ការវិភាគទឹកនោមសម្រាប់ជម្ងឺកាមរោគ (STIs Multiplex PCR)

UA
វេជ្ជបណ្ឌិត Pom Getbutton

Soaravy Weerasopone, ឯកទេសផ្នែកសុខភាពផ្លូវភេទបុរស

មន្ទីរពេទ្យសមិទិវេទ ស៊ីរាឆា ប្រទេសថៃ
We Wellness clinicឈុនបុរី ប្រទេសថៃ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា

អស់រយះកាល៤ឆ្នាំនៅក្នុងស្រុកខ្មែរដែលខ្ញុំបានបំពេញការងារតាមជំនាញដែលខ្ញុំមាន ខ្ញុំសង្កេតឃើញថាក្នុងពេលបំពេញការងារមានអ្នកជម្ងឺជាច្រើនដែលបានមកពិភាក្សាជាមួយខ្ញុំទាក់ទងជម្ងឺដែលគាត់មាន ប៉ុន្តែនៅក្នុងនោះពួកគាត់បានបង្គាប់នៅបញ្ហាសំខាន់មួយដែលគាត់ចង់ទទួលការផ្តល់ប្រឹក្សា ហើយរឿងមួយនោះគឺរឿងជម្ងឺដែលឆ្លងតាមការរួមភេទ។ អ្នកដែលចង់ទទួលប្រឹក្សារឿងនេះភាគច្រើនគឺជាអ្នកដែលចូលចិត្តដើរលេងពេលយប់ហើយគាត់មានការប្រឈមខ្លាំងជាមួយដៃគូរួមភេទរបស់គាត់ ។ ១០០ភាគរយពួកគាត់គឺជាបុរស។ សួរថាហេតុអ្វីបានសុទ្ធតែជាបុរស? ចម្លើយគឺ ដោយសារបុរសនៅពេលឆ្លងជម្ងឺកាមរោគ គ្រប់រោគសញ្ញាតែងតែបង្ហាញទាំងអស់ ចំនែកស្រ្តីវិញនៅពេលមានការចម្លងមេរោគ គឺពុំមានសញ្ញានិងអាការះណាមួយដែលបង្ហាញឡើយ មានតិចបំផុតដែលគាត់ចាប់អារម្មណ៏លើខ្លួនគាត់ដូចជា មានក្លិនមិនល្អចេញពីទ្វារមាសរបស់គាត់ហើយនឹងមានការរមាស់ទ្វារមាសជាដើម។

ជំងឺកាមរោគ
ការធ្វើតេស្តទឹកនោមអេសធីឌីភីអេសត្រូវការការធ្វើតេស្តទឹកនោមពេលព្រឹកធម្មតា

ពេលនេះខ្ញុំនឹងឆ្លៀតពេលនិយាយរឿងជម្ងឺកាមរោគ២ប្រភេទដែលតែងតែជួបដោយចៃដន្យបំផុតនៅក្នុងពិភពលោកនេះ នោះគឺជម្ងឺកាមរោគដែលបណ្តាលមកពីមេរោគដែលមានឈ្មោះថា Chlamydia និង Gonorrhea ខ្មែរនិយមហៅថាជម្ងឺប្រមេះទឹកបាយឬប្រមេះទឹកថ្លា។ តាមរបាយការណ៏ជម្ងឺនេះមានអ្នកឆ្លងជាង២០០លាននាក់រៀងរាល់ឆ្នាំ។ ជម្ងឺកាមរោគមួយនេះជាជម្ងឺដែលឆ្លងតាមផ្លូវចម្លងនៅក្នុងសរីរាង្គមនុស្សដូចជាតាមទ្វារមាស តាមទឹកមាត់ ឬតាមរន្ធបន្ទោបង់ជាដើម។ អ្នកជម្ងឺបុរសដែលបានឆ្លងមេរោគនេះ ពួកគាត់បានទទួលរងនៅអាការះមួយចំនួនដូចជា មានការហូរចេញជាតិខ្ទុះតាមរន្ធបង្ហួរនោមរបស់គាត់ ហើយមានការឈឺចាប់នៅពេលដែលគាត់បត់ជើងតូច អាការះទាំងនេះនឹងបង្ហាញចេញមកក្នុងរយះពេល៣-១៤ថ្ងៃបន្ទាប់ពីមានការឆ្លងមេរោគ។ ដោយសាររឿងខាងលើដូចខ្ញុំបានរៀបរាប់នេះហើយដែលជាហេតុផល់ពួកគាត់ចង់ទទួលការប្រឹក្សានិងព្យាបាល។ កិច្ចអន្តរាគមន៏ក្នុងការតាមដាននិងកំនត់រកមេរោគនេះធ្វើតាមវិធីធ្វើតេស្ត៍ដោយការយកសំលីសម្លាប់មេរោគត្បារចូលទៅក្នុងរន្ធបង្ហួរនោមប្រវែង៤សង់ទីមែត្រ ហើយកៀរយករំអិលនៅក្នុងនោះជាវត្ថុសំណាក់ហើយបញ្ជូនទៅវិភាគ។ ការធ្វើតេស្ត៏របៀបនេះអ្នកជម្ងឺពិតទទួលការឈឺចាប់យ៉ាងខ្លាំងនៅពេលត្បារ ហើយលទ្ធផលដែលទទួលបានគឺសុក្រិតភាពមិនសូវច្រើនប៉ុន្មាននោះទេ ខ្ញុំគិតថាប្រហែល៥០ភាគរយដែលទទួលយកបានពីការធ្វើតេស្ត៏នេះ ម្យ៉ាងវិញទៀតការធ្វើតេស្ត៏នេះវាអស្រ័យទៅនឹងជំនាញរបស់អ្នកត្បារផងដែរ។

សម្រាប់បច្ចុប្បន្នភាពការធ្វើតេស្ត៏រោគមេរោគនេះមានភាពងាយស្រួលជាងមុនច្រើនហើយទទួលបានសុក្រិតភាពខ្ពស់ដោយសារវណ្ណកម្មនៃបចេ្ចកវិទ្យាមានការរីកចម្រើនខ្លាំង ការធ្វើតេស្ត៏មួយនេះគេហៅថា The- NAATs (Nucleic acid amplification test)។ តេស្ត៏នេះមិនតម្រូវអោយមានការប្រើសំលីត្បារនៅក្នុងរន្ធបង្ហួរនោមទៀតនោះទេ។ តេស្ត៏នេះតម្រូវអោយអ្នកជម្ងឺយកទឹកនោមតាមបរិមាណកំនត់ហើយបញ្ជូនទៅក្នុងបន្ទប់វិភាគគឺចប់តែម្តង ការធ្វើតេស្ត៏នេះអនុវត្តន៏តាមវិធានដែលយើងហៅជាភាសាអង់គ្លេថា PCR (Polymerase Chain Reaction) ដើម្បីបណ្តុះមេរោគ។ ការធ្វើតេស្ត៏របៀបនេះ យើងអាចទទួលសុក្រិតភាពនៃលទ្ធផលបានដល់ទៅ ៩៨ភាគរយអាចទុកចិត្តបាន ដូច្នោះអ្នកជម្ងឺពុំចាំបាច់ទទួលរងការឈឺចាប់នៃការធ្វើតេស្ត៏ដោយទទួលផលត្រឹមតៃពាក់កណ្តាលទៀតនោះទេ។

តេស្ត PCR ទឹកនោម STD
ជំងឺប្រមេះទឹកបាយ Neisseria

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បច្ចុប្បន្នផ្តល់នូវតេស្តដែលអាចរកឃើញសម្រាប់ជំងឺកាមរោគទូទៅបំផុតទាំង ៧ ក្នុងពេលតែមួយដូចខាងក្រោម

  • Trichomonas vaginalis
  • ប្រភេទឈាមរត់ Mycoplasma
  • ប្រដាប់បន្តពូជ Mycoplasma
  • ជំងឺ Chlamydia trachomatis
  • ជំងឺប្រមេះទឹកបាយ Neisseria
  • ureaplasma urealytica
  • អ៊ប៉សអ៊ែបផ្លាស្មា

កុំបារម្ភ! ការឆ្លងមេរោគកាមរោគអាចជាសះស្បើយ ១០០ភាគរយ ធី។ សម្រាប់ព័ត៌មានលម្អិតបន្ថែម, ខ្ញុំ រីករាយដែលបានជួបអ្នកនៅការិយាល័យ ។.

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ ជំងឺកាមរោគ

ការធ្វើតេស្តេ HPV PCR តាមរយៈទឹកនោម តើអាត្រាការចាប់មេរោគមានកម្រិតល្អប៉ុណ្ណា?

ថ្ងៃនេះ យើងនឹងផ្តោតលើការធ្វើតេស្តទឹកនោម HPV PCR ។ វាមានរយៈពេលជាច្រើនឆ្នាំហើយក្នុងការអនុវត្តនៅទីនេះក្នុងប្រទេសកម្ពុជា មានអ្នកជំងឺកាន់តែច្រើននៅទីនេះនៅការិយាល័យ urology របស់ខ្ញុំកំពុងស្វែងរកដំបូន្មានមួយចំនួនអំពីបញ្ហាការឆ្លងមេរោគ Human Papilloma Virus ឬ HPV ។ យើងទាំងអស់គ្នាដឹងហើយថា ការឆ្លងមេរោគនេះអាចនាំឱ្យមានបញ្ហាដូចខាងក្រោម។…

Gardasil-9 តើវាមានអ្វីល្អជាង Gardasil-4?

នៅពេលដែលអ្នកជំងឺជាច្រើននៅក្នុងការិយាល័យរបស់ខ្ញុំដែលបានសួរអំពីភាពខុសគ្នារវាងការចាក់វ៉ាក់សាំង HPV ទាំងនេះ Gardasil 9 និង Gardasil 4. នៅក្នុងអត្ថបទនេះ វានឹងឆ្លើយសម្រាប់សំណួរទាំងអស់នោះនៅក្នុងព័ត៌មានលម្អិត។ សំណួរគេសួរញឹកញាប់ Gardasil 9 ។ តើប្រភេទរង HPV មួយណាអាចការពារបាន? តើ​ការ​វាយតម្លៃ​ប្រសិទ្ធភាព​ប៉ុន្មាន​ដែល​អាច​ការពារ​ពី…

តេស្តវិជ្ជមានក្លែងក្លាយ VDRL៖ តើនេះបណ្តាលមកពីអ្វី?

ការធ្វើតេស្ត VDRL ឬការធ្វើតេស្តមន្ទីរពិសោធន៍ស្រាវជ្រាវជំងឺ Venereal គឺជាការធ្វើតេស្តពិនិត្យរោគស្វាយទូទៅដែលគ្រូពេទ្យកំពុងប្រើសម្រាប់ទូទាំងពិភពលោក។ ដោយសារ​តែ​អ្នកជំងឺ​ខ្លួនឯង​អាច​រក​ឃើញ​ការ​ធ្វើ​តេស្ត​នេះ​នៅ​មន្ទីរពិសោធន៍​ក្នុងស្រុក​ក្បែរ​ផ្ទះ​ដោយ​មិន​ចាំបាច់​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​មុន​នឹង​ធ្វើការ​ស្រង់​សំណាក​ឈាម​ពី​សរសៃ​ឈាម​របស់​ពួកគេ​។…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។

គំនិតមួយលើ "Sexually transmitted diseases’ special urine test (STIs Multiplex PCR)"

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖