉ាងច្រើនសម្រាប់ការធ្វើរកវិនិច្ឆ័យ ប៉ុន្តែនៅតែមិនអាចរកមូលហេតុជាក់លាក់ណាមួយឡើយសម្រាប់ពួកគាត់។ តើលោកអ្នកឬសាច់ញាតិរបស់លោកអ្នកធ្លាប់ជួបប្រទះបញ្ហារបៀបនេះដែរឬទេ? ប្រសិនបើលោកអ្នកធ្លាប់ជួបប្រទះបញ្ហានេះ លោកអ្នកប្រហែលជួបបញ្ហាមួយដែលគេហៅថាជម្ងឺ ”ផ្លោកនោមរំញោចលឿនខុសប្រក្រតី” ។

និយមន័យប្រេកង់ទឹកនោមដែលមិនអាចពន្យល់បាន
តាមសមាគមន៍អន្តរជាតិគ្រប់គ្រងជម្ងឺរាគនោមហៅកាត់ថា (ICS)បានកំនត់បញ្ហាជម្ងឺនេះថា នេះជាជម្ងឺនោមញឹកដែលខ្លះអាចទប់បាននិងខ្លះទៀតមិនអាចទប់ការនោមនេះបាន។ ជាការពិតភាគច្រើនវាអាចកើតឡើងទាំងពីរពេល ពោលគឺទាំងពេលថ្ងៃនិងពេលយប់។ វាពុំមានការសិក្សាឬភស្តុតាងជាក់លាក់ណាមួយបង្ហាញថាបញ្ហាខាងដើមនេះ វាជាមេរោគអ្វីមួយដែលបង្ករឡើងអោយពិតប្រាកដនោះទេ។ អ្នកជម្ងឺភាគច្រើនដែលមានអាការបែបនេះ ពួកគាត់តែងតែគិតថាបើទ្រាំយូរតិចល “លិចនោមដាក់ខោ“ ទេដឹង? ហើយពេលខ្លះពួកគាត់ថែមទាំងមានអារម្មណ៏មួរម៉ៅទៀតផងនៅពេលមានអាការបែបនេះ។ បច្ចុប្បន្នមិនទាន់មានការកំនត់និយមន័យណាមួយអោយច្បាស់ថាតើការនោមប៉ុន្មានដងក្នុងមួយថ្ងៃទើបកំនត់ថាមានជម្ងឺនេះ? ភាគច្រើនការព្យាបាលគឺផ្តោតតែទៅលើអាការនិងការរអ៊ូរទាំពីអ្នកជម្ងឺច្រើនជាង។ អ្នកជម្ងឺប្រភេទនេះពេលខ្លះពួកគាត់ក៏តែងតែនិយាយផងដែរថា ពេលយប់គាត់ត្រូវងើបមកនោមយ៉ាងហោចណាស់ក៏មួយដងដែរ។
ជាមធ្យមមានមនុស្សប្រមាណ១២ភាគរយនៃចំនួនមនុស្សទូទៅដែលរអ៊ូរទាំទៅលើបញ្ហាជម្ងឺផ្លោកនោមរំញោចលឿនខុសប្រក្រតីនោះ។ ហើយជាទូទៅជម្ងឺនេះវាហាក់កើតឡើងភាគច្រើនតែចំពោះស្រ្តី នៅពេលដែលគាត់មានវ័យកាន់តែចាស់ ជាពិសេសទៅទៀតតាមរបាយការណ៍ស្រាវជ្រាវមួយបានបង្ហាញថា ២០ភាគរយគឺស្ត្រីដែលមានវ័យចាប់ពីអាយុ៧០ឆ្នាំដែលជួបបញ្ហាជម្ងឺនេះ។ នៅពេលដែលអ្នកជម្ងឺមកជួបជាមួយវេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោម យើងតែងតែសួរសំនួរជាច្រើនទាក់ទងប្រវត្តិជម្ងឺរបស់គាត់, យើងបានធ្វើការពិនិត្យកាយសម្បទាទូទៅ, យើងសួរអំពីថាតើភាពញឹកនៃការនោមរបស់គាត់វាយ៉ាងណាដែរ? ការសួរសំនួរនេះពោលគឺដើម្បីកាត់ផ្តាច់ទៅលើជម្ងឺរលាកឬការចម្លងមេរោគឬគ្រួសដែលអាចកើតឡើងសម្រាប់គាត់។

សារស្នូលនឹងត្រូវបានផ្ញើទៅកាន់អ្នកជំងឺសម្រាប់ប្រាប់ថារោគសញ្ញានេះមិនគំរាមកំហែងដល់អាយុជីវិតនោះទេ វាគ្រាន់តែជាការរំខានដល់សុខុមាលភាពតាមលក្ខខណ្ឌប៉ុណ្ណោះ។ ហើយខ្ញុំប្រាកដថារោគសញ្ញាអាចនឹងត្រូវបានជួយ និងធ្វើឱ្យប្រសើរឡើង។ ប្រសិនបើអ្នកមានចម្ងល់ សូមកុំស្ទាក់ស្ទើរក្នុងការសួរ ឬមកជួប ខ្ញុំ នៅការិយាល័យ Urology ។