តើខ្ញុំគួរតែធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតរបស់ខ្ញុំដែរឬទេ (PSA screening test) ?

269
វេជ្ជបណ្ឌិត Pom Getbutton

Soarawee Weerasopone អ្នកជំនាញខាងរោគស្ត្រី

មន្ទីរពេទ្យ Samitivej Sriracha ប្រទេសថៃ
We Wellness clinicឈុនបុរី ប្រទេសថៃ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញប្រទេសកម្ពុជា

ខ្ញុំត្រូវបានគេអនុវត្តនៅក្នុងការិយាល័យយូរីយូរហូតមកដល់ពេលនេះ។ ការពិគ្រោះយោបល់សាមញ្ញពីមន្ទីរដទៃទៀតគឺអំពីសេចក្តីយោងនៃតម្លៃ PSA សរុបពីការធ្វើតេស្តបញ្ចាំងដែលត្រូវបានគេចាត់ទុកជា ៤០ ng / ml ជាឯកសារយោងធម្មតា។ បញ្ហាប្រភេទនេះបានធ្វើឱ្យអ្នកជំងឺទទួលរងនូវផលប៉ះពាល់ជាច្រើនជាពិសេសគ្រោះថ្នាក់ខាងផ្លូវចិត្តហើយខ្ញុំបានចំណាយពេលវេលាជាច្រើនដើម្បីពន្យល់ពួកគេអំពីអ្វីដែលជាបញ្ហាធំ? ខ្ញុំសូមធ្វើបច្ចុប្បន្នភាពបុរសអ្នកលើកម្មវិធីបញ្ចាំង PSA ។

ប្រសិនបើយើងដាក់សំនួរសួរថា “តើការធ្វើតេស្ត៍រកជម្ងឺមហារីកមួយណាដែលយើងគួរតែធ្វើ?” ចម្លើយគឺពិតជាផ្តោតទៅលើការធ្វើតេស្ត៍ពិនិត្យរកជម្ងឺ “មហារីកមាត់ស្បូន“ ជាមិនខាន! ចុះចំណែកការធ្វើតេស្ត៍ពិនិត្យរកជម្ងឺមហារីកក្រពេញប្រូស្តាតបុរសវិញ តើយើងគួរតែធ្វើតេស្ត៍ពិនិត្យដែរឬទេ? ចម្លើយគឺ ប្រហែល “មិនចាំបាច់” នោះទេ។ ហេតុអ្វីបានជាមិនចាំបាច់? ខ្ញុំនឹងស្រាយបំភ្លឺជូនលោកអ្នកដូចតទៅ!

នៅក្នុងឆ្នាំ ២០១៨ មានសារានុក្រមដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក បានសិក្សាទៅលើការធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតថែមទាំងមានការណែនាំបញ្ជាក់ថាគ្មានតម្រូវការណាមួយដែលកំនត់អោយបុរសគ្រប់រូបនាំគ្នាទៅធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតឡើយ។ ប្រសិនបើលោកអ្នកចង់ធ្វើតេសត្ត៍ពិនិត្យនោះ អត្ថប្រយោជន៍ដែលនឹងទទួលបានគឺតិចតួចបំផុតជាពិសេសសម្រាប់ក្រុមបុរសដែលមានអាយុចាប់ពី ៥៥-៦៩ឆ្នាំ។ ភ្ញាក់ផ្អើលមែនទេ? ខ្ញុំនឹងនិយាយបន្ថែមបន្តទៅទៀតពាក់ព័ន្ធនឹងរឿងនេះទាំងមូល។

សូ
ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តាត

PSA គឺជាអ្វី?

PSA គឺជាឈ្មោះតេស្ត៍ជាភាសាអង់គ្លេស ដែលអក្សរពេញគឺ “Prostate Specific Antigen” វាគឺជាប្រភេទអង់ហ្សីមមួយដែលបានផលិតផ្ទាល់នៅក្នុងក្រពេញប្រូស្តាត។ តួនាទីអង់ហ្សីមមួយនេះគឺសម្រាប់រំលាយសារធាតុអសុច្ចិដែលមានភាពខាប់បន្ទាប់ពីការបាញ់បញ្ចេញ។ PSA គឺសំបូរនៅក្នុងជាលិកានៃក្រពេញប្រូស្តាត ហើយវាមានកំរិតទាបនៅក្នុងលំហូរឈាម ដូច្នេះមានន័យថាគ្រប់ស្ថានភាពដែលមានការដាច់រហែកនៃជាលិកាក្រពេញប្រូស្តាត អង់ហ្សីមនេះនឹងចូលទៅក្នុងសេរ៉ូម ហើយវានឹងត្រូវចាប់បានដោយការពិនិត្យធ្វើតេស្ត៍តាមរយះឈាមនៃមុខងារ PSA ក្រពេញប្រូស្តាតនេះ។ ឧទាហរណ៍នៅពេលដែលក្រពេញប្រូស្តាតមួយនេះមានសាច់ដុះរំពីលើវានឹងបង្ករអោយមានការរលាកនឹងរីកធំបាន ហើយការរលាកនេះក៏អាចជម្រុញអោយការធ្វើតេស្ត៍មានការកើនឡើងនៃតម្លៃរលាកបានផងដែរ ការកើនឡើងនៃតម្លៃរលាកនេះតាមភាសាបច្ចេទេសគេអោយឈ្មោះវាថា “False-positive” test ។

ឥឡូវយើងត្រឡប់មកនិយាយបន្តពាក់ព័ន្ធជាមួយឯកសារដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកវិញ។ គោលបំណងនៃការពិនិត្យរកជម្ងឺមហារីកក្រពេញប្រូស្តាត វាគ្រាន់តែជាការស្វែងរកនូវការប្រឈមមុខដែលមានភាគរយខ្ពស់សម្រាប់ការបែងខ្លួននៃជម្ងឺមហារីកទៅកាន់កន្លែងណាមួយដែលយើងអាចកំនត់ការព្យាបាលអោយបានជោគជ័យតែប៉ុណ្ណោះ។ សួរទៅវិញថា ហេតុអ្វីបានជាយើងមិនខ្វល់ខ្វាយចំពោះការប្រឈមមុខជាភាគរយតិចនៃជម្ងឺមហារីក? ចម្លើយគឺ សាមញ្ញបំផុត! ជាការពិតបុរសភាគច្រើនបានស្លាប់ដោយមូលហេតុនៃជម្ងឺផ្សេងៗទៀតជាច្រើនដែលជាដើមហេតុនៃការស្លាប់ មុនទៅនឹងជម្ងឺមហារីកមួយនេះបានជះឥទ្ធិពលទៅសម្លាប់ពួកគាត់ទៅទៀត។ ជម្ងឺមហារីកក្រពេញប្រូស្តាតភាគច្រើនមិនសូវជាបង្ហាញសញ្ញាឬអាការអ្វីច្បាស់លាស់នោះទេ ការធ្វើកោសល្យវិច្ច័យទៅលើសាកសព្វបានបង្ហាញអោយឃើញថា ជាង៣៣ភាគរយនៃបុរសដែលស្លាប់ដោយជម្ងឺផ្សេងៗគឺមានជម្ងឺមហារីកក្រពេញប្រូស្តាតបង្កប់នៅខាងក្នុងនៃការសា្លប់នេះស្រាប់ទៅហើយ។ ប្រសិនបើយើងផ្ចង់ទៅលើការប្រឈមមុខដែលមានភាគរយខ្ពស់សម្រាប់ជម្ងឺមហារីកក្រពេញប្រូស្តាតផ្ទាល់ វាអាចមានភាពវិជ្ជមានត្រឹមតែចំនួន១នៅក្នុង១០០០នៃការធ្វើតេស្ត៍ពិនិត្យរកបុរសដែលអាចកើតជម្ងឺមហារីកក្រពេញប្រូស្តាតតែប៉ុណ្ណោះ។ ហើយប្រសិនបើយើងធ្វើតេស្ត៍ពិនិត្យទៅលើក្រុមបុរសដែលមានអាយុចាប់ពី៧០ឡើងទៅនោះ គឺពុំមានអត្ថប្រយោជន៍អ្វីបន្តិច ឡើយ។

តើខ្ញុំគួរតែធ្វើតេស្ត៍ពិនិត្យមុខងារក្រពេញប្រូស្តាតរបស់ខ្ញុំដែរឬទេ (PSA screening test) ?
ការធ្វើតេស្តឈាមនឹងត្រូវបានធ្វើសម្រាប់ភីអេសអេ

ភាពឈឺចាប់ឬការរំខានដ៏ធំមហិមាសម្រាប់ការធ្វើតេស្ត៍ទៅលើមុខងារ PSA ក្រពេញប្រូស្តាតនោះបានចាប់ផ្តើមឡើងនៅពេលដែលលទ្ធផលនៃការធ្វើតេស្ត៍បានបង្ហាញថា “False-positive” ។ បញ្ហាទីមួយគឺវាធ្វើអោយយើងប៉ះពាល់អារម្មណ៍ឬផ្លូវចិត្តជាសំខាន់ ទីពីរគឺវាបានបង្ករភាពស្មុគស្មាញនិងការឈឺចាប់ដល់យើងប្រសិនបើមានការកោសឬច្រិបយកសាច់នៃក្រពេញប្រូស្តាតទៅពិនិត្យ ។ ភាពឈឺចាប់ទាំងនោះមានដូចជា៖ មានឈាមលាយជាមួយទឹកនោមពេលយើងបត់ជើងតូច ឬពេលយើងបាញ់បញ្ចេញសារធាតុរាវដទៃទៀត អាចងាយនឹងបង្ករការចម្លងមេរោគផ្សេងៗ ទៀតនេះមិនទាន់បូករួមជាមួយនឹងការព្យាបាលដោយប្រើវិធីការវះកាត់ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជា៖ អសមត្ថភាពផ្លូវភេទ ឬការបត់ជើងតូចដែលគ្មានលទ្ធភាពនឹងទប់ជាដើម។

ដូច្នេះតើយើងគួរធ្វើអ្វី? ប្រសិនបើអ្នកជាមនុស្សប្រុសហើយក្នុងក្រុមអាយុ ៥៥ - ៦៩ ឆ្នាំអ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យបឋមហើយធ្វើការសម្រេចចិត្តជាមួយគ្នាជាមុន។ វាគឺជាជំរើសរបស់អ្នក! ប្រសិនបើអ្នកមានបញ្ហាឬអ្នកមានសំណួរសូមមកមើល ខ្ញុំ នៅការិយាល័យខ្ញុំ

ក្នុងករណីអ្នកមានកំរិតឈាម PSA ខ្ពស់អ្នកអាចទៅមើលនេះ តំណភ្ជាប់ សម្រាប់ព័ត៌មានបន្ថែម។

ពិគ្រោះយោបល់តាមអ៊ិនធរណេតដោយឥតគិតថ្លៃ
ការបដិសេធ 1
ការបដិសេធ ២
ប្រវត្តិ PE ស៊ើបអង្កេត
សេចក្តីជូនដំណឹង
WeChat
តេឡេក្រាម ១
WhatsApp
ជួរទី 1

ប្រធានបទនៅលើ ជំងឺមហារីកស្បូន

ជម្ងឺត្បៀតបង្ហួរតម្រងនោម មូលហេតុ និងវិធីព្យាបាល

ការតឹងនៃបំពង់នោម គឺជាលក្ខខណ្ឌមួយដែលវិលជុំវិញគ្លីនិក urology របស់ខ្ញុំ។ ភាគច្រើននៃអ្នកជំងឺត្រូវបានបញ្ជូនពីគ្លីនីកផ្សេងទៀតដោយមូលហេតុផ្សេងៗនៃ etiology ខ្លះមានរោគសញ្ញា និងខ្លះមិនមាន។ ស្ថានភាព​បែប​នេះ​ត្រូវ​ការ​ការ​ពិនិត្យ​ប្រវត្តិ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​ការ​ពិនិត្យ​រាង​កាយ​រួម​ជាមួយ​នឹង​ការ​ស៊ើបអង្កេត​រូបភាព​ត្រឹមត្រូវ​មុន​នឹង​ពិភាក្សា…

Lycopene តើយើងត្រូវបរិភោគកម្រិតណាដើម្បីជួយបង្ការជម្ងឺមហារីកក្រពេញប្រូស្តាត

សារធាតុ Lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលសម្បូរទៅដោយប៉េងប៉ោះ ការ៉ុត ឪឡឹក និងផ្លែល្ហុងត្រូវបានលើកឡើងយ៉ាងទូលំទូលាយនៅក្នុងទស្សនិកជនទូទៅសម្រាប់ការការពារអាហារបំប៉នមហារីកក្រពេញប្រូស្តាត។ ប្រធានបទនេះនឹងផ្តល់ឱ្យអ្នកនូវព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដូចវេទមន្ត។ Q&A លើ Lycopene Q: តើ Lycopene ជាអ្វី? ចម្លើយ៖ វាគឺជាសារធាតុពណ៌ដែលយើងអាចរកឃើញនៅក្នុងរុក្ខជាតិដែលគេស្គាល់…

ជម្ងឺគីសតម្រងនោម តើយើងត្រូវធ្វើដូចម្តេច?

សម្រាប់ខ្ញុំជាអ្នកជំនាញខាង urologist ដែលដោះស្រាយបញ្ហាតម្រងនោមជារៀងរាល់ថ្ងៃ។ មាន​ជំងឺ​តម្រងនោម​ទាក់ទង​នឹង​ហ្សែន​មួយ​ដែល​កើត​ឡើង​ចំពោះ​មនុស្ស​វ័យ​ក្មេង ហើយ​តែង​តែ​ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ការ​ភ័យ​ខ្លាច ដែល​គេ​ហៅ​ថា “ជំងឺ​តម្រងនោម Polycystic”។ វាគឺជាស្ថានភាពនៃដំបៅជាច្រើននៅទូទាំងសរីរាង្គតម្រងនោម។ ថ្ងៃនេះ ខ្ញុំនឹងបកស្រាយជូនអ្នកទាំងអស់គ្នា…

កំពុងផ្ទុក …

មាន​អ្វីមួយ​មិន​ប្រក្រតី។ សូមផ្ទុកទំព័រឡើងវិញនិង / ឬព្យាយាមម្តងទៀត។


2 បានគិតអំពី "Should I go on the PSA screening test?"

ទុកការឆ្លើយតប

kmភាសាខ្មែរ
%d អ្នកសរសេរប្លុកចូលចិត្តនេះ៖