ក្នុងអំឡុងពេលនេះ ខ្ញុំគិតថានរណាៗក៏ស្គាល់ច្បាស់ដែរសម្រាប់វិរុសកូវិត១៩ឬជម្ងឺ SARS-COV-2។ ការរាតត្បាតនៃជម្ងឺរលាកប្រព័ន្ធដង្ហើមថ្មីនេះមានប្រភពដើមដែលឆ្លងចេញមកពីទីក្រុងហ្វ៊ូហាន ប្រទេសចិន។ ពេលនេះមានអ្នកជម្ងឺជាច្រើនបានសួរខ្ញុំថា តើវិរុសនេះវាអាចប៉ះពាល់ដល់ប្រព័ន្ធទឹកនោមយើងដែរឬទេ? ដើម្បីស្រាយចម្ងល់ យើងមកស្តាប់ការសួរនិងការឆ្លើយដូចតទៅ។
តើវិរុសនេះអាចវាយប្រហារប្រព័ន្ធផ្លូវទឹកនោមបានដែរឬទេ?
ចម្លើយ ពិតមែនហើយ!វាពិតជាអាចវាយប្រហារប្រព័ន្ធផ្លូវទឹកនោមយើងបាន មូលហេតុគឺដោយសារវិរុសនេះនៅពេលដែលវាចូលទៅក្នុងរាងកាយមនុស្សវានឹងបំផ្លាញប្រព័ន្ធអង់ទីការរបស់មនុស្ស (Human receptor)ដែលមានឈ្មោះថា (Angiotensin-converting enzyme 2) ឬដែលហៅកាត់ថាអង់ហ្សីម ACE2 ដែលអង់ហ្សីមនេះវាមាននៅក្នុងសរីរាង្គមួយចំនួនដូចជា : សួត បេះដូង បំពង់អាហារ ពោះវៀនតូចមួយផ្នែក ផ្លោកនោម និងតម្រងនោម។
តើនៅពេលមានការចម្លងកូវីត១៩ទៅកាន់ប្រព័ន្ធផ្លូវទឹកនោម វានឹងបង្ហាញសញ្ញានិងអាការ:អ្វីខ្លះ?
ចម្លើយ វាអាចស្តែងចេញជាអាការ:ពីស្រាលទៅធ្ងន់ដែលធ្វើអោយតម្រងនោមរបស់យើងខូចខាត។សារជាតិប្រូតេអ៊ីន ឬគ្រាប់ឈាមត្រូវបានរកឃើញនៅក្នុងទឹកនោម។ ជាសំគាល់នៅពេលដែលយើងបានឆ្លងកូវីត១៩ ក្នុងពេលនោះតម្រងនោមរបស់យើងនឹងទទួលរងការខូចខាតដោយសារវីរុស ដូច្នោះធ្វើអោយអាត្រាមរណះកើនឡើងកាន់តែខ្ពស់។

តើកូវីដ -១៩ អាចរកឃើញក្នុងទឹកនោមឬទឹកកាមបានទេ?
ចម្លើយ បន្ទាប់ពីមានការសិក្សាវាយតម្លៃតាមរយ:របាយការណ៍ជាច្រើននៃវិរុស SARS-COV-2 បានបង្ហាញអោយឃើញថាគេអាចរកឃើញវិរុស SARS-COV-2 ភាគតិចបំផុតនៅក្នុងទឹកនោម ហើយគ្មានភ័ស្តុតាងជាក់លាក់ណាមួយដែលអាចរាប់ឃើញមេរោគនៅក្នុងទឹកអសុច្ចិនោះទេ។ នេះបង្ហាញអោយឃើញថាវិរុស SARS-COV-2 មិនអាចឆ្លងតាមរយ:សកម្មភាពការរួមភេទនោះទេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយអ្នកក៏នៅតែត្រូវរក្សារយ:សុវត្ថិភាពពីគ្នាក្នុងពេលមានសកម្មភាពដូច្នោះដែរ! តើធ្វើយ៉ាងម៉េចទៅ?
តើកូវីដ -១៩ នឹងធ្វើឱ្យយូធីអាយធី?
ចម្លើយ នៅមិនមានភ័ស្តុតាងជាក់លាក់ណាមួយនិយាថាវិរុសនេះឆ្លងតាមរយ:ទឹកនោមឡើយ!
តើយើងអាចនៅតែបន្តធ្វើវិធានការវះកាត់ផ្សេងៗសម្រាប់ជម្ងឺប្រព័ន្ធទឹកនោមដែរឬទេ?
ចម្លើយ ដោយសារវិរុស SARS-COV-2 ជាវិរុសដែលពិបាកស្មាន ហើយទិន្នន័យសិក្សាស្រាវជ្រាវក៏មានកំនត់ ទាក់ទិនទៅនឹងរបៀបនៃការឆ្លងនៃវិរុសនេះ អ៊ីចឹងការវះកាត់ទៅលើសាច់ដុះនៃប្រព័ន្ធទឹកនោមគប្បីគួរពន្យារសិនរហូតទាល់តែការរាតត្បាតនៃជម្ងឺកូវិត១៩នេះត្រូវបានបញ្ចប់។ តែប្រសិនបើវាជាករណីបន្ទាន់ហើយអាចបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតទើបយើងអាចអនុញ្ញាតអោយមានការវះកាត់ក្នុងសណ្ឋានមានដែនកំនត់ ហើយម្យ៉ាងវិញទៀតវាជាករណីដែលយើងសង្ស័យថាអ្នកជម្ងឺនោះគាត់អាចមានផ្ទុកវិរុស SARS-COV-2 ។
យោបល់របស់ខ្ញុំ ខ្ញុំយល់ឃើញថាកូវិត១៩នេះ វាបានជះឥទ្វិពលមកលើប្រព័ន្ធសុខាភិបាលពិភពលោកក៏ដូចជាសេដ្ឋកិច្ចពិភពលោក ហើយនឹងបរិបទការរស់នៅក្នុងសង្គមរបស់យើងអោយមានការប្រែប្រួលនិងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងអាចចៀសផុតពីការឆ្លងវិរុស SARS-COV-2 នេះ ហើយក៏សង្ឃឹមថាមនុស្សក្នុងពិភពលោកទាំងមូលនេះនឹងមានសុវត្ថិភាពក្នុងរស់នៅដែលអាចចៀសផុតការឆ្លង។ សូមអោយមានសុវត្ថិភាពនិងចៀសផុតពីវិរុស SARS-COV-2 ទាំងអស់គ្នា!
អ្នកអាចចូលមើលគេហទំព័រផ្លូវការរបស់ខ្ញុំ នៅទីនេះ.




